0

ថន ​ប៊ុន​ធី ​ហៅ ​ធី​បាញ់ ​នៅ​តែ​ជា​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ដែល​គ្មាន​សមត្ថកិច្ច​ហ៊ាន​ប៉ះ​ពាល់​

នៅ​ក្នុង​ទឹកដី​យោធភូមិ​ភាគ១ និង​យោ​ធភូមិ​ភាគ២ នរណាក៏ស្គាល់​លោកស័ក្តិ៥ ថន ប៊ុនធី ហៅធីបាញ់ ដែលជា​មន្ត្រីយោធា ល្បីល្បាញ​ខាង ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​ដឹក ជញ្ជូនឈើ​ប្រណីត​ធ្វើ​អាជីវ​កម្ម​ខុស​ច្បាប់​ដែរ​ ប៉ុន្តែ​ពុំ​មាន​នរណា​ហ៊ានប៉ះពាល់​ឡើយ​។ កាលពីខែកក្កដា ឆ្នាំ២០១៤ ក្រុម​ឈ្មួញ​រកស៊ីឈើ​ខុស​ច្បាប់​ដែ​លជា​បក្ខ​ពួក​របស់​ ថន ប៊ុនធី ហៅធីបាញ់ បានប៉ះទង្គិច​ជាមួយ​សមត្ថ​កិច្ច​ចម្រុះ​ ហើ​យផ្ទុះអាវុធ​ទៅ​ត្រូវ​ស្ត្រីកូន​ខ្ចីម្នាក់​បណ្តាល​ឲ្យ​រង​របួស​ ដែល​ប្រ​តិបត្តិកា​រនោះ​ដឹកនាំ​ដោយ​លោក ហាក់ ហ៊ាន ព្រះ​រាជអាជ្ញារ​​ង​អម​សាលា​ដំបូង​​ ខេត្ត​ក្រ​ចេះ។

ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​ភូមិភាគឦសាន នៃប្រទេ​សកម្ពុជា ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ក្រ​ចេះ បានអំពាវនាវ​ឲ្យ​លោក ប៉ុល សារឿន អគ្គមេ​បញ្ជា​​ការ​នៃកង​យោធពលខេមរភូមិន្ទ ចាត់​វិធានការ​លើ​មន្ត្រី​យោធាឈ្មោះ ថន ប៊ុនធី ហៅធីបាញ់ ជា​បន្ទាន់បំ​ផុត​ ព្រោះ​ជននេះ កំពុង​មាន​ឈ្មោះល្បី​ល្បាញ​ខាង​រក​ស៊ីឈើខុស​ច្បាប់​ជា​យូរមកហើយ។ ប្រ​សិនបើ​អគ្គមេ​បញ្ជាការ​នៃកង​យោធពលខេមរភូមិន្ទ​ ព្រ​ងើយ​កន្តើយ​ទុក​ឲ្យ​បុគ្គល​ ថន ប៊ុនធី ហៅធីបាញ់ ប្រព្រឹត្ត​អំពើខុស​ច្បាប់​តទៅទៀតនោះ អាច​នាំឲ្យប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ស្ថាប័ន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​ទាំង​មូលតែម្តង​។ ប្រជា​ពលរដ្ឋ​បានរិះគន់​ថា មួយ​រយៈពេល​​ចុង​ក្រោយ​នេះ ថន ប៊ុនធី ហៅធីបាញ់ បង្ហាញ​អំណាច​កាន់តែ​ខ្លាំង​ក្លា​​ក្នុង​កា​រ​ដឹក​ជញ្ជូនឈើ​ខុស​ច្បាប់​តាម​រថ​យន្ត​ធំៗ យកទៅលក់នៅស្រុកយួន​ យ៉ាង​ក្រអឺតក្រទម​បំផុត​។

សេចក្តីរាយ​ការណ៍ពី​សមត្ថ​កិច្ច​ពាក់ព័ន្ធមួយ​ចំនួន​បាន​ឲ្យ​ដឹ​ងថា ថន ប៊ុនធី ហៅធីបាញ់ បានដឹក​ជញ្ជូនឈើ​ចេញពីតំបន់​ស្រែ​ស្បូវ​ ដែលជា​ចំណុច​​ព្រំប្រទល់បីខេត្ត គឺខេត្ត​ស្ទឹង​ត្រែង រតនគិរី និង​មណ្ឌលគិរី​ ឆ្លងកាត់​​តំបន់​ខ្លា​ស្ទុះ​ មក​ស្រុក​ស្នួល ខេត្ត​ក្រ​ចេះ ឆ្ពោះ​ទៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ហើ​យយកទៅលក់នៅ​ស្រុកយួន​យ៉ាង​រលូន​។ មេ​ឈ្មួញឈ្មោះ ថន ប៊ុនធី ហៅ​ធីបាញ់ ត្រូវបាន​គេ​ដឹង​ថា ចំណុះឲ្យ​ឧកញ៉ា សឹង សំអុល ដែលជាមេ​ឈ្មួញរក​ស៊ីឈើ​ខុសច្បាប់​ដ៏ធំ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​បង់​លុយ​ឲ្យ​ឧកញ៉ា សឹង សំអុល ក្នុង​ឈើ​១ម៉ែត្រ​គូប ពី៧០០ទៅ​៨០០ដុល្លារ​។ សមត្ថ​កិច្ច​ពាក់ព័ន្ធ​នៃបណ្តា​ខេត្ត​ខាងលើនេះ សុទ្ធ​តែ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ ថន ប៊ុនធី ហៅធីបាញ់ និងឧកញ៉ា សឹង​ សំអុល ហេតុនេះ​ហើយ​ ទើប​គេបណ្តោយ​ឲ្យ​ឈ្មួញទាំង​ពីរនាក់នេះ ឃុបឃិតគ្នា​ដឹក​ជញ្ជូនឈើ​ប្រ​ណីត​យកទៅ​លក់នៅ​ស្រុកយួន​យ៉ាង​គគ្រឹកគគ្រេង៕​

that-0420

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com