0

ឈ្មួញ​ជា​សែ​ស្រទ្បាយ​អ្នក​មាន​អំណាច​នាំ​ម៉ូតូ​ស៊េរី​ទំនើប​ៗ​អត់​ពន្ធ​ចូល​តាម​ច្រក​ទំនប់​រលក​

វិធានការ​កែទម្រង់រ​បស់​ស្ថាប័នគយ​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​ព្រោះ​បច្ចុប្បន្ននេះ​សកម្មភាព​នាំចូល​ទំនិញ​ខុសច្បាប់​និង​ទំនិញគេចពន្ធ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល ព្រោះ​សមត្ថកិច្ច​គយ​នៅតាម​ច្រកព្រំដែន​និង​ច្រក​សេដ្ឋកិច្ច​នានា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ ជាក់ស្តែង​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ទំនប់រលក​បាន​ឲ្យ​ដឹងថា​ម៉ូតូ​ម៉ាក​ស្កុប​ពី ស៊េរី​ឆ្នាំ​២០១២ និង​២០១៣​កំពុង​ត្រូវគេ​នាំចូល​តាម​ច្រក​ទំនប់រលក​ខេត្ត​ព្រះសីហនុ​យ៉ាង​ពេញ​បន្ទុក ហើយ​ពុំមាន​ការបង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា មេ​ឈ្មួញ​ធំៗ​៣​នាក់​បាន​ឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ដទៃទៀត​នៅ​ច្រក​ទំនប់រលក​ទើប​អាច​នាំ​ម៉ូតូ​គេចពន្ធ​ចូល​តាម​ច្រក​នេះ​យ៉ាង​រលូន​។

ប្រភពពី​សមត្ថកិច្ច​តូចតាច​នៃ​ច្រក​ទំនប់រលក​បាន​ឲ្យ​ដឹងថា ការ​នាំចូល​ម៉ូតូ​ស៊េរី​ទំនើបៗ​តាម​ច្រក​ទំនប់រលក​នៅតែ​បន្ត​កើតមាន​យ៉ាង​គគ្រឹក​គ​គ្រេង ហើយ​មិនឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធាន​កា​រ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ បើទោះបី​លោក គុណ ញឹម ត្រូវបាន​តែង​តាំង​​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ជំនួស​លោក ប៉ែន ស៊ីម៉ន ដែល​ត្រូវ​ចូលនិវត្តន៍​រួចទៅហើយ​ក៏ដោយ ក៏​អគ្គនាយក​គយ​ថ្មី ហាក់ដូចជា​មើលរំលង​ការ​នាំចូល​ម៉ូតូ​គេចពន្ធ​តាម​ច្រក​កំពង់ផែ​ទំនប់រលក​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​លោក គុណ ញឹម ត្រូវ​ពិនិត្យ​ទ្បើង​វិញ​ជាបន្ទាន់​ព្រោះ​ការ​នាំចូល​ម៉ូតូ​អត់​ពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ទំនប់រលក​បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​​ពន្ធ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ក្នុង​មួយខែៗ​។​

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​កំពង់ផែ​ទំនប់រលក​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ធំៗ​ទាំង​៣​នាក់​ដែល​នាំចូល​ម៉ូតូ​ស៊េរី​ទំនើបៗ​គេចពន្ធ​តាម​ច្រក​ទំនប់រលក​នោះ​សុទ្ធ​តែមាន​សែ​ស្រ​ទ្បា​យ​ជា​មន្ត្រីជាន់​ខ្ពស់ ទើប​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ជាក់ស្តែង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​កំពង់ផែ​ទំនប់រលក​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​ទ្បើ​យ​គឺ​បានត្រឹមតែ​ទទួលផល​ប្រយោជន៍​ពី​ពួកគេ ហើយ​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ហ៊ាន​ហើប​មាត់​។ បញ្ហា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ​ព្រោះ​បច្ចុប្បន្ន​ម៉ូតូ​គេចពន្ធ​នៅតែ​បន្ត​ហូរ​ចូល​តាម​ច្រក​ទំនប់រលក​ដូច​មុន​ដដែល​៕

ម៉ូតូគេចពន្ធ

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com