ស្ទឹងត្រែងៈ មេឈ្មួញរកស៊ីប្រេងមិនបង់ពន្ធជូនរដ្ឋលោក ខេង សុភា ត្រូវបានមតិមហាជនរិះគន់ថា គឺក្រុម សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្ទឹងត្រែង សុទ្ធតែមានកាតព្វកិច្ចជាប់ពាក់ព័ន្ធទទួលបានផលប្រយោជន៍ ពីមេឈ្មួញ ខេង សុភា ទាំងអស់ បានជាសកម្មភាពដឹកជញ្ជូនយកប្រេងគេចពន្ធរបស់ឈ្មួញប្រព្រឹត្តទៅ យ៉ាងសកម្ម រលូនយ៉ាងដុះស្លែយូរឆ្នាំមកនេះ គ្មានការបង្ក្រាប និងគ្មានជំនាញណាមូយចេញមុខទប់ស្កាត់សូម្បីបន្តិច ។
ដូចជាករណីនៅក្នុងទីរួមខេត្តស្ទឹងត្រែង មេឈ្មួញនៅតែបន្តដឹក ប្រេងគេចពន្ធមកពីប្រទេសឡាវតាម ដងទន្លេមេគង្គ ចូល មកចែកចាយនៅ ខេត្តស្ទឹងត្រែងពុំមានអ្នកណាអើពើ បង្ក្រាបទាល់តែសោះព្រោះតែមេឈ្មួញ ខេង សុភា មានអំណាច លុយពុករលួយបទល្មើស បានលុយដែលបានពីការគៃបំបាត់ពន្ធរដ្ឋនោះ យកទៅបិទមាត់ឱ្យសមត្ថកិច្ចអស់នោះ ងងឹត ភ្នែកទាល់តែអស់គ្រប់គ្នាជាប្រចាំខែ ។
យោងតាមប្រជាពលរដ្ឋបានឱ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញមានទូកធំៗជាច្រើន គ្រឿងបំពាក់ដោយប៊ីដុងសរធំៗ និងមានផ្ទុកប្រេងសាំងពេញដឹកចេញពីប្រទេសឡាវចូល មកខេត្តស្ទឹងត្រែងតាមច្រកដងទន្លេមេគង្គ នៅចំណុចភូមិវើនខាំ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ យ៉ាងសកម្មឃុបឃិតគ្នាគៃបំបាត់ពន្ធរដ្ឋបំផុត ។ តាមការនាំចូលប្រេងដោយមិនបានបង់ពន្ធនេះត្រូវបានគេមើលឃើញថាមានការបើកដៃពីគយនិងអាជ្ញាធរខេត្តទើបការធ្វើអាជីវកម្មរបស់ឈ្មួញឈ្មោះ ខេង សុភា ដំណើរការទៅបានយ៉ាងរលូនបែបនេះ ។
តាមព័ត៌មានពីប្រជាពលរដ្ឋ បន្តឱ្យដឹងទៀតថា ទូកប៉ុកចាយខ្នាតធំរបស់ពួកឈ្មួញតែងតែដឹកប្រេងចូលមកចត ហើយបូម ប្រេងឡើង ដាក់តាមរថយន្តដឹកយកទៅចែកចាយតាមដេប៉ូក្នុងខេត្ត ហើយទីតាំងដែលគេបូមប្រេងឡើងនោះ នៅឋិតនៅត្រង់ ចំណុចមាត់ទន្លេក្បែរ ពន្ធនាគារខេត្ត ឋិតនៅក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងយ៉ាងសង្ហាតែម្តងដោយគ្មានញញើតក្រុមសត្ថកិច្ចនោះទេ ! ។
ព័ត៌មានដដែលបានឱ្យដឹងទៀតថា តាមសកម្មភាពនាំចូលប្រេងគេចពន្ធខាងលើនេះ កើតមានជាច្រើនឆ្នាំមក ហើយៗមិនទាន់ ឃើញមានសមត្ថកិច្ចណាមានចំណាត់ការឬចុះបង្ក្រាបឡើយ ។ បញ្ហាខាងលើ ប្រភពបន្តថា ឈ្មួញដែលនាំប្រេង គេចពន្ធចូលមក ខេត្តស្ទឹងត្រែងធំជាងគេនោះឈ្មោះ ខេង សុភា មានតួនាទីជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែងនោះ តែម្តង ទើបបានជាគេមានអំណាចធ្វើព្យុះភ្លៀងយ៉ាងក្រអឺតក្រទមបែបនេះគេសង្ស័យតួនាទីរបស់គាត់មាន License បំពាក់ពីអគ្គស្នងការប៉ូលិសឱ្យរកស៊ីប្រេងគេចពន្ធទេដឹង ។
ដោយឡែកប្រធានសាខាគយខេត្តស្ទឹងត្រែងហើយដែលគេសង្ស័យថាអាចត្រូវរ៉ូវគ្នាមានចំណែកហ៊ុនរាយណាមួយជាមួយគ្នាក៏អាចថា បានទើបបានជាស្ងាត់ស្ងៀមបែបនេះ ។
ពាក់ពន្ធ័បញ្ហាព័ត៌មានខាងលើនេះគេមិនច្បាស់ទេថា អាជ្ញាធរខេត្តនេះជាអ្នកនៅពីក្រោយនៅតែបន្តបើកដៃឱ្យឈ្មួញនាំចូល ប្រេងមកកម្ពុជាដោយមិនបានបង់ពន្ធ ជូនរដ្ឋយ៉ាងអនាធិបតេយ្យបែបនេះរដ្ឋ ត្រូវបាត់បង់ប្រាក់ចំណូលរាប់សិបលាន រៀលក្នុងមួយថ្ងៃៗ លើដៃឈ្មួញ និងក្រុមមន្ត្រីពុករលួយមួយក្តាប់ធំក្នុងខេត្តនេះ ។ ហើយដែលបញ្ហានេះ គួរតែអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើភាពអសកម្មរបស់ មេឈ្មួញ ខេង សុភា និងមន្ត្រីពាក់ព័ន្ធផង ៕