0

លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ គួរ​ត្រួត​ពិនិត្យ​មើល​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ព្រៃវែង​លោក​ ទួន ​សុគន្ធ​ ផង​លឺ​ល្បី​ថា​ពួកែ​ខាង​ពុក​រលួយ​ណាស់​!​

ខេត្តព្រៃវែងៈ ប្រភព​ចេញពីមន្រ្តីក្នុងមន្ទីរហិរញ្ញវត្ថុខេត្តព្រៃវែងបាន​ឲ្យ​ដឹង​ថា មន្ត្រី​គណនេយ្យ​តាម​បណ្តា​មន្ទីរ​នានា​ជុំវិញ​ខេត្ត​និង​ម្ចាស់​ក្រុមហ៊ុន​មួយចំនួន​ ដែល​រកស៊ី​នៅក្នុង​ខេត្តព្រៃវែង​បាន​រិះគន់​ លោក ទួន សុគន្ធ ពី​រឿង​ពូកែ​ទារប្រាក់​ទឹកតែ ហើយ​ថែមទាំង​មាន ​ល្បិចកល​ក្នុងការ​គាបសង្កត់​លើ​មន្ត្រី​គណនេយ្យ​តាម​មន្ទីរ​នានា​និង​តាម​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​មន្ទីរ​នានា​យ៉ាង​ប៉ិនប្រសប់​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គួរពិនិត្យមើល​អំពើអាក្រក់​របស់​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តព្រៃវែង​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ប្រភពចេញពីមន្ត្រីរាជការដដែល​នេះ​បាន​ឲ្យ​ដឹងទៀតថា ចាប់តាំងពី​លោក ទួន សុគន្ធ ទ្បើង​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ពេលណា​បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ស្វែងរក​ផលប្រយោជន៍​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​ឡើយ។

តាមមតិពីមន្ត្រីរាជការ​ក្រោម​ឱវាទ​លោក ទួន សុគន្ធ បាន​បង្ហើប​ឲ្យ​ដឹងថា​នៅពេល​មន្ទីរ​អង្គភាព​នានា​ជុំវិញ​សាលាខេត្ត​ព្រៃវែង រត់​ឯកសារ​សុំ​ដក​សាច់ប្រាក់​របស់ខ្លួន​ដោយ​ត្រូវ​ឆ្លងកាត់​ការ​ស៊ី​ញ៉េ​របស់លោក ទួន សុគន្ធ​គឺ​សាមី​មន្ទីរ​ទាំងនោះ​ត្រូវ​ចំណាយ​ប្រាក់​ទឹកតែ​មួយផ្នែក​ទៅ​លោក ទួន សុគន្ធ និង​មន្ត្រី​ជំនាញ​នៅ​ការិយាល័យ​ថវិកា​។ ការទាមទារ​ប្រាក់​ទឹកតែ​ត្រូវបាន​កំណត់​តម្លៃ​សេវា​ទៅតាម​ទំហំ​សាច់ប្រាក់​របស់​មន្ទីរ​អង្គភាព​និ​មួយៗ​ហើយ​ប្រាក់​ដែល​គេ​ទាមទារ​សេវា​ទឹកតែ​ខ្ពស់​គឺ​ប្រាក់​លទ្ធកម្ម​រហូតដល់​ក្រុមហ៊ុន​មួយចំនួន​មិន​ចង់​ហ៊ាន​ចូលរួម​ដេញថ្លៃ​និង​ពិ​គ្រោះ​​ថ្លៃ​លើ​ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​សម្រាប់​ម​ន្ទីរ​នានា​ក្នុង​ខេត្តព្រៃវែង​នោះទេ​។អាច​និយាយបាន​ថា​លោក ទួន សុគន្ធ និង​បក្ខពួក​រក​គ្រប់​វិធី​ដើម្បី​ប្រមូល​ផលប្រយោជន៍​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​តាម​អំពើ​ចិត្ត​។

​អំពើពុករលួយ​របស់​លោក ទួន សុគន្ធ និង​បក្ខពួក​បានធ្វើ​ឲ្យ​មន្ត្រី​គណនេយ្យ​តាម​មន្ទីរ​អង្គភាព​រដ្ឋ​នានា ចំណុះ​សាលាខេត្ត​ព្រៃវែង​មាន​ការមិនសប្បាយចិត្ត​ទាល់តែសោះ​ហើយ​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន​ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចាត់វិធានការ​ត្រួតពិនិត្យ​ជាបន្ទាន់​។ ដោយហេតុថា​កន្លងមក​លោក ទួន សុគន្ធ និង​បក្ខពួក​តែងតែ​ជំរិត​យកប្រាក់​ទឹកតែ​យ៉ាងច្រើន​ពី​ប្រាក់​លទ្ធកម្ម​សម្រាប់​មន្ទី​រ​នានា ហើយ​សូម្បីតែ​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​សម្រាប់​ម​ន្ទីរ​នានា​ក៏​ប្រឈម​នឹង​ការលំបាក​ដែរ​។ មន្ត្រីរាជការ​នៅក្នុង​ខេត្តព្រៃវែង​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ចាត់វិធានការ​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តព្រៃវែង​ជាបន្ទាន់​បំផុត ហើយ​ត្រូវ​ព្រមាន​ក្រុមមន្ត្រី​ពុករលួយ​តាមច្បាប់​ដោយ​មិនត្រូវ​យោគយល់​នោះ​ទ្បើ​យ​៕

images

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com