0

រាជ​​រដ្ឋាភិបាល​ផ្អាក​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​នៅ​មុខ​វាំង​ដោយសារ​ទឹកជំនន់​​

រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ផ្អាក​ការ​​ប្រារព្ធ​​ពិធី​​បុណ្យ​​អុំ​ទូក ដែល​​ធ្វើ​​ធំ ស្ទើរ​​ជា​​រៀង​រាល់​​ឆ្នាំ​​នៅ​​ព្រះ​បរមរាជ​វាំង​​នោះ ដោយ​សារ​​​នៅ​​ឆ្នាំ​​២០១៣​នេះ មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​។​

សារាចរ​​ចុះ​ហត្ថលេខា​​ដោ​យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៦​​ខែ​តុលា​​នេះ បានឲ្យដឹងថា ការផ្អាក​​ព្រះរាជ​​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ ដើម្បី​ប្រមូល​​កម្លាំង​​សរុប មធ្យោបាយ​​សរុប សម្រាប់​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​។ បើតាម​សារាចរ​ដដែល​​នេះ ទឹកជំនន់​ទន្លេមេគង្គ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ បាន​​បណ្តាល​ឲ្យ​សាលារៀន វត្ត​អារាម មន្ទីរពេទ្យ ផ្ទះ​របស់​ប្រជាពលរដ្ឋ ផល​ដំ​ណា និង​សត្វពាហនៈ​ជាច្រើន ត្រូវ​រង​ការបំផ្លាញ និង​ធ្វើឲ្យ​ប្រជាជន​នៅ​តំបន់​ទឹ​កលិច​មួយ​ចំនួន​បាត់បង់​ជីវិត​។​

ប៉ុន្តែ​សារាចរ បាន​បញ្ជាក់​ថា ការរៀបចំ​ពិធី​បុណ្យ​អុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅតាម​ទីកន្លែង​ដទៃ នឹង​ប្រព្រឹត្តទៅ​ជា​ធម្មតា តាម​ទម្លាប់ និង​តាម​ប្រពៃណី​​​របស់​​ប្រជា​ពលរដ្ឋ​។ ចំណែក​ការ​ឈប់​សម្រាក​ការងារ​របស់​​មន្ត្រីរាជកា​រ និង​កម្មករ​និយោជិក​ចំនួន​៣​ថ្ងៃ​នឹង​អនុវត្ត​តាម​ប្រតិទិន​ឈប់​សម្រាក​​ជាធម្មតា​។​

​ពិធី​បុណ្យ​អុំទូក ធ្លាប់​បាន​ផ្អាក​ជាច្រើន​ដង​មក​ហើយ ក្រោយ​​ពី​ការ​ជាន់គ្នា​ស្លាប់​មនុស្ស និង​របួស រាប់រយ​​នាក់​​នៅ​​ស្ពាន​​កោះ​ពេជ្រ និង​ដោយសារ​ការ​ចូល​រួម​​កា​ន់​​មរណ​ទុក្ខ​ដល់​ព្រះ​​បរម​រតនៈ​​កោដ្ឋ សម្តេច​​ឳ​​ជាដើម​៕cambodia_water_festival-2013-10-06

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com