ខេត្តស្ទឹងត្រែង ៖ លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការ ចុះឆែកឆេរផ្ទះឈ្មួញឈើមួយកន្លែងរឹបអូសបានឈើគ្រាក់គ្រញូងចំនួន១.២៤៩គី ឡូក្រាម និងរថយន្តចំនូន៤គ្រឿង ។
ការចុះឆែកឆេនេះមានជំនាញរដ្ឋបាលព្រៃឈើខេត្តសហការជាមួយសមត្ថកិច្ចចម្រុះដឹកនាំកំ លាំងចុះឆែកឆេរនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៤ នៅត្រង់ចំណុច(ស្រែសំគង្គ) ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង-ខេត្តស្ទឹងត្រែង ។
លោក សុខ សេដា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឲ្យដឹងថា ក្រុមឈ្មួញ ដឹកឈើគ្រាក់គ្រញូងមកពីខេត្តព្រះវិហារយកមកទុកនៅចំណុចផ្ទះរបស់ឈ្មួញឈើឈ្មោះ ថេត ភេទស្រី រួចមក លោក ឈៀងតុលានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានសុំឆ្លងយោបល់ពីលោកព្រះរាជអាជ្ញារអមសាលាដំបូងខេត្តចូលរួមសហការជា មួយកម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្តបានចុះទៅដល់ចំណុចខាងលើរឹបអូសបានឈើគ្រាក់គ្រញូងចំនួន ២៩៣កំណាត់ស្មើ និង១.២៤៩គីឡូក្រាមរថយន្តកាមរីចំនូន ៣គ្រឿង និងម៉ាកកូរ៉ូឡា១គ្រឿង ។
ក្នុងពេលចុះឆែកឆេរនោះឈ្មួញឈើឈ្មោះ ថេត រួមនឹងបក្ខពួកមិនបានចេញមុខ មកដោះស្រាយនោះទេ ហើយជំនាញបានធ្វើការរឹបអូសឈើគ្រាក់គ្រញូងចំនួន ២៩៣កំណាត់ស្មើ នឹង១.២៤៩គីឡូក្រាម រួមនឹងម្យោ បាយបំរើឲ្យបទល្មើសមាន រថយន្តចំនូន៤គ្រឿង និងម៉ូតូ១គ្រឿង។ចុងក្រោយមន្រ្តីជំនាញរឹបអូសយកមក រក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងរង់ចាំការដោះស្រាយបន្ត៕