បន្ទាយមានជ័យ៖ក្រោយពីមានការរិះគន់និងកាសែត ក្នុងស្រុកមួយចំនួនចុះផ្សាយពីភាពពុករលួយ របស់មន្ត្រីគយនៅច្រកទ្វារអន្តរ ជាតិ ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានបើកដៃឲ្យឈ្មួញតូចធំនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទ ដឹកជញ្ជូនតាមរទេះពីទឹកដីថៃមកកម្ពុជា ក្រោមរូបភាពប្រកាសពន្ធ២រទេះនាំចូល១០រទេះ ហើយឈ្មួញនិងមន្ត្រីគយចែកលុយគ្នា ធ្វើមានធ្វើបានដោយមិនខ្លាចរអាជាមួយច្បាប់ និងធ្វើឲ្យបាត់ចំណូលជាតិរាប់រយលានក្នុងមួយឆ្នាំៗ។
ប្រជាពលរដ្ឋប្រកបរបរ ស៊ីឈ្នួលអូសរទេះដឹកទំនិញពីផ្សាររោង គ្លឿប្រទេសថៃយកមកកម្ពុជា តាមច្រកប៉ោយប៉ែតបាននិយាយថា ចាប់ តាំងពីលោកឈួន ហៃចូលកាន់តំណែងជាមេគយមក ពួកគាត់ពិបាករកស៊ីណាស់ស៊ីឈ្នួលអូសទំនិញបានប្រាក់បន្តិចបន្តួចគយ តម្រូវឲ្យបង់ស្ទើរតែអស់ប្រាក់ពីហោប៉ៅ។ ថ្មីៗនេះ ខាងអស់លោកគយដែលឈរជើងនៅប្រាសាទកំពូលបីបានដូរទីតាំងទៅនៅ ក្បាលស្ពានមិត្តភាពកម្ពុជាថៃវិញហើយតម្រូវឲ្យពួកគាត់បង់ថ្លៃទំនិញ ក្នុងមួយរទេះរហូតដល់២០ម៉ឺនរៀលចំពោះទំនិញកេស មានដូចជា ទឹកក្រូច សាប៊ូ គ្រឿងក្រអូប ស្កសរ ទឹកដោះគោជាដើម។
ប្រភពបានបន្តថាចំនុចគោលដៅនេះគឺគ្រប់គ្រងដោយ លោកយិនផល្លីអនុប្រធាន ការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត។ចំពោះពួក គាត់ដែលជាអ្នកស៊ីឈ្នួលអូស រទេះដឹកទំនិញបន្តិចបន្តួចមិនមានលទ្ធភាព បង់ប្រាក់ឲ្យគយច្រើនដូចពួក ឈ្មួញធំៗទេមានតែការ អង្វរករគេសុំការយោគយល់តែពួកមន្ត្រីគយចំនុចខាងលើគ្មានសីសធម៌ក្នុង ខ្លួនទាល់តែ សោះ បានប្រើសម្តីជេដៀលពួកគាត់ដូចឆ្កែឆ្មារតើមានប្រាក់ឯណាបង់ឲ្យ មន្ត្រីគយទាំងនោះបើដឹកទំនិញឲ្យគេមួយរទេះបានត្រឹមតែ៣០០ទៅ៥០០ បាតមកដល់ដីខ្មែរស្រាប់តែគយឲ្យបង់ ៣០០ទៅ៥០០បាតដែរបើទំនិញកេសត្រូវបង់រហូតដល់២០ម៉ឺនរៀល មានអីសល់ បានអីទិញអង្ករឲ្យកូនប្រពន្ធហូប?កម្មករអូសរទេះចាត់ទុកទង្វើរបស់ គយនេះថា (( ពួកឈ្លើងជញ្ជក់ឈាមរាស្ត្រ)) សម័យលោក ឈួនហៃហាក់មានភាពពុករលួយជាងសម័យលោក ជួប អេន ទៅទៀត។
គេសង្គេតឃើញថា រាល់ថ្ងៃនេះកម្មករអូសរទេះបន្តិចបន្តួចឈប់ជាបណ្តើរៗហើយចំនួន រទេះក៏មានការថយចុះមួយចំនួនធំផងដែរដោយ សារតែពួកគាត់គ្មានសមត្ថភាព បង់ប្រាក់ឲ្យអស់ លោកគយនៅច្រកប៉ោយប៉ែតតទៅទៀតព្រោះឈ្នួលដឹកទំនិញបានថោកគយតម្រូវឲ្យ បង់ថ្លៃ។ហើយអ្នកដែលអាចបន្តការរកស៊ីតទៅទៀតបានគឺមានតែឈ្មួញធំៗ ទេព្រោះគេបានឃុបឃិតជាមួយពួកមន្ត្រីគយនាំចូលទំនិញគេចពន្ធបង់លុយ ក្រោមតុឲ្យគយបានសើមមាត់សើប ករគ្រប់គ្រាន់ទំនិញប្រកាសពន្ធ១០រទេះ បង់ពន្ធជូនរដ្ឋតែ៥រទេះហើយ៥រទេះទៀតឈ្មួញនិង គយចែកគ្នាស៊ីតាមឋានះតូចស៊ីតាមតូចធំស៊ីតាមធំ។
ហើយឈ្មួញដែលលិចធ្លោខាងនាំទំនិញគេចពន្ធចូលពីថៃមកកម្ពុជាតាម ច្រកប៉ោយប៉ែត ត្រូវបាន គេដឹងថារួមមាន១/ឈ្មោះ ជាវ ទី ២/ឈ្មោះ ថោងឡេង ៣/ឈ្មោះ ចែ ស្រី ៤/យាយ ហយ ៥/យាយ ម៉ាប់ ៦/កូន កុង។ក្រុមឈ្មួញទាំងនេះជាមុខសញ្ញាឃុបឃិតជាមួយគយនាំចូលទំនិញគេចពន្ធ ចូលថៃ ឆ្លងកាត់ច្រកប៉ោយប៉ែត មន្ត្រីគយប្រាសាទកំពូលបី មិនហ៊ានកាក់ត្រួតពិនិត្យឆែកឆេរទេះរបស់ឈ្មួញទាំងនោះទេគ្រាន់តែយក ក្រដាស់ប៉ុនបាតដៃ ដែលមានសរសេឈ្មោះនិងលេខទូរសព្ទ័របស់ឈ្មួញមកឲ្យជាការស្រេចគយ គ្រាន់តែកត់ចំនួនរទេះរបស់ឈ្មួញនីមួយៗលុះល្ងាចពួក ឈ្មួញនិងគយណាត់ ជួបគ្នាទូទាត់លុយកាក់ដែលជាចំណូលក្រោមតុជាមួយគ្នា។
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤នេះ គេឃើញលោក យិន ផល្លីចេះភ្ញាក់រលឹក ដឹកនាំកូន ចៅចុះត្រួតពិនិត្យរទេះដឹកនេះទំនិញដើម្បីរកទំនិញគេចពន្ធផងដែរ។តែ មតិមួយចំនួនបាន បង្ហើបថាឆែកឆេរតែរទេះដឹកទំនិញអ្នកក្រតូចតាចរទេះដឹកទំនិញរបស់ឈ្មួញ ធំៗមិនហ៊ាន ឆែកឆេរទេព្រោះខ្លាចបែកឆ្នាំងបាយ។
ជុំវិញករណីនេះមិនអាចសុំការអធិប្បាយពីលោក ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែត បាននៅឡើយទេ ព្រោះទូរសព្ទ័ចូលគ្មានអ្នកទទួល៕