0

ចៅហ្វាយខេត្តកោះកុង លោក ប៊ុន ឡឺតបើកដៃឲ្យក្រុមហ៊ុនអគ្គិសនីសង្កត់ករាស្រ្ត

ខេត្តកោះកុង៖ ប្រជាពលរដ្ឋ​ខេត្តកោះកុង ដែលបាននិងកំពុងរងគ្រោះដោយត្រូវក្រុមហ៊ុន​អគ្គិសនី​មួយ ឈ្មោះ យូ​ធី​ហ្វ្រី​​សប​កោះកុងគ្រប់គ្រង​ដោយ​ជន​ជាតិ​​​ថៃ​​ម្នាក់​ឈ្មោះ​សុ​ផា​ផា និង​បុគ្គលិក​ជនជាតិខ្មែរ​ម្នាក់ ឈ្មោះ ប៊ុន ថន ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ ក្នុងការ​ផ្គត់ផ្គង់អគ្គិសនីក្នុងទី​ក្រុង​ខេមរភូមិន្ទ ​ច្របា​ច់​កពួកគាត់​យកលុយ ឆៅៗ  បាន​អំពាវ​នាវ​សុំដល់​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្មរ៉ឺនិង​ឋាមព​លថ្មី​មេត្តាចុះ​មកមើល​ផងព្រោះ​បើពឹង​លើអាជ្ញាធ​រខេត្តកោះ​កុងកក់ក្តៅដូចអាំងផេះចឹង ។

 ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ជា​វិធី​ជម្រិត​ទារប្រាក់ពី​ប្រជាពលរដ្ឋ គឺក្រុមហ៊ុន​ឈ្មោះ យូ​ធី​ហ្វ្រី​​សប​កោះកុងដែលមិនដឹងយកក្បួនពីណា បានដាក់​ល័ក្ខ​ខណ្ឌ ដោយ​​​គ្មាន​ភាព​អៀនខ្មាស់​ជាច្រើន មានដូចជា   ទី១ ប្រជាពលរដ្ឋមុន​សាង​សង់ផ្ទះ​ត្រូវ សុំច្បាប់ពីក្រុមហ៊ុន​អគ្គីសនី ។

 ទី២ ការតបណ្តាញអគ្គិសនី​ក្នុងផ្ទះ ត្រូវ​ឲ្យ​ក្រុមហ៊ុន​ជា​អ្នក​គូរ​ឲ្យ ក្នុងតម្លៃ​ចាប់ពី២០០ ទៅ៣០០ដុល្លារ​សហរដ្ឋអាមេរិក។ បើសង់​ផ្ទះ​ធំ ត្រូវក្រុមហ៊ុនយូ​ធី​ហ្វ្រី​​សប​កោះកុង​ទារ រាប់ពាន់​ដុល្លា​សហរដ្ឋអាមេរិក។ ទី៣ ខ្សែភ្លើង និង​កុង​ទ័​រ ត្រូវគេ​យកមក​ពី​ប្រទេស​ថៃ មិន​ថ្លឹង តាម​លក្ខ​ណៈ​បច្ចេកទេស​របស់ EDC ទេ។ តម្លៃ​កុង​ទ័​រ ៥អំពែ ថ្លៃ ២៥០០បាត ចំណែក១៥អំពែ ត្រូវ​បង់ ៧៨០០បាត ។ ប្រសិនបើ​អ្នក​ប្រើ​លើសពី ១២៣KWម៉ោង ត្រូវ​ឲ្យ​អ្នកប្រើប្រាស់ បង់លុយ​បន្ថែម ៨០០បាត។ ទី៤ ថ្លៃ​សេវា​ប្រើប្រាស់​ចរន្ត​អគ្គីសនី ឲ្យ​អ្នកប្រើប្រាស់​បង់​ជា​លុយ​បាត លុយ​ខ្មែរ មិន​ទទួលយក​ទេ ។

 ប៉ុន្តែ​បើ​ទោះបីកើតមានទង្វើ​ដូច្នេះ​ក្ដី ក៏គេ​មិនដែល​ឃើញ អាជ្ញាធរខេត្តកោះកុងរបស់ លោក ប៊ុន ឡឺត​ចេញមុខ​អន្តរា​គម​ន៏ ចំពោះ​វិបត្តិ​ដែល​ធ្វើ​ឲ្យ​ប្រជាព​លរដ្ឋ​​ក្ដៅក្រហាយ នេះឡើយ  ។ ធ្ងន់ជាងនេះថែម​ទៀត ក្រុម​ប្រជាពលរដ្ឋ ក៏បាន​ឲ្យ​ដឹង​ថា សូម្បីតែ​ប្រជាពលរដ្ឋ​ក្រីក្រ គ្នាន​លទ្ធភាព ត​ភ្លើង​ប្រើប្រាស់ ហើយ​ពួក​គាត់​សុំ​ត​ពី​ផ្ទះ​អ្នកជិតខាង ក៏​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​ដែរ ។ ដោយ​ចាត់វិធានការ​តឹង ប្រសិនបើ​អ្នកណា​ហ៊ាន​ត​ឲ្យ ក្រុមហ៊ុននឹង​កាត់ផ្តាច់​ចរន្ត​អគ្គិស​នី​ភ្លាម ។

 ជាក់ស្តែងមាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ​លោក ចៅ ប៊ុន​ហួន ត្រូវ ក្រុមហ៊ុនអគ្គិសនី​​យូ​ធី​ហ្វ្រី​​សប​កោះកុងកាត់ផ្តាច់​ចរន្ត​អគ្គិសនី​ផ្ទះ​របស់គាត់ កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បី​ឲ្យ​លោក​បង់លុយ​ចំនួន ១៤៣.៤៥២បាត ជា​តម្លៃ​ប្តូរ​ទីតាំង​បង្គោល​ភ្លើង​តង់ស្យុង​ខ្ពស់ នៅ​ជិត​ផ្ទះ ។ ក៏ប៉ុន្តែ​ផ្ទះ​លោក មិន​ប៉ះពាល់ នឹង​បង្គោល​អគ្គីសនី​នោះទេ ព្រោះ​មាន​គណៈកម្មការ​ខេត្ត​ចុះមក​ពិនិត្យ និង​វាយតម្លៃ​រួចហើយ​ថា វា​ពុំមាន​ផលប៉ះពាល់ នឹង​ការប្តូរ​ទីតាំង​បង្គោល​ភ្លើង​នោះ ហើយ​ទង្វើ​ទាំងនេះ​ជាការ​កៀបសង្កត់ ប្រជាជន​ក្រីក្រ ។electric-koh-kong-300x168

 ក្នុងស្ថានភាព​បែបនេះ ប្រជាពលរដ្ឋ​ខេត្តកោះកុង បាន​សំណូមពរ ដល់​លោកចមប្រសិទ្ធរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម​រ៉ែ និង​ថាមពល ដែល​ទើប ចូល​កាន់​​តំណែង​ថ្មី ជួយ​ធ្វើ​អ​ន្តា​គម​ន៏​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​ផង ៕

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com