ក្រុមឈ្មួញឈើប្រណីតបើកបំបុក រថយន្ដចំនួន២គ្រឿងរបស់សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ខេត្ដកំពង់ចាមបណ្ដាលឱ្យខូចខាតយ៉ាងដំណំខណៈពួកគេមានចេតនាបុកសម្លាប់និងរំដោះឈើចេញពីការចុះបង្ក្រាបរបស់មន្រ្តីជំនាញ ។
លោក ទឹម សុខុម នាយសង្កាត់រដ្ឋបាលព្រៃឈើចំការលើ ដែលដឹកនាំប្រតិបត្ដិការបានឱ្យដឹងថាកម្លាំងរបស់លោកបានឃាត់ចាប់រថយន្ដដឹកឈើប្រភេទធ្នង់ចំនួន២ឡានយីឌុបក្នុងបទល្មើសជាក់ស្ដែង និងបាន ប្រើប្រាស់រថយន្ដចំនួន៥គ្រឿងធ្វើជាមធ្យោបាយដាក់ញំងមុខរថយន្ដក្រុមឈ្មួញ ប៉ុន្ដែប្រតិបត្ដិការនេះ ពេលមិនមានសមត្ថកិច្ចមិនចូលរួមចាប់ពីម៉ោង៣រសៀលដល់ម៉ោង៨យប់ ស្រាប់តែបក្ខពួករបស់ក្រុមឈ្មួញឈើខាងលើបានចេញមកបើករថយន្ដ ដឹកឈើដេញបំបុក ក្នុងចេតនាសម្លាប់ និង រំដោះឈើទើបធ្វើឱ្យរថយន្ដចំនួន២គ្រឿងរបស់ជំនាញត្រូវខូចខាតយ៉ាងដំណំហើយមន្ដ្រីរដ្ឋបាលព្រៃឈើ២រូបបានបង្ខំចិត្ ដបើកទ្វាររថយន្ដរត់គេច ពីហេតុការណ៍ ចំណែកម្នាក់ទៀតក៏បានរងរបួសដោយសារគាបនិងទ្វាររថយន្ដ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ឋិតនៅចំណុចភូមិ ផ្លាក ឃុំតាប្រ៉ុក ស្រុកចំការលើ ខេត្ដកំពង់ចាម ។មុនពេលកើត ហេតុនៅវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃខែដូចខាងលើនេះ កម្លាំងរដ្ឋបាលព្រៃ ឈើបានចុះប្រតិបត្ដិការបង្ក្រាបការដឹក ជញ្ជូនឈើប្រណីតខុសច្បាប់ចំនួន២រថ យន្ដយីឌុបដែលមានការឯកភាពពីព្រះ រាជអាជ្ញាអមសាលាដំបូងខេត្ដ ប៉ុន្ដែការបង្ក្រាបនេះខាងសមត្ថកិច្ចមិនបានចូល រួម បើទោះជាស្នើសុំសហការពីជំនាញ រដ្ឋបាលព្រៃឈើក៏ដោយ ។
ក្រុមឈ្មួញបាន ព្យាយាមបើករថយន្ដ ដឹកឈើទាំងនោះគេចពីកន្លែងកើតហេតុ ប៉ុន្ដែសមត្ថកិច្ចរដ្ឋបាលព្រៃឈើបានបន្ដ ធ្វើការបើករថយន្ដតាមពីក្រោយទៅដល់ចំណុចចំការកៅស៊ូ៣២ ឋិតក្នុងភូមិ តាអុង ឃុំតាប្រ៉ុក ក្រុមជនល្មើសក៏បាន ចតរថយន្ដទុកចោលរួចហើយបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ។
មកទល់នឹងពេលនេះ គេពុំទាន់ដឹងថា តើក្រុមឈ្មួញឈើខាងលើនេះ ជានរណា នៅឡើយទេ ប៉ុន្ដែសមត្ថកិច្ចនិងមន្ដ្រី ជំនាញកំពុងធ្វើការតាមដានស៊ើបអង្កេតស្រាវជ្រាវតាមនីតិវិធី។មន្ដ្រីខ្លះបាននិយាយថាអវត្ដមានរបស់ សមត្ថកិច្ចចូលរួមសហការជាមួយ រដ្ឋបាលព្រៃឈើត្រូវបានគេសង្ស័យសមត្ថកិច្ចអាចនិងពាក់ព័ន្ធ ទៅនឹងការទទួលបានប្រយោជន៍ណាមួយ ពីក្រុមឈ្មួញទាំងនេះ៕