ខេត្តរតនគិរីៈ លោកនាយខណ្ឌរដ្ឋបាល ព្រៃឈើសង្ស័យ កំពុងឃុបឃិតជាមួយ មេកាឯឧត្តមឥត ប្រាង្គ រដ្ឋ លេខា ធិការ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល លួចកាប់ឈើផ្ចឹករាប់ពាន់ ជ្រលុងពីព្រៃសហគមន៍ មកទុក នៅឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ហើយអាចធ្វើអាជីវកម្មអនាធិបតេយ្យ។
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មួយរូបបានអោយដឹងកាលពីថ្មីៗនេះ គឺមានមេកាឈ្មោះ កូយ របស់ឯកឧត្តម ឥត ប្រាង រដ្ឋលេខាធិការក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ជារៀងរាល់ព្រឹកគេតែងតែ ឃើញមេការូប នោះបញ្ជាកម្មករ គោយន្ត រណាយន្ត ចូលទៅទិញដើមឈើផ្ចិត ពីព្រៃសហគមន៍ ភូមិសមុទ្រលើ និង សមុទ្រក្រោម ក្នុងឃុំសេដា ស្រុកលំផាត់ ក្នុងតម្លៃថោកៗ រួចដឹកជញ្ជូនតាមគោយន្ត ក្នុងមួយថ្ងៃមានចំនួន ៤ ទៅ ៥គោយន្ត យកមកស្តុកទុកនៅដី ឯកឧត្តមខាងលើ រាប់ពាន់កំណាត់ ដែលក្នុងដើមឈើផ្ចិតមួយ ដើមត្រូវបានគេពុះច្រៀក បាន៣ ទៅ ៤ជ្រលុងតាមដើម ដែលមានមុខកាត់តូច ឫធំ ដែលមានប្រវែង៤ ម៉ែត្រ។
មូលហេតុដែលគេត្រូវការ ដើមឈើផ្ចឹតធ្វើជាជ្រលុងម្រេចនោះ ដោយសារដើមឈើប្រភេទនេះ ធន់ទៅការ កប់ដីផ្នែកខាងគល់បានរាប់ឆ្នាំ ដើម្បីម្រេចឡើងតោង ឡើងតាមជ្រលុង។ ហើយការកាប់ជ្រលុងម្រេច រាប់ពាន់ដើមពីព្រៃសហគមន៍ បានផលប្រយោជន៍តែឈ្មួញ និង មន្ត្រីជំនាញ ថ្នាក់ខ្ពស់ប៉ុណ្ណោះ មិនមានចំណូលពន្ធចូលរដ្ឋ ឫជាតិនោះទេ។ ហើយសហគមន៍នីមួយៗបន្ទាប់ពីរាជរដ្ឋាភិបាល ផ្តល់ព្រៃសហគមន៍អោយគាត់ ប្រើប្រាស់ជាលក្ខណៈ គ្រួសារ បែរជាពួកគាត់លក់ដី ឫ កាប់ឈើលក់អោយឈ្មួញ ជាការបំផ្លាញខ្លួនឯង។
សូមបញ្ជាក់ផងដែល នៅខេត្តរតនគិរីឥឡូវនេះ មានអ្នកធំ និងអ្នកមានលុយ ឈ្មោះតាវ៉ៃ និង មួយចំនួន ទៀតបានសម្រុកដាំម្រេចជាច្រើនហិកតា ក្នុងម្នាក់ៗយ៉ាងហោចណាស់ ក៏មាន ៥០ទៅ ៦០ហិកតា ដោយ គេកាប់ដើមកៅស៊ូចោល ព្រោះជ័រកៅស៊ូមានតម្លៃថោក ក្នុងមួយគីឡូងពី ២៥០០ទៅ ៣០០០រៀល ដូច្នេះ ឈ្មួញអ្នកមានលុយ និង អំណាចសម្រុកម្រេចវិញ ព្រោះដំណាំម្រេចក្នុង ១ហិចតា ផលចំណេញពី ៥ ម៉ឺន ទៅ ៦ម៉ឺនដុល្លាដូច្នេះការដាំម្រេចនេះ ក៏បានធ្វើអោយបំផ្លាញព្រៃឈើវិនាសហិនហោចនោះដែរ។
ជុំវិញការស្តុកជ្រលុងម្រេចរាប់ពាន់ដើម នៅលើដីឯកឧត្តម ឥត ប្រាង្គ រដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពល នៅស្រុកបរកែវនោះដែលនៅថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០១៤នេះ តើការស្តុកជ្រលុងម្រេចរាប់ពាន់ ដើមនោះមានច្បាប់អនុញ្ញាតិ ពីលោក វង្ស សុក្រសិរី យ៉ាងណានោះ ទាំងមេកា និង ឯកឧត្តមមិនអាចសុំការ អធិប្បាយណាមួយបានទេ។
គួរបញ្ជាក់ថាលោកវង្ស សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ធ្លាប់មានប្រសាសន៍តាមទូរស័ព្ទ កន្លងមកថា អោយតែមានជ្រលុងម្រេច នៅកន្លែងណាប្រាប់លោក លោកនិងបញ្ជាកម្លាំង របស់លោកចុះទៅចាប់។