0

បទ​ល្មើស​នេសាទ​ ពេញ​ផ្ទៃ​សមុទ្រ​ គ្មាន​អ្នក​បង្រ្កាប​

ព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ ពីក្រុមប្រជានេសាទ នៅខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ន ធនធានមច្ឆាសមុទ្រ កំពុង​រង​ការ​វិនាស​យ៉ាងធ្ងន់ធ្ងរ ដោយសារតែក្រុមទូកនេសាទវៀតណាម និង ថៃ មួយថ្ងៃៗ រាប់រយគ្រឿង បានចូលនេសាទលើផ្ទៃសមុទ្រកម្ពុជា ។ ដោយក្រុមទូកនេសាទទាំងនោះ ប្រើ ឧបករណ៍ខុសច្បាប់យ៉ាងទំនើប អូសប្រមូលធនធានមច្ឆាទាំងតូចទាំងធំ គ្មានត្រាប្រណីទីកន្លែងណា មួយ​ឡើយ។ ពោលគឺពេលដែលទូកនេសាទគេបើកកាត់ គឺកន្លែងនោះរលាយអស់ធនធានធម្មជាតិ។

ក្រុមប្រជានេសាទដដែល បានបន្ថែមថា សមត្ថកិច្ចដែលឈរជើងលើផ្ទៃសមុទ្រទាំងនោះ មិនបាន បង្ក្រាប​ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់​វៀត​ណាម​-ថៃ នោះទេ សង្ស័យតែពួកគេនាំគ្នា សង្វាតតែយកលុយ ពីក្រុមទូកនេសាទល្មើសច្បាប់ទាំងនោះហើយ ទើបបានជាបើកដៃឲ្យ ក្រុម​ទូក​នេសាទទាំងនោះ ធ្វើ ការនេសាទដោយសេរីឲ្យតែបង់ប្រាក់ជូនពួកគេតាមការកំណត់ ។ ហើយមិនបង់ប្រាក់ឲ្យពួកគេ ឬបង់ ប្រាក់​មិន​គ្រប់​ចំនួនតាមការទាមទារ ទើបពួកគេនាំគ្នាបង្ក្រាប ។

ក្រុមប្រជានេសាទ ដែលក្តៅក្រហាយនឹងសមត្ថកិច្ច ដែលមិនព្រមបង្រ្កាបបានឲ្យដឹងថា ក្រុមសមត្ថកិច្ច ដែល​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​គេ គឺអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ដែលមានលោក ពុំ ស៊ីថា ជានាយអធិការ និងលោក ងួន ម៉េង ជានាយរង និង​ជា​អ្នក​ជំនិត​លោក​ ពុំ ស៊ី​ថា​ ទទួលបន្ទុកខាង ប្រមូលលុយពីថៅកែទូកនេសាទទាំងនោះ ។ ដោយសារតែមានការប្រព្រឹត្តអំពើពុករលួយ ពីសំណាក់ មេ​ជល​ផលសមុទ្រ ពុំ ស៊ីថា និង ងួន ម៉េង បានធ្វើឲ្យអ្នកទាំងពីរ ម្នាក់ៗមានចំណូលរាប់ម៉ឺនដុល្លារ ជា ពិសេសគឺលោក ពុំ ស៊ីថា ដែល​សល់​ពី​ការ​ស៊ីចាយចំ​ណាយ​ថ្នាក់​លើរួច ។

មជ្ឈដ្នានប្រជាពលរដ្ឋនិងមន្រ្តីរាជការបានឲ្យដឹងថា ដោយ​សារតែ សមត្ថកិច្ចជំនាញរបស់កម្ពុជា ប្រព្រឹត្តអំពើពុករលួយស៊ីសំណូក និង​បើក​ដៃ​ឲ្យ​អ្នកនេសាទបរទេសចូលមកនេសាទខុសច្បាប់នោះបានធ្វើឲ្យអ្នកនេសាទវៀតណាម-ថៃ រាប់រយទូកបានចូលមកនេសាទដោយ​ខុស​ច្បាប់​លើ​ផ្ទៃសមុទ្រកម្ពុជាជារៀងរាល់ថ្ងៃគ្មានខ្លាចរអែងអ្នកណាឡើយជាហេតុធ្វើឲ្យធនធានមច្ឆាជាតិស្ទើររលាយពីផ្ទៃសមុទ្រកម្ពុជា។ ដើម្បី​ធានា​នូវ​ការគ្រប់គ្រងជលផលនិងធនធានជលផលជំរុញ​កិច្ចអភិវឌ្ឍវារីវប្បកម្មផលិតកម្មនិងការកែច្នៃលើកស្ទួយ​ជីវភាពរស់នៅរបស់​ពលរដ្ឋ​ក្នុង​សហ​គម​ន៍មូលដ្ឋានដើម្បីផលប្រយោជន៍សង្គមសេដ្ឋកិច្ចនិងបរិស្ថានរួមទាំងការអភិរក្សជីវចម្រុះផងទាំងមរតកវប្បធម៌ធម្មជាតិផង ប្រកប​​​​​​ដោយ​និរន្តភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញ ៕

fishing_kep_flickr_432

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com