0

ចាប សុផារិទ្ធ អត់ព្រឺ អនុសាសន៍សម្តេចតេជោ រឿងកុងត្រូលជជុះ

បទ​ល្មើស​នៃ​ការនាំ​ទំនិញ​មិន​បង់​ពន្ធ​ពី​ប្រទេស​ថៃ​ចូល​ក្នុង​ប្រទេស​កម្ពុ​ជា​ ​តាម​ច្រក​ព្រំ​ដែនក្នុង​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ ​ចាប​ ​សុ​ផា​រិ​ទ្ធ​ ​ប្រធាន​ការិយាល័យ​នគរបាល​សេដ្ឋ​កិច្ច​ខេ​ត្ដ​ ​។ បែប​បទ​នៃ​ការ​រក​ ​លុយ​របស់​ក្រុម​លោក​ ​ចាប​ ​សុ​ផា​រិ​ទ្ធ​ ​មិន​ខុស​ពី​កុង​ត្រូល​ជជុះ​ដែល​ប្រមុខ​រាជ​រ​ដ្ឋា ភិ​បា​ល​កម្ពុ​ជា​ស្នើ​ឱ្យ​អាជ្ញា​ធ​រ​គ្រប់​លំដាប់​ថ្នាក់​លុប​បំបាត់​នោះ​ទេ​ ​។ សម្រាប់​លោក​ ​ ​ចាប​ ​សុ​ផា​រិ​ទ្ធ​ ​ហាក់​ដូច​ជា​មិន​ព្រឺ​ចំពោះ​អនុ​សាសន៍​ថ្មី​ៗរបស់​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​នោះ​ឡើយ​ ​។

ទំនិញ​គេច​ពន្ធ​តាម​រថ​យ​ន្ដ​ធំៗ​ ​ទាំង​ខ្សែ​ទាំ​ងៗ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៥ សុទ្ធតែ​ត្រូវ​ ​បង់​ប្រាក់​ឱ្យ​កុង​ត្រូល​ជជុះ​បណ្ដាក់​ដូច​ខ្យង​របស់​លោក​ ​ចាប​ ​សុ​ផា​រិ​ទ្ធ​ ​។ ក្រុម​ប​ង្ក្រា​ប​ ​ ​បទ​ល្មើស​សេដ្ឋ​កិច្ច​ថ្នាក់​ខេ​ត្ដ​របស់​លោក​ ​ចាប​ ​សុ​ផា​រិ​ទ្ធ​ ​មិន​មែន​ជា​អ្នក​ចាំ​ចាប់​ ​ ​ទំនិញ​គេច​ពន្ធ​រក​ចំណូល​ចូល​ជាតិ​នោះ​ទេ​ ​ប៉ុន្ដែ​គឺ​ពួក​គេ​ដាក់​កុង​ត្រូល​ខុស​ច្បាប់​ ​ឬ​ ​ហៅ​ថា​កុង​ត្រូល​ជជុះ​ ​ដើម្បី​យក​ប្រាក់​ពី​ទំនិញ​គេច​ពន្ធ​នោះ​ទៅ​វិញ​ ​។

រឿង​ទំនិញ​គេច​ ​ ​ពន្ធ​នេះ​នៅ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​គ្រាន់​តែ​ឈ្មួញ​ឈ្មោះ​ ​រួម​ ​ម្នាក់​ ​ក៏​គ្រប់​គ្រាន់​សម្រាប់​ ​លោក​ ​ចាប​ ​សុ​ផា​រិ​ទ្ធ​ ​ស៊ី​ឆ្ងាញ់​ដេក​ស្រួល​នោះ​ដែរ​ ​។ មួយ​យប់​លោក​បង​រួម​ដឹក​ ​ ​ទំនិញ​គេច​ពន្ធ​ពីរ​ឡាន​ធំៗ​ ​ចេញ​ពី​ស្រុក​សៀម​ ​ចូល​មក​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​។ នៅ​ពេល​ដែល​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ស្នើ​ឱ្យ​ប​ង្ក្រា​ប​បទ​ល្មើស​នានា​ ​ជា​ពិសេស​ ​ ​ ​ ​បញ្ហា​កុង​ត្រូល​ជជុះ​ ​បែរ​ជា​លោក​ ​ចាប​ ​សុ​ផា​រិ​ទ្ធ​ ​ដើរ​និយាយ​ថា​ ​ក្រុម​របស់​ខ្លួន​មិន​ ​ ​មែន​ជា​កុង​ត្រូល​ជជុះ​នោះ​ទេ​ ​ហើយ​ថា​ ​អនុ​សាសន៍​របស់​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី   ហ៊ុន​ ​សែន​ ​សំដៅ​តែ​ទៅ​លើ​ក្រុម​ជញ្ជីង​នៅ​តាម​ផ្លូវ​ជាតិ​ប៉ុណ្ណោះ​ ​។ មិន​មែន​តែ​ ​លោក​ ​ចាប​ ​សុ​ផា​រិ​ទ្ធ​ទេ​ ​ដែល​ច្នៃ​អនុ​សាសន៍​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី ហ៊ុន​ ​សែន​នោះ​ ​ ​សូ​ម្បី​តែម​ន្ដ្រី​នគរបាល​ថ្នាក់​ក្រសួង​ដែល​ប្រចាំ​ការ​នៅ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​ក៏​និយាយ​ ​យ៉ាង​នេះ​ដែរ​ ​។

ពួក​គេ​មិន​គួរ​យក​អនុ​សាសន៍​សម្ដេច​ហ៊ុន​ ​សែន​ ​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​ ​ ​យ៉ាង​នេះ​ទេ​ ​។ អ្វី​ដែល​សំខាន់​គឺ​តួ​នាទី​ជា​អ្នក​ប​ង្ក្រា​ប​បទ​ល្មើស​ ​មិន​មែន​ជា​អ្នក​សាង​ ​ ​ ​បទ​ល្មើស​នោះ​ទេ​ ​។ សព្វ​ថ្ងៃ​នេះ​សកម្មភាព​ម​ន្ដ្រី​នគរបាល​នៅ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​ទាំង​ថ្នាក់​ខេ​ត្ដ​ ​និង​ថ្នាក់​ក្រសួង​ដែល​មាន​ភារ​កិច្ច​ប​ង្ក្រា​ប​បទ​ល្មើស​សេដ្ឋ​កិច្ច​នោះ​ ​គឺ​ ​ជា​អ្នក​ក​សាង​បទ​ល្មើស​សេដ្ឋ​កិច្ច​ទៅ​វិញ​ទេ​ ​។ រឿង​អ្នក​ប​ង្ក្រា​ប​បទ​ល្មើស​សេដ្ឋ​កិច្ច​ ​ ​ដែល​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បញ្ចេញ​ពី​ក្រោល​ទៅ​នោះ​ ​គឺ​រកតែ​លុយ …. ៕

index

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com