0

លោក​ ឈឿន​ សំណាង​ មេ​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ខេត្ត​ព្រះ​វិហារ​ដែល​ធ្វើ​ឲ្យ​វិនាស​ព្រៃ​ឈើ​ដ៏​ធ្ងន់​

ព្រះវិហារៈ ពេល​ថ្មី​ៗ​នេះ​ប្រជា​ពលរដ្ឋ​និង​ប្រជា​សហគមន៏​ជា​ច្រើន​ក្នុង​ខេត្ត​ព្រះ​វិហារ​បាន​ប្រត្តិកម្ម​ជា​ខ្លាំង​ចំពោះ​ឈ្មោះ ​ឈឿន ​សំណាង​ ដែល​គេ​ដឹង​ថា​​ជា​មេ​ឈ្មួញ​ឈើ​ដ៏​មហិមា​ដែល​អាង​អំណាច​លោក ​ឧកញ៉ា ​ទ្រី ​ភាព​ ទៅ​គំរាម​សមត្ថកិច្ច​មិន​ឲ្យ​បង្រ្កាប​ឡើយ​។​

ជាក់​ស្តែង​ជាង​នេះ​ទៅ​ទៀត ​លោក ​ឈឿន ​សំណាង ​កំពុង​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​ស្រុក​ឆែប ​ស្រុក​ជ័យ​សែន​ ស្រុក​រវៀង​ និង​ស្រុក​ត្បែង​មាន​ជ័យ​ សម្រុក​កាប់​ឈើ​គ្រប់​ប្រភេទ​ដូច​ជា ​ឈើ​សុក្រម​ ផ្ចិត​ នាង​នួន​ បេង​ ធ្នង់​។ល។​

តាម​ការ​សាក​សួរ​ពី​ប្រជា​ពលរដ្ឋ​នៅ​ជិត​តំបន់​នោះ​បាន​ប្រាប់​ថា ​ពិត​ជា​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ព្រះ​វិហារ​ខ្លាំង​មែន​ ដោយ​មាន​មេ​ការ​នឹង​មេ​ឈ្មួញ​ឈ្មោះ ​ឈឿន ​សំណាង ​បាន​បញ្ជា​ឲ្យ​ពួក​គាត់​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ​យក​មក​លក់​ឲ្យ​ដែល​ធ្វើ​ឲ្យ​ព្រៃ​ឈើ​វិនាស​មហន្ត​រាយ​ស្ទើរ​រលាយ​ទាំង​ស្រុង​។​​

ប្រជា​ពលរដ្ឋ​ដែល​ជា​សហគមន៏​សូម​សំណូម​ពរ​ឲ្យ​លោក​ អភិបាល​ខេត្ត​ក៏​ដូច​ជា​ជំនាញ​ព្រៃ​ឈើ​ខេត្ត​ព្រះ​វិហារ​ជួយ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ផង​។ ​ហើយ​កុំ​បិទ​បាំង​ឲ្យ​ឈ្មោះ ​ឈឿន ​សំណាង​នេះ​ធ្វើ​ស្រេច​តែ​ចិត្ត​នោះ​ ហើយ​សូម​ឲ្យ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​ដាន​មើល​សមត្ថកិច្ច​ពាក់​ពន្ធ័​ផង​​ចំពោះ​ការ​មិន​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ ​ចំពោះ​លោក​ ឈឿន ​សំណាង ​ដែល​យក​ឈ្មោះ ​ឧកញ៉ា ​ទ្រី​ ភាព​ ទៅ​ប្រើ​។

ប្រជា​ពលរដ្ឋ​សង្ឃឹម​ថា ​បន្ទាប់​ពី​សារ​ព័ត៌​មាន​ចាប់​ដៃ​ចេញ​ផ្សាយ​ហើយ​មុខ​ជា​សមត្ថកិច្ច​ជំនាញ​និង​លោក​អភិ​បាល​ខេត្ត​ចាត់​វិធាន​ការ​ទប់​ស្កាត់​ហើយ​។ ​តែ​បើ​មិន​ទប់​ស្កាត់​ទេ​ប្រាកដ​ជា​ត្រូវ​វិនាស​ព្រៃ​ឈើ​ហិន​ហោច​អស់​ហើយ​ឫ​មួយ​ក៏​សមត្ថកិច្ច​គ្រប់​ផ្នែក​បាន​លាភ​សក្ការៈ​ពី​លោក ​ឈឿន ​សំណាង​ ហើយ​មើល​ទៅ​។​

Wat-09025

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com