0

លោក​ ឈួន​ ហៃ ​​និង ​លោក ​យិន​ ផល្លី ​រង​ការ​ចោទ​ប្រកាន់​ថា​កំពុង​​ប្រព្រឺត្ត​អំពើ​ពុក​រលូយ​ពេញ​ទំហឹង​

បន្ទាយមានជ័យៈ ក្រោយ​​ពី​​មា​ន​ការ​​រិះ​គន់​​និង​​កាសែ​ត​​ក្នុង​​ស្រុក​​មួយ​​ចំនួន​ចុះ​​ផ្សាយ​​ពី​​ភា​ព​ពុក​រ​លួយ​​របស់​​ម​ន្ត្រី​គ​យ​​នៅ​​ច្រក​​ទ្វារ​​អ​ន្តរជាតិ​​​ប៉ោយប៉ែ​ត​ខេត្ត​​បន្ទាយ​មាន​ជ័យ​ដែល​​បាន​​​បើក​​ដៃ​​ឲ្យ​​ឈ្មួញ​​តូ​ច​ធំ​នាំ​ចូ​ល​​ទំនិញ​គេ​ច​ព​ន្ធ​​គ្រប់​​ប្រភេទ​​ដឹក​ជញ្ជូន​​​តាម​​រទេះ​​​ពី​​ទឹក​​ដី​​ថៃ​​មក​​កម្ពុជា​ក្រោ​ម​រូប​ភា​ព​​ប្រកាស​​​ពន្ធ​​២​​រទេះ​​នាំ​ចូល​​១០​​រទេះ​​ហើយ​​ឈ្មួញ​​​និង​​មន្ត្រី​​គយ​​ចែក​​​លុយ​​គ្នា​ធ្វើ​មាន​​​ធ្វើ​បានដោ​យ​មិន​ខ្លា​ចរអា​ជាមួ​យ​ច្បាប់និង​ធ្វើ​ឲ្យ​បា​ត់​ចំណូល​ជាតិ​រា​ប់រយលាន​​ក្នុង​មួយ​ឆ្នាំៗ​     ប្រជាពលរដ្ឋប្រកប​របរ​ស៊ីឈ្នួល​អូស​រទេះដឹកទំនិញ​ពី​ផ្សារ​រោង​គ្លឿប្រទេស​ថៃយកមកកម្ពុជា តាម​ច្រក​ប៉ោយប៉ែតបាន​និ​យា​យ​ថាចាប់តាំងពី​លោកឈួន ហៃចូលកាន់​តំណែង​ជា​មេគ​យមក ពួកគាត់​ពិបាក​រកស៊ី​ណាស់ស៊ីឈ្នួលអូស​ទំនិញ​បាន​ប្រាក់​បន្តិចបន្តួចគយ​ តម្រូវ​ឲ្យ​បង់​ស្ទើរតែ​អស់ប្រាក់​ពី​ហោប៉ៅ​។ ថ្មីៗ​នេះ ខាង​អស់លោក​គយដែល​ឈរជើង​នៅ​ប្រាសាទ​កំពូល​បីបាន​ដូរ​ទីតាំង​ទៅ​នៅ​ ក្បាលស្ពាន​មិត្តភាព​កម្ពុជាថៃ​វិញហើយ​តម្រូវ​ឲ្យ​ពួកគាត់​បង់ថ្លៃ​ទំនិញ​ ក្នុង​មួយ​រទេះ​រហូតដល់​២០​ម៉ឺនរៀលចំពោះ​ទំនិញ​កេស មានដូចជា ទឹកក្រូច សាប៊ូ គ្រឿងក្រអូប ស្កសរ ទឹកដោះគោ​ជាដើម​។

ប្រភព​បាន​បន្តថាចំនុច​គោលដៅ​នេះ​គឺ​គ្រប់គ្រង​ដោយ​ លោកយិនផល្លីអនុប្រធាន ការិយាល័យគយ​និង​រដ្ឋាករប៉ោយប៉ែត​។ចំពោះ​ពួកគាត់​ដែលជា​អ្នកស៊ីឈ្នួល​អូស​ រទេះដឹកទំនិញ​បន្តិចបន្តួចមិនមាន​លទ្ធភាពបង់ប្រាក់​ឲ្យ​គយ​ច្រើន​ដូច​ពួក​ ឈ្មួញ​ធំៗ​ទេមានតែ​ការ អង្វរករ​គេសុំ​ការយោគយល់តែ​ពួក​មន្ត្រី​គយ​ចំនុច​ខាងលើគ្មាន​សីស​ធម៌​ក្នុង​ ខ្លួន​ទាល់តែ សោះ បាន​ប្រើ​សម្តី​ជេ​ដៀលពួកគាត់​ដូច​ឆ្កែ​ឆ្មារតើ​មាន​ប្រាក់​ឯណា​បង់​ឲ្យ​ មន្ត្រី​គយ​ទាំងនោះបើ​ដឹកទំនិញ​ឲ្យ​គេ​មួយ​រទេះ​បានត្រឹមតែ​៣០០​ទៅ​៥០០​ បាតមកដល់​ដី​ខ្មែរ​ស្រាប់តែ​គយ​ឲ្យ​បង់ ៣០០​ទៅ​៥០០​បាត​ដែរបើ​ទំនិញ​កេស​ត្រូវ​បង់​រហូតដល់​២០​ម៉ឺន​រៀល មាន​អី​​សល់បាន​អី​ទិញអង្ករ​ឲ្យ​កូន​ប្រពន្ធ​ហូប​?​កម្មករ​អូស​រទេះ​ចាត់ទុក​ទង្វើ​របស់ ​គយ​នេះ​ថា (( ពួក​ឈ្លើង​ជញ្ជក់​ឈាម​រាស្ត្រ​)) សម័យ​លោក ឈួនហៃហាក់​មាន​ភាពពុករលួយ​ជាង​សម័យ​លោក ជួប អេ​ន ទៅទៀត​។​

គេ​ស​ង្គេ​ត​ឃើញថា រាល់ថ្ងៃនេះកម្មករ​អូស​រទេះ​បន្តិចបន្តួច​ឈប់​ជា​បណ្តើរៗ​ហើយចំនួន​ រទេះក៏មាន​ការថយចុះ​មួយចំនួនធំ​ផងដែរដោយសារតែ​ពួកគាត់​គ្មានសមត្ថភាព​ បង់ប្រាក់​ឲ្យ​អស់ លោក​គយ​នៅ​ច្រក​ប៉ោយប៉ែត​តទៅទៀតព្រោះ​ឈ្នួល​ដឹក​ទំនិញ​​បាន​ថោកគយ​តម្រូវ​ឲ្យ​ បង់ថ្លៃ​។​ហើយ​អ្នក​ដែល​អាច​បន្ត​ការរកស៊ី​តទៅទៀតបានគឺ​មានតែ​ឈ្មួញ​ធំៗ​ ទេព្រោះ​គេ​បាន​ឃុ​បឃិត​ជាមួយ​ពួក​មន្ត្រី​គយ​នាំចូល​ទំនិញគេចពន្ធបង់លុយ​ ក្រោម​តុ​ឲ្យ​គយ​បាន​សើម​មាត់​សើ​ប ករ​គ្រប់គ្រាន់ទំនិញ​ប្រកាស​​ពន្ធ​១០​រទេះ បង់ពន្ធ​ជូន​រដ្ឋ​តែ​៥​រទេះហើយ​៥​រទេះ​ទៀត​ឈ្មួញ​និង គយ​ចែកគ្នា​ស៊ី​តាម​ឋា​នះតូច​ស៊ី​តាម​តូចធំ​ស៊ី​តាម​ធំ​។​

ហើយ​ឈ្មួញ​ដែល​លិចធ្លោខាង​នាំ​ទំនិញគេចពន្ធ​ចូល​ពី​ថៃ​មក​កម្ពុជាតាម​ ច្រក​ប៉ោយប៉ែត ត្រូវបាន គេ​ដឹងថា​រួមមាន​១/​ឈ្មោះ ជាវ ទី ២/​ឈ្មោះ ថោងឡេង ៣/​ឈ្មោះ ចែ ស្រី ៤/​យាយ ហយ ៥/​យាយ ម៉ាប់ ៦/​កូន កុង។​ក្រុម​ឈ្មួញ​ទាំងនេះ​ជា​មុខសញ្ញា​ឃុបឃិត​ជាមួយ​គយ​នាំចូល​ទំនិញគេចពន្ធ ​ចូល​ថៃ ឆ្លងកាត់​ច្រក​ប៉ោយប៉ែត មន្ត្រី​គយ​ប្រាសាទ​កំពូល​បី មិន​ហ៊ាន​កាក់ត្រួតពិនិត្យឆែកឆេ​រទេះ​របស់​ឈ្មួញ​ទាំង​នោះទេគ្រាន់តែ​យក​ ក្រដាស់​ប៉ុន​បាតដៃ ដែលមាន​សរសេ​ឈ្មោះនិង​លេខ​ទូរ​សព្ទ័របស់​ឈ្មួញ​មក​ឲ្យ​ជាការ​ស្រេចគយ​ គ្រាន់តែ​កត់​ចំនួន​រទេះ​របស់​ឈ្មួញនីមួយៗលុះ​ល្ងាច​ពួក​ឈ្មួញ​និង​គយ​ណាត់​ ជួប​គ្នា​​ទូទាត់​លុយកាក់ដែលជា​ចំណូល​ក្រោម​តុជាមួយគ្នា​។

នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺពីលោក​មេគ​យ ​ឈួន ​ហៃ​ប្រធា​នស្តី​ទី​ស្នាក់​ការ​គយ និង លោក​ យិន​ ផ​ល្លី​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ​ប្រព្រឺ​ត្តអំពើពុ​ករលូយនោះបានទេ៕

thong-sokhamphou

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com