0

លោក​​ កាំង​ លាង​​ ​​​ ដាក់​​ប៉ុ​ស្តិ៍​​ជ​ជុះ​នៅ​​មុខ​​សា​ខា​​គយ​ខេ​ត្ត​ព្រៃ​វែង​​ឲ​ក្រុម​ឈ្មួញ​បង់​លុយ​តាម​តម្រូវ​ការបស់​ខ្លូន​

ខេត្តព្រៃវែង ៖ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​កសិផល សម្រាប់​ទូក​ដែលមាន​ចំណុះ ២០​តោនពី​តំបន់​ផ្សេងៗ​ចុះទៅ​ប្រទេស​វៀត​ណាម​តាម​ច្រក​បន្ទាយ​ចក្រីនិង​តាម​ផ្លូវទឹក ទន្លេមេគង្គ បាន​ឲ្យ​ដឹងថាបន្ទាប់ពី​មានការ​កែទម្រង់​ស៊ីជម្រៅ ពួកគាត់​ត្រូវ​រង​គ្រោះ​ចូល​​បង់លុយ​ឲ្យ​ប៉ុស្តិ៍​ជជុះ របស់​សមត្ថកិច្ច កាន់តែ​ច្រើនជាង​ពេលមុន​។ជាពិសេស​ជំនាញ​គយ របស់លោក កាំ​ង លាង បាន​តម្រូវ​ឲ្យ​មានការ​បង់លុយក្នុង​កម្រិត​ខ្ពស់ ជាង​សមត្ថកិច្ច មកពី​ស្ថាប័ន​ដទៃសម្រាប់​ការដឹកជញ្ជូន​ផល​កសិកម្ម ចុះទៅ​វៀត​ណាម​ឬ​ការដឹក​ទំនិញទាំង​ស្របច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ ចូល​តាម​ច្រក​បន្ទាយ​ចក្រីក៏ដូចជា​ច្រករបៀង នៅក្បែរនោះជា​ពិសេស​​ឈ្មួញ រកស៊ី​ដឹកឈើ​ខុសច្បាប់និង​គ្រឿងសំណង់​ទ្រង់ទ្រាយ​ធំ បាន​ក្លាយជា​មុខសញ្ញា របស់លោក កាំ​ង លាង ។

ការ​កែ​ទ​ម្រង់​​​ស៊ី​​ជ​​ម្រៅលើ​​​ការ​​ប្រ​​មូល​​​ពន្ធ​​គយ នៅ​​ក្នុង​​​ខេត្ត​​ព្រៃ​​វែងហាក់​​ដូច​​ជា​​​មិន​​សូវ មាន​​​ប្រ​​សិទ្ធ​​ភាព​​​ ​​ទេដោយ​​សារ​​តែ​​​លោក កាំ​ង លាង ដែល​​​ទើប​​ត្រូវ​​​បាន​​តែង​​តាំងជា​​​ប្រ​​ធាន​​​សា​​ខា​​គយ ខេត្ត​​ព្រៃ​​វែងបាន​​​បិទ​​​ភ្នែក​​​ឲ្យ​​មន្ត្រីក្រោមឱវាទប្រព្រឹត្ត​ អំពើ​ពុក​រលួយ​ដាក់​ប៉ុស្តិ៍​ជជុះ គាប​ជំរិត​ឲ្យ​ប្រជាពលរដ្ឋ ដឹកជញ្ជូន​ផល​កសិកម្ម ចុះទៅ​លក់​ឲ្យ​ឈ្មួញ វៀតណាមនិង​អ្នករកស៊ី​ដឹកទំនិញ មកពី​ប្រទេស​វៀតណាម បង់លុយ​ទៅតាម​តម្លៃដែល​បានកំណត់ និង​គ្មាន​វិក្កយបត្រ ដែល​ទាមទារ​ឲ្យ លោគ គុណ ញឹមជា​អគ្គ​នាយក​គយ និង​រដ្ឋាករ ទើប​ឡើង​តំណែង​ថ្មីគូរតែពិនិត្យមើល​បញ្ហា​នេះឡើងវិញ​ផង​។

​ ​លោក លោក កាំ​ងលាង ជា​ប្រធាន​សាខាគយ ខេត្តព្រៃវែង ឲ្យ​ជួយ​សម្របសម្រួលក្នុងការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ ដោយ​បង់​​ពន្ធ​មិន​គ្រប់ដើម្បី​សេសសល់​ប្រាក់ មួយចំនួន យកទៅ​ចាយវាយ បង់​ឲ្យ​ប៉ុស្តិ៍​ជជុះនិង​កូនចៅ​របស់លោក កាំ​ង លាង ដែល​ជួយ​សម្រួល​ឯកសារ លួច​បន្លំ​ពន្ធ​។ក្នុងករណី​ដែល​មិន​ព្រម​បង់លុយ ទៅតាម​ការទាមទារ​នោះទេ កូនចៅ​របស់លោក កាំ​ង​លាង បាន​រំខាន​ឬ​បង្កបញ្ហា​ផ្សេងៗ នាំ​ឲ្យ​ខូចខាត​ទំនិញនិង​ខាតបង់​ពេលវេលា​ផងដែរ ម្ល៉ោះហើយ​អ្នករកស៊ី​មួយចំនួនមិន​ចង់​មានរឿង​វែងឆ្ងាយ ក៏​ចេះតែ​បង់លុយ ទាំង​ទើសទាល់​។

​មានការ​បញ្ជាក់​ផងដែរ​ថា លោក កាំ​ង លាង បាន​ចាត់តាំង​មន្ត្រីឲ្យ​បង្កើត​ប៉ុស្តិ៍​ជជុះ នៅមុខ​ស្នាក់ការ សាខាគយ​ខេត្ត​ព្រៃវែង​ដែល​មាន​ទីតាំង នៅជាប់​ស្នាក់ការ គណបក្ស​ប្រជាជន ក្នុងភូមិ​អ្នក​លឿងឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង តម្រូវ​ឲ្យ​ទូក​ដឹកទំនិញគ្រប់​ប្រភេទ​ចូល​បង់លុយ ទៅតាម​ទម្លាប់​ពុករលួយ ឬ​ទៅតាម​ការចរចា​គ្នា​។ករណី​ទូក​ដឹកទំនិញ​ខ្លះ ដែល​ចូល​បង់​ពន្ធនៅ​ច្រក​ក្អម​សំណរលើ​ទឹកដី​ខេត្តកណ្តាល ហើយ​បើកបរ​តាម ដង​ទន្លេមេគង្គ នឹងត្រូវ​កូនចៅ​របស់លោកកាំ​ង លាង កេណ្ឌ​ប្រមូល​ឲ្យ​ចូល​បង់លុយ ឲ្យ​សាខាគយ​ខេត្តព្រៃវែងម្តងទៀត​តែបើ​មានការ​តវ៉ា អាច​នឹងមាន​កោសរូស សុំ​ត្រួតពិនិត្យ​ឯកសារឬ​តម្រូវ​ឲ្យ​បង្ហាញ​បែបបទ​ផ្សេងៗ ដូចដែល​ក្រុម​ឈ្មួញ​មួយចំនួនបាន​លើកឡើងថា កូនចៅ​របស់លោក កាំ​ង លាង ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្តមិនដែល​ខ្វល់​ពី​ការខាតបង់ សន្លឹកឆ្នោត របស់​គណបក្ស ប្រជាជន​កម្ពុជានោះទេ​។​

​ប្រជាពលរដ្ឋរកស៊ី​ដឹកជញ្ជូន​កសិផល បាន​និយាយ​គ្រប់ៗ​គ្នា​ថា លោក កាំ​ង លាងមិនដែល​ខ្វល់ខ្វាយ ពី​វិធានការ​រឹតបន្តឹង ឬ​ការកែទម្រង់របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នោះទេ គឺ​លោក កាំ​ង លាង នៅតែ​ចាត់តាំង​ឲ្យ​មាន​អំពើពុករលួយ ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ យ៉ាង​អនាធិបតេយ្យ​ដដែលព្រោះ​តំណែង​របស់គាត់ មិនមែន​បានមក ដោយ​ស្រួលៗ​នោះទេ ដូច្នេះ​រឿង​សំខាន់គឺ​គាត់​ត្រូវការ​ស្រង់ដើម​វិញ ​៕

Wat-Kaing-Leang-376x288-274x210 (1)

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com