0

លោក ​ចាប ​សុផា​រិទ្ធិ​ មេ​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ​គាប​ជម្រិត​ប្រជា​ពលរដ្ឋ​ និង​ឈ្មួញ​ឲ្យ​បង់​លុយ​យ៉ាង​អនាធិបតេយ្យ​បំផុត​

បន្ទាយ​មាន​ជ័យៈ​ យោង​តាម​ក្រុម​អ្នក​រក​ស៊ី​និង​​បង​ប្អូន​​ប្រជា​ពលរដ្ឋ​និង​​អ្នក​រក​ស៊ី​​បាន​​និយាយ​ថា​ស្រុក​​ក្រុង​​ចំនួន ​៥ ​ក្នុង​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ នៅតាម​​បណ្តោយ​​ជាយ​​ដែន​​រួម​មាន​ស្រុក​​ថ្ម​ពួក ​ស្រុក​​អូរជ្រៅ ​ស្រុក​​ម៉ាឡៃ ​ស្រុក​​ស្វាយ​ចេក​ពិសេស​​ក្រុង​​ប៉ោយ​​ប៉ែត ​គឺ​​ឈ្មួញ​​កំពុង​​នាំ​​ចូល​​ម៉ូតូ​ក្តៅ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ មកពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង ធ្វើឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាពិសេស ចាប សុ​ផារិទ្ធ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​ លុយ​ពី  ​ឈ្មួញ​បទ​ល្មើស​​ទាំងនោះ ។​

តាមប្រភពខាងលើបានបញ្ជាក់ថា កាលពី​ពេល​ថ្មីៗ​នេះ​អាង​ស្បែក​បង្ក​ព្យុះភ្លៀង​យ៉ាង​អនាធិបតេយ្យ​របស់ មេ​ប៉ូលិស​សេដ្ឋ​កិច្ច​​ខេត្ត​បន្ទាយមានជ័យ ចាប សុ​ផា​រិទ្ធិ ទំនង​អាង​ខ្នងបង្អែក​ទើប​មិន​ដែល​ក្រែង​ញញើត​អ្វី​ឡើយ ។ ដូច្នេះ​គេ​តែងតែ​រំពឹងទុក​ថា លោក អាត់ ខែម ជា​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ដែល​ទើប​ឡើង​ថ្មី​នេះ នឹង​ធ្វើការកែទម្រង់​លុបបំបាត់​ភាព​អនាធិប​តេ​យ្យ​ នៃការដាក់​ប៉ុស្តិ៍​ជជុះ គាប​ជរ​មិតក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ ឱ្យ​បង់លុយ​ពី​សំណាក់ នគរបាល​សេដ្ឋកិច្ច​ខេត្ត​បន្ទាយ មានជ័យ ឱ្យមាន​ប្រសិទ្ធភាព​ឡើង​វិញ​ផង ហើយ​ប្រសិនបើ​អាច គួរតែ​ដោះដូ​រលោក ចាប សុ​ផា​រិទ្ធ កាន់តែ​ឆាប់​កាន់តែ​ល្អ ព្រោះថា​កិត្តិ​ស័ព្ទ​របស់ ចាប សុ​ផា​រិទ្ធ ល្បី​ល្បាញ​ខាង​ជាន់ឈ្លី និង​គាប​ជម្រិត​ប្រជាពលរដ្ឋ ឈ្មួញ និង​អ្នករកស៊ី​ឱ្យ​បង់លុយ​តាមតែ​ទំនើង​ទំនើងចិត្ត​នោះ ។

មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ថា គោលដៅ​ទី ១ ហួស​ស្ពាន​ទឹកថ្លា ប្រមាណ​ជាង ១០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ គេ​ឃើញ​ប៉ូលិស​១​ក្រុម​គ្រប់គ្រង​ដោយ​លោក ទិ​ត្យ ណារិន ធ្វើ​សកម្មភាព​ក៏​មិន​ធម្មតា​ទេ ដែល​ធ្វើឱ្យ​ក្រុម​អ្នក​រត់​តាក់ស៊ី អ្នក​ដឹកទំនិញ​ស្ទើរ​ស្រែកយំ​រាគ​នោម​គ្រប់ៗ​គ្នា ។

ឯ​គោលដៅ​ទី ២ នៅ​ចំណុច​គល់ស្ពាន​សែន​សិន ស្ថិតនៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ​ដែរ នៅ​ជិត​ស្នង​ការ​​ខេត្ត​បន្ទាយមានជ័យ​ផងដែរ ដែល​លោក​ស្នងការ​ក៏​បាន​មើលឃើញ​ក្រុម​នេះ​ទាំង​ព្រឹក​ទាំង​ល្ងាច​ទាំង យប់​ទាំង​ថ្ងៃ​ផង​ដែរ បើ​គេ​ថា​មិន​ខុស​ទេ​នោះ ។

បើ​តាម​ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ផងដែរ​ថា ពេលខ្លះ​គ្រាន់តែ​ដឹក​អាចម៍មាន់ អាចម៍គោ យកទៅ ធ្វើ​ជី ដាក់​ដំណាំ​ក៏​ក្រុម​របស់​លោក ចាប សុ​ផា​រិទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ ចេញ​រថយន្ត​តាម​​ប្រដេញ​ឱ្យ​ចូល​បង់លុយ​ចំនួន ២​ម៉ឺន​រៀល ឬ ៤​ម៉ឺន​រៀល​ផងដែរ បើទោះបីជា​ដឹងថា ប្រជាពលរដ្ឋ​ដឹក​ត្រឹម​អាចម៍មាន់ អាចម៍គោ មនិន​មែន​ជា​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ ឬ​ជា​ទំនិញ​ខុសច្បាប់​យកទៅ​ចាក់​ស្រែ​ក៏ដោយ ។​

​ដោយឡែក ដើម្បី​លុបបំបាត់​ភាព​សកម្ម​អំពើ​បក្ខពួក​និយម ជា​ពិសេស​បញ្ហា​កុងត្រូលជជុះ​របស់​នគ​រ​បាល សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​គេ​ចង់​ឃើញ​លោក អាត់ ខែម ដែល​ជា​ស្ន​ការ​ខេត្តបន្ទាយមានជ័យ​ថ្មី ធ្វើការ​កែទម្រង់​ឱ្យ បាន​ស៊ីជម្រៅ​ផង ព្រោះថា មន្ត្រី​មួយចំនួន​ក៏បាន​លើកឡើង​ផងដែរ​ថា ដើម្បី​លុបបំបាត់​ភាព អសកម្ម និង​ស្តារ​កិត្តិយស​នគរបាល​ខេត្ត​បន្ទាយ​​មាន​ជ័យ​ឡើងវិញ រឿង​ដែល​ត្រូវធ្វើ​មុនគេ គឺ​ការផ្លាស់ប្តូរ​តំនែង​លោក ចាប សុ​ផា​រិទ្ធ ពី​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មិន​ដែល​ខ្វល់ខ្វាយ​ពី​សេចក្តី ណែនាំ​របស់​ថ្នាក់លើ​នោះទេ ជាពិសេស​ហ៊ាន​បំពាន​ជាន់ឈ្លី​គោលការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ។​

ភាពមិនប្រក្រតី​ដើម្បី​ប្រមូល​លុយ​ច្រក​ហោប៉ៅ ធ្វើមាន​ធ្វើបាន​ផ្ទាល់ខ្លួន មិន​ក្រែង​ញញើត​ពី​ចំណាត់ការ របស់​អង្គភាព​ប្រឆាំង​​អំពើពុករលួយ​នោះទេ ដូច​ដែល​ឈ្មួញ​ជាច្រើន​បាន​លើកឡើង​ថា ការដឹកនាំ​របស់​លោក អាត់ ខែម មាន​ភាព​ធូរ​រលុង​ ទើប​លោក ចាប សុ​ផារិទ្ធ មានឱកាស​ជិះសេះ​លែង​ដៃ ដែល​គេ​សង្ស័យថា មាន​ការពាក់ព័ន្ធ នឹង​លោក អាត់ ខែម នៅ​ពីក្រោយ​ផង​ក៏​អាច​ថា​បាន ហើយ​ដែល​ប​ពានេះ​មិនគួរ​ក្រសួងមហាផ្ទៃ​មើលរំលង​នោះទេ ។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អ្នករកស៊ី​បាន​និយាយថា ស្រុក​-​ក្រុង​ចំនួន ៥ ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅតាម​បណ្តោយ​ជាយ​ដែន​រួម​មាន​ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក ពិសេស​ក្រុង​ប៉ោយ​ប៉ែត គឺ​ឈ្មួញ​កំពុង​នាំ​ចូល​ម៉ូតូ​ក្តៅ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​មក​ពី​ប្រទេស​ថៃ យ៉ាង​គគ្រឹកគគ្រេង ធ្វើឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ជាពិសេស​លោក ចាប សុ​ផារិទ្ធ កំពុងតែសប្បាយ​ក្នុងការ ប្រមូល​លុយ ពី​ឈ្មួញ​ទាំងនោះ ។ ហើយ​បទល្មើស​នៃ​ការនាំ​ទំនិញ​មិន​បង់ពន្ធ ពី​ប្រទេស​ថៃទាំងមូល តាម​ច្រកព្រំដែន ក្នុង​ខេត្ត​បន្ទាយមានជ័យ គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង​និង​ក្តោប​ក្តាប់ ចាប សុ​ផា​រិទ្ធ ជា​អ្នក​ក្តោប​ក្តាប់ ចំណូល​ទាំងអស់​ដែល មិនគួរ​គេ​មើលរំលង​នោះទេ ៕​

chabsopharith_atkhem

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com