ខេត្តកំពង់ឆ្នាំង ៖ រឿងអាស្រូវពុករលួយថ្មីមួយទើបនឹងបានផ្ទុះចេញនៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងដែលមានលោកប្រាក់ វ៉ុន ជាប្រធានមន្ទីរបន្តតំណែងពីសពលោកតឹក សារឿន ដែលសំបូររឿងអាស្រូវកាលមិនទាន់ចូលនិវត្តន៍និងនៅមានជីវិតនោះ។
តាមប្រភពបានឲ្យដឹងថា ចាប់តាំងពីលោកប្រាក់ វ៉ុន ត្រូវបានតែងតាំងជា ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង របៀបដឹកនាំនៅក្នុងមន្ទីរមួយនេះពុំបានធ្វើការកំណែទម្រង់ទេ ការដឹកនាំមន្ទីរពោរពេញដោយអំពើពុករលួយនិងបក្ខពួកនិយមដូចសម័យលោក តឹក សារឿន ដដែលទោះបីរាជរដ្ឋាភិបាលបានធ្វើ កំណែទម្រង់យ៉ាងណាក៍ដោយ។
អំពើពុករលួយរបស់ លោកប្រាក់ វ៉ុន នាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹង អំពើពុករលួយសម័យ លោក ប្រធាន មន្ទីរតឹក សារឿន គឺមានលក្ខណៈខុសគ្នាត្រង់ថា សម័យមុនទទួលបានចំណូលពី ការពុករលួយ មានចំនួនតិច ប៉ុន្តែសម័យលោក ប្រាក់ វ៉ុន ទទួលបានប្រាក់ច្រើន។
បើតាមការអង្កេតថវិកាជាតិ ដែលមិនមែនកម្មវិធី ក្នុងមួយឆ្នាំៗបានធ្លាក់ចូលកណ្តាប់ដៃ លោក ប្រាក់ វ៉ុន ម្នាក់ឯងគឺ មិនតិចជាង ៥០០ លានរៀលនេះមិនទាន់រាប់បញ្ចូលនៃការ បែងចែងសម្រាប់មន្ត្រី ដែលជាដៃ ជើងរបស់គាតផង។
តាមប្រភពបានបញ្ជាក់ថា ថវិកាដែលលោក ប្រាក់ វ៉ុន បានកឹបកេងនោះ ភាគច្រើនគឺនៅក្នុងប្រាក់ គណនេយ្យលេខ ៦០២ ប្រាក់គណនេយ្យលេខ ៦០៥ ប្រាក់គណនេយ្យលេខ ៦១៥ ប្រាក់គណនេយ្យលេខ ៦២៤ ប្រាក់គណនេយ្យលេខ ៦៤៤ ប្រាក់គណនេយ្យលេខ ៦៥៧ ។ ដោយប្រាក់នៅតាម គណនេយ្យខាងលើគឺ លោក ប្រាក់ វ៉ុន បានឃុបឃិតជាមួយមន្ត្រីពាក់ព័ន្ធធ្វើការបំប៉ោងតួលេខចំណាយទទ្ទឹមគ្នានោះ ផលប្រយោជន៍ដែលបាន គឺភាគច្រើនធ្លាក់ លើកណ្តាប់ដៃ របស់គាត់ ។
បើទោះបីលោក ប្រាក់ វ៉ុន បានប្រព្រឹត្តអំពើពុករលួយ អស់រយៈពេលជាច្រើនឆ្នាំ និង ដោយមានទំហំ កឹប កេងថវិកាជាធំធេងប៉ុណ្ណា ក្រុមអធិការកិច្ច និង ក្រុមសវនកម្មគឺពុំ បានរកឃើញកំហុសធំៗ របស់គាត់ទេ ក្រុមទាំងនោះ ត្រូវបានមន្ត្រីថ្នាក់ក្រោម នៅក្នុងមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង រិៈគន់ថា ជាក្រុមអធិការ កិច្ច និង សវនកម្ម ងងឹតភ្នែក និង ត្រចៀកថ្លង់ ព្រោះនៅពេលពួកគេ មកបំពេញការងារ ពេលខ្លះគេបានកោះហៅមន្ត្រីមួយចំនួន នៅក្នុងមន្ទីរសាកសួរ ជុំវិញដំណើការ ការគ្រប់គ្រង និង ការចាយវាយថវិកា ក្រោយពេលក្រនេះ ចេញទៅវិញបែរជារបាយការណ៍របស់គេថា មន្ទីរប្រព្រឹត្តបានល្អ និង រកមិនឃើញ កំហុសរបស់ប្រធានមន្ទីរ និង បក្ខពួកឡើយ។ ដោយមានបញ្ហាបែបនេះធ្វើឲ្យមន្ត្រីមួយចំនួននៅមន្ទីរសុខាភិបាល ដាក់រហ័សនាមឲ្យក្រុមអធិការកិច្ច និង ក្រុមសវនកម្មជា ក្រុមភ្នែកងងឹត ត្រចៀកថ្លង់តែម្តង៕