0

លោក ​ជឹម ​លក្ខិណា ​នាយ​រង​ ការិយាល័យ ​គណនេយ្យ ​នៃ​ស្នង​ការ​នគរបាល ​ខេត្ត​កំពង់ធំ​ត្រូវ​បាន​យក​មក​សួរ​នាំ​ រឿង​ពុក​រលួយ​

ភ្នំពេញ ៖ លោក ស ខេង បានចេញលិខិតមួយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ កោះ ហៅលោក ជឹម លក្ខិណា នាយ​រង​ការិយាល័យ​ផែន​ការ​គណនេយ្យ នៃស្នងការនគរបាល ខេត្តកំពង់ធំ ពាក់ព័ន្ធ រឿងពុករលួយ ក្នុងជួរមន្ត្រីនគរបាលខេត្តកំពង់ធំ នាពេលកន្លងមក ។

យោងតាមលិខិតទទួលបាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នេះបាន ឲ្យដឹងថា លោក ស ខេង បានកោះហៅលោក ជឹម លក្ខិណា នាយ​រង​ការិ​យា​ល័យផែនការ គណនេយ្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឲ្យមកនាយកដ្ឋានបុគ្គលិក ដើម្បីធ្វើការត្រួតពិនិត្យករណី មិន​ប្រក្រតី​ក្នុង​ការ​បើកប្រាក់រំលឹកឋានន្តរស័ក្តិ និងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ៕

HO-0582

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com