0

មន្ត្រីរដ្ឋបាល ព្រៃឈើ ឈ្មោះ សំណាង ជំនាញជំរិតទារលុយ ពីម្ចាស់សិប្បកម្ម នៅម្តុំបឹងត្របែក

ភ្នំពេញ ៖ ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ម្នាក់​ឈ្មោះ ​សំណាង ​បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​ឈើ​និង​​ទី​តាំង​លក់​គ្រឿង​សង្ហារឹម​ធ្វើ​អំពី​ឈើ​នៅ​ម្តុំ​បឹង​ត្របែក​ ខណ្ឌ ​ចំការ​មន​ថា​បាន​ដើរ​ចាប់​និង​ជំរិត​ទារ​លុយ​ពី​ពួក​គេ​​ទាំង​​នោះ​​ក្នុង​​មួយ​កន្លែង​រាប់​រយ​ដុល្លារ​បើ​ទោះ​បី​ប្រជា​ពលរដ្ឋ​ដឹក​គ្រឿង​សង្ហារឹម​ចេញ​ពី​សិប្បកម្ម​ទៅ​ដាក់​ផ្ទះ​ក៏​មន្ត្រី​​រូប​​នោះ​​តាម​​ទារ​​លុយ​​ដែរ​។​

ក្រុមម្ចាស់សិប្បកម្ម កែច្នៃឈើ នៅម្តុំបឹងត្របែក សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រយៈពេលជាង មួយខែ មកនេះ មាន​មន្ត្រី​រដ្ឋបាលព្រៃឈើម្នាក់ ឈ្មោះ សំណាង ដែលអះអាងថា ខ្លួនជានាយរង ខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញបាន​ដើរ​សំឡុត គំរាមកំហែង ពីម្ចាស់សិប្បកម្មកែច្នៃ និងទីតាំងលក់គ្រឿងសង្ហារឹម ធ្វើអំពីឈើ នៅម្តុំបឹងត្របែក  ទារលុយ ក្នុង​មួយ​កន្លែង​ពី១០០ ទៅ ២០០ដុល្លារ តាមទីតាំងតូចធំ ។ ដោយពួកគេ ព្រមានថា បើមិនបង់អោយ តាមការទាមទារ ពួក​គេ​មិន​អនុញាតិ​ឲ្យ ធ្វើអាជីវកម្ម និងដឹកជញ្ជួន ឈើ ទៅកន្លែងលក់ ទោះបីក្នុង រូបភាពណាក៏ដោយ។

បើនៅតែរឹងទទឹងគេនិងចាប់ ព្រោះនេះ ជាបញ្ជាថ្នាក់លើ ប៉ុន្តែមិនបានបញ្ជាក់ថា ថ្នាក់លើមួយណាឡើយ។ ក្រុមអាជីវករ បានបន្តថា កន្លងមក ពួកគេមិនដែលឃើញ ឈ្មោះ សំណាង នោះទេ ទើបតែមួយ រយៈនេះ គេ ឃើញមុខ មន្ត្រីរូបនោះ បាន​​​បញ្ជាឲ្យមនុស្ស ចំនួនទៀត មិនមានជំនាញ ដើរយកលុយ គ្រប់កន្លែង នៅក្នុង ភូមិ សាស្ត្រ ខណ្ឌចំការមន ដោយ​គ្មាន​ចន្លោះកន្លែងណាមួយឡើយ  កុំថាឡើយ ឈើ មិនទាន់កែច្នៃ សូម្បីតែ ឈើដែល កែច្នៃ រួចដឹកចេញពីក ន្លែងសិប្បកម្ម ទៅ ដាក់កន្លែងលក់ ក៏ត្រូវមន្ត្រីរូបនោះ តម្រូវអោយ បង់លុយដែរ ។

មិនមែនមានតែ រដ្ឋបាលព្រៃឈើ មួយមុខទេ គឺមានស្ថាប័ន នគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ ក្រសួង ក្រសួងមហាផ្ទៃ  ក៏​បាន​ដើមកកៀប សង្កត់ទារលុយ ពួកគាត់ រៀងរាល់ខែ ដោយគ្មាន ខកខាន ពេលណា ឡើយ។ ម្ចាស់សិប្បកម្ម បន្ថែមថា នៅ​ពេលខាងមុខឆាប់ៗនេះ អាជីវកម្ម របស់ពួកគាត់ ប្រឈម និងបិទទ្វារ មិនខាន ដោយសារតែ ពួកគាត់រកលុយបង់ ឲ្យ​ពួក​គេលែងបាន។

ប្រភពដដែលបញ្ជាក់ថា នៅពេលមន្ត្រី រដ្ឋបាលរូបនោះ ដើរទារលុយ តាមសិប្បកម្ម និងទីតាំង លក់គ្រឿង សង្ហារឹម ធ្វើ​អំពី​ឈើ មួយម៉ាត់ណា ក៏យកឈ្មោះ ថ្នាក់លើថា ឲ្យចុះមកដែរ ប៉ុន្តែនៅពេលពួកគាត់សួរ ថ្នាក់លើ មួយណា មិន​ត្រូវ​បាន​គេប្រាប់អោយដឹងនោះទេ។

02105

 

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ លោក អ៊ុន វណ្ណារិទ្ធ នាយរងរដ្ឋបាល ព្រៃឈើ រាជធានីភ្នំពេញ បានប្រាប់តាមទូរស័ព្ទ កាលពី រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ថា «ខ្ញុំមិនបានស្គាល់ឈ្មោះ សំណាង នោះទេ ហើយ ក៏មិនដឹងអីដែរ ចំពោះមន្ត្រីរដ្ឋបាល រូបនោះ ដើរទារលុយ តាមសិប្បកម្ម និងទីតាំង លក់គ្រឿងសង្ហារឹម ធ្វើអំពីឈើ» ។

 

ក្រុមអាជីវករសង្ឃឹមថា លោក ឆេង គឹមសុន ប្រតិភូទទួល បន្ទុករដ្ឋបាល ព្រៃឈើ មានចំណាត់ការ ចំពោះមន្ត្រី រូបនោះ ដែលយកឈ្មោះថ្នាក់លើ មកកាងដើម្បីប្រយោជន៌ផ្ទាល់ខ្លួន៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com