0

លោក យិន ប្រសិទ្ធ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចាត់ឱ្យ កូនចៅ ប្រមូលលុយ ពីរបទល្មើស គ្រប់ប្រភេទ

បន្ទាយមានជ័យ៖​ប្រភព​រាយ​ការណ៍​ពី​មន្ត្រី​តូច​តាច​បាន​ឱ្យ​ដឹង​ថា​ លោក ​យិន ​ប្រសិទ្ធ ត្រូវ​​បាន​​ឲ្យ​​ដឹក​នាំ​កម្លាំង​នគរបាល​​សេដ្ឋកិច្ច​​ក្រសួង​​មហា​​ផ្ទៃ​ឱ្យ​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​បទ​ល្មើស​សេដ្ឋកិច្ច​ ក្នុង​ខេត្តចំនួន៣ គឺ បន្ទាយមានជ័យ សៀមរាប និង ​ឧត្តរ​​​មាន​ជ័យ​។ ហើយ​លោក​ យិន ​ប្រសិទ្ធបាន​ចាត់​តាំង​មន្ត្រី​នគរ​បាល​ក្រោុមឱវាទរបស់ខ្លួន ​អោយ​ធ្វើ​ការ​គ្រប់​គ្រង ​និង ​ដឹក​នាំ​កម្លាំង​ចុះ​បំពេញ​ភារកិច្ច​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ​ពោល​គឺ​ឡើង​ដុះ​ស្លែ​ សូម្បី​តែ​អ្នក​ណា​ក៏​មិន​អាច​ធ្វើ​ការ​ប្រជែង​យក​តំណែង​ប៉ុស្តិ៏​ខ្លាញ់​នេះ​ពី ​លោក យិន ប្រសិទ្ធ បានដែរ។

ប្រភពបាននិយាយថាលោកហុកចិន្ត្រាក៏បានបង្កើតប៉ុស្ដិ៍ជជុះនៅពេលយប់ជាច្រើនកន្លែងជាពិសេសគឺ នៅតាមបណ្តោយ​ផ្លូវ​ជាតិ​សំខាន់​ៗ​មក​កាន់រាជធានីភ្នំពេញនិងខេត្តសៀមរាបដើម្បីចាំកាក់រថយន្តដឹកទំនិញនិងរថយន្តដឹកឈើឆ្លងកាត់ឲ្យ​ចូល​បង់​​លុយតាមរបៀបពុករលួយ។

ហើយជាគោលការណ៍របស់ក្រសួងមហាផ្ទៃតួនាទីនគរបាលសេដ្ឋកិច្ចគឺចុះធ្វើការស្រាវជ្រាវបង្ការទប់ស្កាត់ និង បង្ក្រាបអំពើរត់គេចពន្ធគ្រប់ប្រភេទ។ ប៉ុន្តែ លោក យិន ប្រសិទ្ឋ បែរជាយកអំណាចលិខិតបេសកកម្មទៅធ្វើជា​សែកសំរាប់បើកលុយពីពួកឈ្មួញ​រកស៊ីដឹកទំនិញនិងដឹកជួនឈើ​​​​ប្រណិតខុសច្បាប់ដែលឆ្លងកាត់ទឹកដីខេត្តបន្ទាយមានជ័យយ៉ាងកាក់កប់ទៅវិញជាការផ្ទុយទៅនិងបទបញ្ជាថ្នាក់លើ។

ពលរដ្ឋជាច្រើនបានសង្កេតឃើញថា ទំនិញនាំចូលពីប្រទេសថៃជាច្រើនមុខមាន ទាំងស្របច្បាប់ និង ខុសច្បាប់ត្រូវបានពួកឈ្មួញនាំចូលយ៉ាងគគ្រឹកគគ្រេងតាមច្រករបៀង និង ច្រកអន្តរជាតិជាច្រើនកន្លែងក្នុងខេត្តបន្ទាយមានជ័យរៀងរាល់យប់-ថ្ងៃដូចជាម៉ូតូគេចពន្ធគ្រឿងឧបភោគបរិភោគគ្រឿងទេសទំនិញចាប់ហួយគ្រឿងបន្លាស់រថយន្តគ្រឿងបន្លាស់ម៉ូតូគ្រឿងកំប៉ុងជ្រូកក្រហមមាន់ថៃ និង នៅមានទំនិញផ្សេងៗជាច្រើនមុខទៀតដែលទាំងនេះគឺជាប្រភពចំណូលដ៏ធំរបស់លោក យិន ប្្រសិទ្ធ សំរាប់ប្រមូលយកទៅធ្វើមានបានផ្ទាល់ខ្លួន និងសំរាប់ បង់ថ្លៃទិញប៉ុស្តិ៏ពី លោក យិន ប្រសិទ្ធិ ៕

​ក្រុម​អ្នក​រក​ស៊ី​បាន​លួច​បង្ហើប​ថាក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ដែល​ទទួល​បន្ទុក​​នៅ​ខេត្ត​ទាំង​ពីរ​ខាង​លើ​គឺ​នៅ​ក្រោម​ឱវាទ​របស់​លោក​ យិន ប្រសិទ្ធិ​​មេ​ប៉ូលិសសេដ្ឋ​កិច្ចទទួល​ផែន​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​ថ្នាក់​ក្រសួង។ ប្រ​ភព​បន្ត​ថា ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​បាន​ដាក់កុង​ត្រូល​ជជុះគ្រប់​ច្រក​ ល្ហកក្នុង​ការ​ដេញ​ប្រ​មាញ់​អ្នក​រក​ស៊ី​ខុស​ច្បាប់​យក​លុយ​ដាក់​ហោប៉ៅ និង​សន្សំទុក​បង់​ជូន​ថ្នាក់​លើ​ផង​ ដើម្បី​រក្សាតំណែង​និង​ទួនាទី​របស់ខ្លួន។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​បាត់​ដំ​បង​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់​ៗថា ក្រុមលោក យិន ប្រសិទ្ធ ដាក់ ​កុង ត្រូល​ ជជុះ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ នេះ​មិន​មែន​ចាំបង្រ្កាប ​បទ​ល្មើស​តាម​ផ្លូវ​ច្បាប់​នោះទេ គឺ​ដាក់​កុង​ត្រូវ​ចាំ​គាប​យក​លុយ​​ចែក​គ្នា​ចាយ​តែ​ប៉ុណ្ណោះដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​រក​ស៊ី​ខុស​ច្បាប់​កាន់​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃដែល​ជា​ហេតុ​​ធ្វើ​អោយ​បាត់បង់​ថវិការ​ចំណូល​របស់​រដ្ឋ​។

ក្រុង​ប្រ​ជាពល​រដ្ឋ​សូម​អោយ​លោក ស ខេង មេត្ត​ត្រួត​ពិនិត្យ​មើល​ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​ផង​ព្រោះ​ហាក់​ដូច​ជា​កំពុង​តែ បង្ករ​​ព្យុះ​ភ្លៀង​ស្រេច​តែ​អំ​ពើ​ចិត្ត​ឥត​មាន​ការ​កោដ​ក្រែង​ដល់​ថ្នាក់​ លើ​នោះ​ទេ។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះអ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក យិន ប្រសិទ្ធ បាន​ទេ​ព្រោះ​មិន​មាន​​​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង៕ yinprorsith_sorkheng

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com