0

កុង​ត្រូល​ជជុះ​របស់​នគរបាល​សេដ្ឋកិច្ច​និង​នគរបាល​សណ្តាប់​ធ្នាប់​គាប​ជំរិត​ដល់​ប្រជាពល​រដ្ឋ​ដឹក​ដំឡូង​ឲ្យ​បង់​ប្រាក់

zdwoc65bខេត្ត​ត្បូងឃ្មុំ​ ​៖ យ៉ាង​តិច​ក៏​មាន​កុង​ត្រូល​របស់​សម​ត្ថកិច្ច​នគរបាល​ចំនួន​ពី​៣ទៅ​៥កន្លែង​ ​​ត្រូវបាន​ដាក់​ពង្រាយ​យ៉ាង​អ​នា​ធិ​តេ​យ្យ​តាម​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ក្រោម​រូប​ភាព​ការពារ​សន្តិ​សុខ​ ​ស​ណ្តា​ប់​ធ្នាប់​ ​និង​ត្រួត​ពិ​និត្យ​ច្បាប់​ចរាចរណ៍​ ​តែ​ធាតុ​ពិត​ ​ជា​កុង​ត្រូល​ជជុះ​ចាំ​យក​ប្រាក់​ពី​អ្នក​រក​ស៊ី​ដឹក​ទំនិញ​ ​និង​ប្រជា​ពលរដ្ឋ​ដឹក​ក​សិ​ផល​ដូច​ជា​ការ​ដឹក​ដំឡូង​ ​ជា​ដើម​ ​។

ករណី​នេះ​ប្រឈម​នឹង​ការ​រិះ​រ​ន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ប្រជា​ពលរដ្ឋ​មក​លើ​អាជ្ញា​ធ​រ​ខេត្ត​ថា​ ​គ្មាន​វិធាន​ការ​លុប​បំបាត់​ ​អោ​យ​ស្រប​តាម​​គោល​ការណ៍​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ក៏​ដូច​ជា​អនុ​សាសន៍​ដ៏​ថ្លៃ​ថ្លា​របស់ស​ម្តេ​ច​តេ​ជោ​នាយក​រដ្ឋ​ម​ន្ត្រី​ក្នុង​ទិស​ស្លោក​”មើល​ផ្លូវ​”នេះ​ជា​ដើម​ ​។

ប្រជា​ពលរដ្ឋ​បាន​បញ្ជាក់​អោ​យ​ដឹង​ថា​ ​ចាប់​ពី​ចំណុច​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​ដល់​ព្រំ​ប្រទល់​ខេត្ត​កំពង់​ចាម​ ​មាន​កុង​ត្រូល​ចំនួន​៣​ទ្រង់​ទ្រាយ​ធំ​ ​និង​បំបែក​ជា​២បន្ថែម​ទៀត​ ​កាន់តែ​បង្កផល​លំបាក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បង់​ប្រាក់​បន្ត​កន្ទុយ​គ្នា​ ​អាច​ជា​ការ​ចាត់​តាំង​ណា​មួយ​ពីសា​ម៉ី​អង្គ​ភាព​ខាង​លើ​នេះ​ ​។

ប្រភព​ពី​សមត្ថ​កិច្ច​បាន​បង្ហើប​អោ​យ​ដឹង​ថា​ ​ពិត​ជា​មាន​កុង​ត្រូល​ដូច​ការ​អះអាង​របស់​ប្រជា​ពលរដ្ឋ​ ​និង​អ្នក​រក​ស៊ី​ពិត​ប្រាកដ​មែន​ ​គឺ​ទី​តាំង​ទី​១-មាន​ទី​តាំង​នៅ​ចំណុច​ភូមិ​ចំ​ការ​គរ​ ​ឃុំ​ដារ​ ​ស្រុក​មេមត់​ ​ន​គេ​បា​ល​គ្រប់គ្រង​នៅ​ទី​នោះ​មាន​ឈ្មោះ​ ​ម៉ៅ​ ​សុ​ខុន​ ​ត្រូវ​ជា​ក្មួយ​លោក​ស្នង​ការ​ ​ហើយ​បុគ្គល​រូប​នេះ​ប្រកបដោយ​ឥទ្ធិ​ពល​បំផុត​លើ​ការ​គ្រប់គ្រង​កុង​ត្រូល​ជជុះ​ ​រហូត​ពង្រីក​កុង​ត្រូល​ចំនួន​២បន្ថែម​ទៀត​ ​ទី​១-ស្ថិត​នៅ​គល់​ស្ពាន​ជ្រាវ​ ​និង​ទី​២-ស្ថិត​នៅ​ច្រក​ចូល​ប៉ុស្តិ៍​ចា​ន់​មូល​ ​ជាមួយ​នឹង​ឈ្មោះ​ទូច​សម្បត្តិ​ ​។

ទី​តាំង​ទី​២-នៅ​ចំណុច​ភូមិ​ហួច​លិច​ ​ឃុំ​ក្រែក​ ​ស្រុក​ពញាក្រែក​ ​ដឹកនាំ​ដោយ​ឈ្មោះ​ ​ឡេ​ង​ ​ចិ​ត្រា​ ​អ្នក​បើក​រថ​យន្ត​ឲ្យ​លោក​អភិ​បាល​​ខេត្ត​ ​ហើយ​កុង​ត្រូល​ជជុះ​នេះ​មាន​ចម្ងាយ​មិន​លើស​ពី​១០០ម៉ែត្រ​ខាង​កើត​សាលា​ខេត្ត​ត្បូងឃ្មុំ​ ​។ ទី​តាំង​ទី​៣-មាន​ទី​តាំង​​ស្ថិត​នៅ​សង្កាត់​វិហារ​ហ្លួង​ ​ក្រុង​សួង​ ​ដឹកនាំ​ដោយ​ឈ្មោះ​ ​លី​ ​សុ​វ​ណ្ណា​ ។

បើ​តាម​ការ​លើក​ឡើង​ពី​នគរបាល​បញ្ជាក់​ថា​ ​កុង​ត្រូល​ជជុះ​ទាំង​នោះ​លោក​ ​គង់​ ​វិចិត្រ​ ​ជា​អ្នក​គ្រប់គ្រង​ចំណូល​ ​សម្រាប់​ជា​សេដ្ឋ​កិច្ច​ដាក់​ជូន​មេ​នគរបាល​ខេត្ត​ ​ហើយ​លោក​ ​ឡេ​ង​ ​ចិ​ត្រា​ ​ជា​អ្នក​រក​ចំណូល​ទៅ​ខេត្ត​ ​ប៉ុន្តែ​ករណី​លោក​ ​ឡេ​ង​ ​ចិ​ត្រា​ ​ជា​ទម្លាប់​យក​ឈ្មោះ​អភិបាល​ខេត្ត​ប្រើ​ប្រាស់​ពង្រីក​ឥទ្ធិ​ពល​ ​និង​ពេល​ខ្លះគាប​សង្កត់​ឈ្មួញ​ឲ្យ​បង់​លុយ​ ​ឬ​ប្រជា​ពលរដ្ឋ​ដឹក​ដំឡូង​​​ជា​ដើម​ ​សុទ្ធតែ​ថ្លើម​ធំ​ហ៊ាន​ថា​ខ្លួន​អនុ​វត្ត​តាម​បទ​បញ្ជា​របស់​ថ្នាក់​ខេ​ត្ត​។​ ​ ​

ការ​ពិត​លោក​ ​ប្រាជ្ញ​ ​ចន្ទ​ ​ជា​ញឹ​ក​ញាប់​ក្រើន​រំលឹក​អោ​យ​លុប​បំបាត់​កុង​ត្រូល​ខុស​ច្បាប់​ ​ចុះ​ហេតុ​អ្វី​បាន​ជា​អស់លោក​ទាំង​នោះ​​​ចូល​ចិត្ត​ឆក់​ឱ​កាស​បង្កើត​កុង​ត្រូល​ជជុះ​ ​ដើម្បី​ទាញ​រក​លាភ​សក្ការ​ទាំង​បំពាន​ច្បាប់​ទៅ​វិញ​ ​?

ពាក់​ព័ន្ធ​នឹង​កុង​ត្រូល​ទាំង​នេះ​ត្រូវ​បាន​ថ្នាក់​ស្នង​ការ​រង​ខ្លះ​លួច​បង្ហើប​ថា​ ​អាច​បង់​អោ​យ​លោក​ស្នង​ការ​មួយ​ក​ន្លែ​ងៗ​ចាប់​ពី​៣០០ដុល្លារ​ឡើង​ទៅ​ ​ប៉ុន្តែ​ករណី​នេះ​លោក​ឧ​ត្តម​សេនីយ៍​ត្រី​ស្នង​ការ​ ​ម៉ៅ​ ​ពៅ​ ​បាន​​ប្រាប់​អ្នក​យក​ព័ត៌​មាន​តាម​ទូរ​ស័ព្ទ​​កាល​​ពី​​ព្រឹក​​ថ្ងៃ​​ទី​​១៧ ​ខែ​​តុលា​ ​​ឆ្នាំ​​២០១៤​ថា​ ​”​ខ្ញុំ​​មិន​​អោ​យ​​មាន​​កុង​​ត្រូល​​ជជុះ​ទេ​ការ​ដាក់​នោះ​គឺ​រៀបចំ​ស​ណ្តា​ប់​ធ្នាប់​ ​ត្រួត​ពិ​និត្យ​ច្បាប់​ចរាចរ​ណ៍ ​កុំ​ថា​ឡើយ​​ហ៊ាន​យក​លុយ​ក្នុង​មួយ​ឡាន​២០.០០០​រៀល​ពី​ប្រជា​ពលរដ្ឋ​ដឹក​ដំឡូង​ ​សូ​ម្បី​តែ​១.០០០រៀល​ក៏​ខ្ញុំ​មិន​អនុ​​គ្រោះ​​ដែរ​​ព្រោះ​ជា​រឿង​ថ្នាក់​លើ​ហាម​ឃាត់​” ។ លោក​ស្នង​ការ​បន្ត​ថា​ ​”ខ្ញុំ​អត់​ងងុយ​រាល់​យប់​លើ​ភារ​កិច្ច​ ​តួ​នាទី​ការ​ពារ​​ប្រជា​ពលរដ្ឋ​ដូច្នេះ​បើ​លោក​ណា​បាន​ឃើញ​ឬ​ដឹង​ពី​នគរបាល​ណា​ឈ្មោះ​អី​ជួយ​រាយ​ការណ៍​មក​​ខ្ញុំ​នឹង​យក​កម្លាំង​តម្រួត​ទៅ​ចាប់​” ។

ក្រុម​ឈ្មួញ​មួយ​ចំនួន​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​ ​ចំពោះ​ពួក​ខ្ញុំ​បង់​លុយ​អោ​យ​ថ្នាក់​លើ​អស់​ហើយ​. មិន​ខ្វល់​ពី​កុង​ត្រូល​ទាំង​នេះ​ទេ​ ​តែ​អាណិត​ដល់​ប្រជា​ពលរដ្ឋ​ដឹក​ដំឡូង​សោះក៏​បង្ខំ​អោ​យ​គាត់​បង់​លុយ​មួយ​ឡាន​២០.០០០​រៀល​ ​ខុស​ពី​សមត្ថ​កិច្ច​តាម​ច្រក​ព្រំ​ដែន​ ​គ្រាន់​តែ​យក​លុយ​មួយ​ឡាន​៨.០០០រៀល​សម្រាប់​ថ្លៃ​បាយ​ប៉ុណ្ណោះ​ ​។

ប្រភព​គួរ​ឲ្យជឿ​ទុកចិត្ត​បាន​បង្ហើប​ថា​ ​បើ​សមត្ថ​កិច្ច​ប្រចាំ​ច្រក​ដូង​៧ដើម​ចំណុះ​ឲ្យស្នង​ការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​រក​ចំណូល​ដោយ​អំពើ​ពុក​រលួយ​បាន​ ​ត្រូវ​បង់​ឲ្យស្នង​ការ​ក្នុង​មួយ​ថ្ងៃ​២លាន​រៀល​ ​​ប៉ុន្តែ​​ករណី​​នេះ​អ្នក​យក​ព័ត៌​មាន​យើង​មិន​​​ទាន់​​ទទួល​​បាន​​ការ​​បញ្ជាក់​​នៅ​​ឡើយ​​ទេ​ពី​​លោក​​ស្នង​​ការ​​។ ​មន្ត្រី​និង​ថ្នាក់​ដឹកនាំ​នគរបាល​ខេត្ត​មាន​ការ​ថ្នាំងថ្នាក់​ ​សតិ​អារម្មណ៍​នឹង​ការងារ​អង្គ​ភាព​ ​ខ​ណៈ​មេ​ប្រឹង​កើប​តែ​ម្នាក់​ឯង​ ​ហើយ​ទុក​អោ​យ​ទទួល​ខុស​ត្រូវ​ពី​កំហុស​នោះ​ទាំង​អស់​ជាមួយ​ថ្នាក់​លើ​។​

មន្ត្រី​បាន​បង្ហើប​ថា​ ​ក្នុង​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​លោក​ស្នង​ការ​ទុក​លទ្ធ​ភាព​ឬ​ផ្ត​ល់​ឥទ្ធិ​ពល​ឲ្យ​លោក​គង់​ ​វិចិត្រ​ ​នឹង​លោក​ ​ឡេ​ង​ ​ចិ​ត្រា​ ​នាយ​នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​ ​ដាក់​កុង​ត្រូល​ជជុះ​ដ៏​គឃ្លើន​នឹង​បទ​បញ្ជា​ថ្នាក់​លើ​ ​រហូត​ដល់​ប្រជា​ពលរដ្ឋ​លើក​ឡើង​ផង​ដែរ​ថា​ ​បើ​អាជ្ញា​ធ​រ​ខេត្ត​មិន​មាន​វិធាន​ការណ៍​លុប​បំបាត់​ ​អាច​ឈ្មួញ​និង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ដែល​រង​នូវ​ការ​គាបសង្កត់​ពី​អស់លោក​សមត្ថ​កិច្ច​ទាំង​នេះ​អាច​បង្ខំ​ចិត្ត​ប្តឹ​ង​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រ​លួ​យ​។

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com