សៀមរាបៈតាមសេចក្តីរាយការណ៏មួយបានទំលាយឲ្យដឹងថា លោក ឡុង សំអឿន មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងលោក យិនប្រសិទ្ធ ប្រធានក្រុមប្រតិបត្តិការណ៍ពិសេសរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហារផ្ទៃបានកំពុងឃុបឃិតនិងកាក់កបយ៉ាខ្លាំងជាមួយការប្រមូលលុយពីឈ្មួញរកស៊ីខុសច្បាប់តាមរថយន្តដឹកឈើ ហើយគាបសង្កត់ប្រជាពលរដ្ឋ ទន់ខ្សោយដែលជាអ្នករកស៊ីដឹកទំនិញ បន្តិចបន្តួចពីជាយដែនទៅលក់តាមខេត្តជំរិត ដាក់កំហិតឱ្យចូលបង់លុយ យកទៅចែកគ្នាធ្វើមានធ្វើបានដោយមិនខ្វល់ពីភាពក្តៅក្រហាយរបស់ ប្រជាពលរដ្ឋឡើយ។
តាមក្រុមឈ្មួញ រកស៊ីក្នុងទឹកដីខេត្តឧត្តមានជ័យ និង ខេត្តសៀមរាបបានបង្ហើយ ឱ្យដឹងថារាល់ ថ្ងៃនេះពួកគាត់ពិបាក រកស៊ីណាស់ព្រោះមានសមត្ថកិច្ចមិនតិចជាង១០ស្ថាប័នទេដាក់ប៉ិស្តិ៍ជជុះឃាត់រថយន្តពួកគាត់យកលុយក្នុងនោះគេសង្គេតឃើញស្ថាប័ននគរបាលសេដ្ឋកិច្ចក្រសួង ក្រោមការគ្រប់គ្រងលោក សក្តិ៤ ឡុង សំអឿន កូនចៅរបស់ យិន ប្រសិទ្ធិ ដាក់ប៉ុស្តិ៍ជជុះយ៉ាងច្រើនជាងគេ។ជាងនេះទៅទៀតប្រភពដដែលបានបន្តទៀតថាប៉ុស្តិ៍ដែល លោក ឡុង សំអឿន ឈរជើងនៅខេត្តសៀមរាបនិងខេត្ត ឧត្តរមានជ័យ គឺជាប៉ុស្តិ៍លេខ១ ដែលមានបទល្មើស ជំនួញឈើប្រណិតខុសច្បាប់ច្រើនបំផុត ព្រោះតែការពូកែអែប អបយកចិត្តយកថ្លើមមេកើយ និងពូកែប៉ែងជើងគ្នាយកតំណែងនោះ គឺមិនក្រោម ៣ម៉ឺន-៤ម៉ឺនដុល្លារ នោះទេ ។
លើសពីនោះបានធ្វើឱ្យ ឡុង សំអឿន ល្បីឈ្មោះនិងលេចមុខជាងគេល្បីពូកែក្តោបយកសេដ្ឋកិច្ច ប្រមូលលុយពីឈ្មួញបានច្រើន យកទៅជូនលោក យិន ប្រសិទ្ធ មួយខែៗ រាប់ ម៉ឺនដុល្លា។ ដោយសារតែរឿងនេះហើយធ្វើឱ្យ ឡុងសំអឿន ឡើងសក្តិ៤ក្នុងមួយប៉ប្រិចភ្នែក និងមាន សិទ្ធដើរធ្វើព្យុះធ្វើភ្លៀងបានដល់ទៅ២ខេត្តទាំងមូលក្នុង១ខែៗ។ ដោយឡែកដោយសារតែអំពើគាបសង្កត់ពីថ្នាក់លើខ្លាំងពី យិន ប្រសិទ្ធិ ឬមេថ្នាក់នោះ បែរជា ឡុង សំអឿន ក្អេងក្អាងទម្លាយប្រាប់ឈ្មួញថា ដាច់ខាតត្រូវតែរកលុយ ឱ្យបានដើម្បីបង់ខែថ្លៃបេសកកម្ម ២០០០០-៣០០០០ដុល្លារ ជាងនេះឱ្យបានដើម្បីផ្គាប់ចិត្តមេ និងដើម្បីធ្វើមានបានផ្ទាល់ខ្លួននោះផង គ្រោយពីផ្គាប់មេរួចហើយ ។
មិន តែប៉ុណ្ណោះដើម្បីបញ្ចៀសពីការស្តីបន្ទោស និងដកតំណែងនោះ គឺ ឡុង សំអឿន ក៏បានដើរគោះលុយ ពីក្រុមឈ្មួញនិងរឹតបណ្តឹងប៉ូលិសនៅតាមគោលដៅឱ្យគៀបឈ្មួញតាមរបៀបជម្រិតនិងបង្ខំឈ្មួញដើម្បីប្រមូល យកលុយទៅសូកឱ្យថ្នាក់ លើបន្តតាមការគ្រោងទុករៀងរាល់ខែ។ បើទោះបីជាដឹងថាពិបាករកប្រាក់ក៏ ដោយ ដើម្បីបានមកនៅតាមប៉ុស្តិ៍ល្អ ដែលមានខ្លាញ់ដូចជាខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យនោះគឺពួកគេសុទ្ធតែត្រូវបានដេញថ្លៃហើយគឺ ឡុង សំអឿន មិនខ្វល់ និងការរិះគន់ក្តៅក្រហាយ ពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរនោះទេ !។
មិនតែប៉ុណ្ណោះបច្ចុប្បន្ននេះ ឡុងសំអឿន ដោយខ្លាចជ្រុះតំណែងពីខ្លួននោះគឺបានពុះពារគ្រប់ឧស័គ្គសព្វបែបយ៉ាង ដើម្បីទិញតំណែងខ្លាញ់មួយនេះឱ្យបានគង់វង្ស និងខ្លាចបាត់បង់តំណែងដូចពេលមុនទៀត ។ ហើយ បើទោះបីជា មន្ត្រីតាមខេត្តផ្សេងៗ ត្រូវថ្នាក់លើធ្លាប់ដកបញ្ឈោជីងជាបន្តបន្ទាប់ក៏ដោយ សម្រាប់លោកសក្តិ៤ ឡុងសំអឿន។
ហើយថ្មីៗនេះ ហាក់ខំប្រឹងការពារតំណែង យ៉ាងឈ្មុះឈ្មុលបំផុត ខាងគាបជម្រិតក្រុមឈ្មួញ បទល្មើសព្រៃឈើ បទល្មើសទំនិញគេចពន្ធនិងក្រុម ប្រជាពលរដ្ឋដឹកទំនិញតិចតួច ឱ្យចូលបង់លុយដោយ មិនខ្លាចច្បាប់អង្គភាពប្រឆាំង អំពើពុករលួយឡើយមិនគួ របើក្រសួងមហាផ្ទៃមើល រំលងនោះទេ។ ពាក់ព័ន្ធទៅនិងករណីខាងលើនេះដែរអ្នកយក ព័ត៌មានយើង តែងបានព្យាយាមសុំការអធិប្បាយពីលោក ឡុង សំអឿន នគរបាលសេដ្ឋកិច្ចក្រសួងគ្រប់គ្រងទាំងពីរខេត្តនេះ។