0

លោក​ សូរ​ ចាន់​ណារី​​ មេនគរ​បាល​វរៈ​ការពារ​ព្រំ​ដែន​លេខ​ ៩១១​ មិន​ខ្លាច​ញ​ញើត​បទ​បញ្ជា​របស់​ លោក ​ឧត្តម​សេនីយ៍​ ខេង ​សុមេធ​ ឲ្យ​ឈប់​នាំ​ចួល​ទំនិញ​គេច​ពន្ធ​និង​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ទៀត​!​

បន្ទាយមានជ័យៈ ឧត្តម​សេនីយ៍ ​ខេង​ សុមេធ អគ្គស្នងការ​នគរបាល​ជាតិ​ បានណែនាំ​ឱ្យ​ មន្ត្រី​ប្រដាប់អាវុធ​គ្រប់​ផ្នែក​ចេញ​ឱ្យ​ផុត​ពី​បទល្មើស​​គ្រប់​ប្រភេទ​ក៏ដោយ​ក៏​មេ​វរៈ៩១១ សូរ ចាន់​ណារី នេះ​ ពុំ​បាន​អនុវត្ត​ តាម​កំណែទម្រង់ ​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ឡើយ ។​

ដួចជានៅពេលថ្មីៗ​ នេះអង្គភាព​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៩១១ ដែល​គ្រប់គ្រង ​ដោយ ​លោក សូរ ចាន់​ណារី ​បច្ចុប្បន្ន​កំពុង បង្ហាញពី​ភាព​ធូររលុង បន្ទាប់​ពី​មាន​ការហូរចូលទំនិញគេចពន្ធ​ រួមទាំង​ពលករចំណាកស្រុកនិង​ជនជាតិ​ថៃឆ្លងដែន ខុស​ច្បាប់​ចូល​មក​លេង ​ក្នុង​​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ​យ៉ាង​អនាធិបតេយ្យ ។​

បើ​តាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ចាប់ពី​ចំណុច​ឈរជើង​របស់​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ៩១១ ទៅ​ស្នាក់​ការិយាល័យ​ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ចាស់រហូតមក​ទល់​ នឹង​តំបន់​ប្រាំ​ចំកា​រគរ (​អូរ​បី​ជាន់​)​មាន​ច្រក របៀង​ប្រមាណ១០ ដែល​អនុញ្ញាត​ឱ្យ​ហូរ​ចូល​ទំនិញគេចពន្ធនិង​នាំ​ទំនិញ​មួយចំនួន​ពី​កម្ពុជា​ឆ្លង​ទៅ​ថៃ​រួម​ និង ពលករ​ចំណាកស្រុក​ជាដើមដែល ​កំពុង​តែ​សម្រុក​ចេញចូល​យ៉ាង​អនាធិបតេយ្យ​ជាពិសេសនាំគឺ​ហ្គាស​គេច​ពន្ធ​ តែ​ម្តង ។​

តាម​ប្រភព​បាន​រាយការណ៍​ថា ច្រករបៀង​ដែល​ហូរ​ចូល​ទំនិញគេចពន្ធច្រើនជាងគេគឺ​ច្រក​បឹង​ស្រ​គូ​ថ្វីត្បិតតែ លោក សូរ ចាន់​ណារី ដែលជា​ប្រធាន​អង្គភាព ប៉ុន្តែ​មន្ត្រី​នគរបាល​របស់​គាត់​ម្នាក់​ពាក់​ស័ក្តិ៣ក្លាយទៅជា​អ្នកគ្រប់គ្រងប្រមូល​ប្រាក់​នៅ​ច្រក​បឹង​ស្រ​គូ និង ​គ្រប់គ្រង ​ច្រក ​ជាច្រើន​ទៀត​ថែម​ទាំង​ជា​អ្នក​ចេញ​មុខ​រកស៊ី​ដឹក​ហ្គាស​គេចពន្ធ​យ៉ាងពេញបន្ទុកដ៏​ធំ​ជាងគេ​នៅ​ក្រុង​ប៉ោយប៉ែត​ និង​ បន្ត ​យក​មក​ចែកចាយ​លក់​នៅ​​ខេត្ត​បន្ទាយមានជ័យ ។​ជាង​នេះ​ទៅ​ទៀត​ដូចជាសម្រាប់​ច្រករបៀង​បឹង​ស្រ​គូនោះ​គឺ​ហូរ​ចូល​នូវ​ប្រភេទ​ហ្គាស​គេចពន្ធដែល​ជា​របស់​លោក ស័ក្តិ ៣គ្រប់គ្រង​ទីនេះ​ផ្ទាល់​បាន​នាំ​ចូល​ទៅ​ទឹកដី​ថៃ​ផង​ដែរដូចជា​ប្រភេទ​ខោអាវ ​គីប​ដែល​ឈ្មួញ​ប្រើប្រាស់​ប្រភេទ ឡាន​កូរ៉េឡាន​កាមរី​កែច្នៃ និង​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​យ៉ាង​អនាធិបតេយ្យ​បំផុត ។​

​ឯ​ចំពោះ​ពលករ​ចំណាកស្រុក បើ​ចេញ​ជា​ក្រុម​ដែល មាន​មេខ្យល់ត្រូវ​បង់លុយ​ឱ្យ​មន្ត្រីនគរបាល​គ្រប់គ្រង​ច្រក បឹង​ស្រ​គូក្នុង​ម្នាក់​ចាប់ពី ៧០​បាត ដល់ ២០០​បាត ។ ចំណែកឯ​ពលករ​ចំណាកស្រុកទៅ​ព្រឹក​វិល​ល្ងាច ត្រូវ​បង់​ម្នាក់ ២០​បាត ។​ ​បញ្ហា​ការហូរចូល​នូវ​ទំនិញ​គេច​ពន្ធ​នោះ គឺ​លោក សូរ ចាន់ណា​រី បាន​ឱ្យដៃ​ស្តាំ​របស់​ខ្លួន​ឈ្មោះ​ហៅ សឿន ផែនដី ជា​អ្នក​ចេញ​មុខ​រកស៊ី​ដោយ​ផ្ទាល់​ក្នុង​ការនាំ​ហ្គាស​គេចពន្ធ​ចូល​ ក្រុង​ប៉ោយ​ប៉ែត និង​បន្ត​ចែកចាយ​នៅ​ខេត្ត បន្ទាយមានជ័យ ​ទៀតផង ។

ប្រភព​ផ្ទៃក្នុង​មន្ត្រីនគរបាល​នៅ​ក្នុង​អង្គភាព​នេះបានឲដឹង ​ថា លោក សូរ ចាន់​ណារី ធ្លាប់​បាន​អគ្គស្នងការនគរបាល​ជាតិព្រមាន និង​ស្តីបន្ទោស​ម្តង​ជា​ពីរ​ដង​ហើយប៉ុន្តែ​ដោយសារ​អំណាច​លុយ​របស់ គាត់ សូរ ចាន់​ណារី ច្រើននោះ​ទើប​ធ្វើឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ​រក្សាតំណែង​របស់​គាត់​ឱ្យ​កាន់​អង្គភាព​នេះបណ្តោះអាសន្ន​បន្តទៀត ​​ដោយសារតែ​គាត់ ​ជា​មនុស្សស្គាល់​ អំពី​ទីតាំង​ទីនោះ ហើយអង្គភាព​នេះសម្រាប់​ការពារ​​ព្រំ​ដែនចេះ​ប្រព្រឹត្តអំពើពុករលួយ​ដឹង​មេ​ដឹង​កើយ​យ៉ាង​ស្ទាត់ជំនាញ​ ។​

ប្រភពពីមន្ត្រី​នគរបាល​របស់ លោក សូរ ចាន់ណា​រី អះអាងថា ពិតជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ នឹង​កាស៊ីណូ​ផ្កាយ ៥ នេះដែល​មាន​លោក ទៀ ចាង ជា​ប្រធាន​សន្តិសុខ​កាស៊ីណូ​ផ្កាយ ៥ជា​អ្នក​ចាំ​ទទួលយក​ជនជាតិ​ថៃ​ឆ្លងដែន​ខុស​ច្បាប់​ទាំងនោះ​មក​លេងក្នុង​ កាស៊ីណូ​ផ្កាយ ៥ ដូច្នេះ ឯ​មន្ត្រីនគរបាល​របស់លោក សូរ ចាន់​ណារី គឺ​ចាំ​ទទួល​តែ​ប្រយោជន៍​ពី​កាស៊ីណូ​ផ្កាយ ៥សម្រាប់​សេវា​អនុញ្ញាត​ឱ្យ​ជនជាតិ​ថៃ​ទាំង​នោះ​ឆ្លងដែន​ខុសច្បាប់​ជា​ការ​ ស្រេច ។​

​ដូចជាថ្មីៗ​នេះ គណៈ​អភិបាលខេត្ត គោ ស៊ុំ​សារឿ​តនិង​អគ្គស្នងការ​រង​នគរបាលជាតិ ខេង សុមេធ និង​ព្រះរាជអាជ្ញាខេត្ត​នេះ​ធ្លាប់​ហៅមន្ត្រី​សមត្ថកិច្ច​តាម​ព្រំដែន​ទាំងអស់​មក​ដុះក្អែលនិង​រិះគន់​ឱ្យ​លុប​បំបាត់​ចំពោះ​ការហូរចូល​ទំនិញតាម​ច្រករបៀងព្រមទាំង​កម្ទេច​បំផ្លាញ​ចោល​នូវ​ឧបករណ៍​សម្ភារៈ​មួយចំនួន​ ដូចជា ស្ពានខ្សែ​រ៉​ត​ជា​ដើម ប៉ុន្តែ​រូបភាពទាំងនោះ​បាន​កើតមាន​សាជាថ្មីបន្ទាប់ពី​លោក សូរ ចាន់​ណារី ជា​មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​ លេខ​ ៩១១ នូវតែ​បាន​ប​ង្កើត​ច្រករបៀង​ខុសច្បាប់​ប្រមាណ១០​កន្លែងនិង​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​នគរបាល​ក្នុង​អង្គភាព នេះ​តែម្តងដែលជា​អ្នក​រកស៊ី​ទំនិញគេចពន្ធ​ដូចជា លោក​ស័ក្តិ៣​មួយ​រូប​ជា​ដង្ខៅ​ហ្គាស​គេចពន្ធ​ផង ជា​អ្នក​អនុញ្ញាតឱ្យ​ខោអាវ​គីប​ហូរ​ចូល​ទៅ​ថៃ និង ពលរដ្ឋ​ខ្មែរ​ចំណាកស្រុកហើយជនជាតិ​ថៃ​ហូរ​ចូល​ខុសច្បាប់​កើតឡើង​ផងនេះជា​ឧទាហរណ៍​ស្រាប់ ។

ចំពោះ​បញ្ហា​នេះមិនគួរ​បើ​គេ​ មើលរំលង​ពី​ទង្វើ​របស់សូរ​ ចាន់ណា​រី និង​មន្ត្រី​បក្ខពួក​ដែល​គ្មានកំណែទម្រង់​ស៊ីជម្រៅ និង ​ហ៊ាន​ផ្គើន ​យ៉ាង​ចេញមុខ​ចំពោះនិង​ការព្រមាន​របស់​អគ្គស្ន​ង​ការរង ខេងសុមេធ ដែល​ព្រមាន​កាលពី​ពេលថ្មីៗ​នេះ ៕

b

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com