0

ក្រុម​ហ៊ុន​សុខ ​សំណាង ​កំពុង​កាប់​ឈើ​និង​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែលមាន​លោក សរ ថា​វី ជា​អភិបាលខេត្ត​តែងតែ​កើតមាន​បញ្ហា​មិន​ចេះចប់​ដូចជា​ករណី​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ហើយ​ត្រូវទាហាន​សៀម​បាញ់សម្លាប់​និង​ករណី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ជាដើម​។ ជាក់ស្តែង​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ធំ​មួយ​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​កៅស៊ូ​នៅក្នុង​ស្រុក​នេះ​បាន​យក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ផ្សេង​ដើម្បី​កាប់បំផ្លាញព្រៃ​ឈើនិង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​លោក សរ ថា​វី ដែលជា​អភិបាលខេត្ត​និង​មេ​រដ្ឋបាល​ព្រៃឈើ​ប្រចាំខេត្ត​នេះ​ដឹង​យ៉ាងច្បាស់​ប៉ុន្តែ​មិន​ចាត់វិធានការ​ទប់ស្កាត់​ទ្បើ​យ​។

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​នោះ​ឈ្មោះ​ក្រុមហ៊ុន​សុខ សំណាង ហើយ​ក្រុមហ៊ុន​ដែល​លក់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​នេះ​គឺ​ក្រុមហ៊ុន​ដា​តា​រ៉ាប់​ប័​រ​នៅ​ស្រុក​អន្លង់វែង និង​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប័​រ​។ ក្រុមហ៊ុន​សុខ សំណាង កំពុង​កាប់​ឈើ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ហើយ​ដឹកជញ្ជូន​យកទៅ​ចែកចាយ​នៅ​ខេត្តសៀមរាប​និង​ខេត្ត​ផ្សេងៗ​យ៉ាង​ពេញបន្ទុក​ក្រោម​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ដា​តា​រ៉ាប់​ប័​រ​និង​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប័​រ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​អ្នករត់​ការដឹកឈើ​រប​ស់​ក្រុមហ៊ុន​សុខ សំណាង មានឈ្មោះ ស៊ីម និង​ឈ្មោះ​រ៉េត ហើយ​ពួកគេ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​ផ្ទុក​ឈើ​ចាប់ពី​១៥​ម៉ែត្រគូប​ទ្បើ​យ​ទៅ​។ បើ​តាម​ដឹង​ក្រុមហ៊ុន​សុខ សំណាង មិន​ត្រឹមតែ​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ទេ គឺ​បំ​ភ្លា​ញ​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង​បណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ​។

តាមច្បាប់ ការអនុញ្ញាត​ឲ្យ​ដឹង​ឈើ​តាម​រថយន្ត​ធំៗ​គឺ​មិន​ឲ្យ​លើសពី​១៨​ម៉ែត្រគូប​នោះទេ ដើម្បី​កុំ​ឲ្យ​ខូច​ផ្លូវថ្នល់​ដោយសារតែ​រថយន្ត​ផ្ទុក​លើស​ទម្ងន់ ប៉ុន្តែ​ក្រុមហ៊ុន​សុខ សំណាង ផ្ទុក​ឈើ​ចាប់​៥០​ម៉ែត្រគូប​ទ្បើង​ទៅ​ដែល​ធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​៦៧​ពី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឆ្ពោះទៅ​ខេត្ត​សៀមរាប​រង​ការខូចខាត​ជា​បន្តបន្ទាប់​។

មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹងថា​ក្រុមហ៊ុន​សុខ សំណាង គឺជា​អ្នក​ជួល​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ខ្លួន​ក្នុង​តម្លៃថោក​ទៀតផង ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ទាហាន​សៀម​បាញ់សម្លាប់​​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​។ ហេតុនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធាន​ការ​លើ​ម្ចាស់​ក្រុមហ៊ុន​សុខ សំណាង តាមផ្លូវ​ច្បាប់​ជាបន្ទាន់​ព្រោះ​ម្ចាស់​ក្រុមហ៊ុន​នេះ​កំពុង​ជាន់ឈ្លី​បទបញ្ជា​លេខ​០០២​របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាង​គឃ្លើន​៕

Microsoft Office 2000

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com