0

ប្រជា​ពលរដ្ឋ​រិៈ​គន់​ទៅ​លើ​ លោក​ សូ ​ចាន់​ណារី​ មេ​វរៈ​ ៩១១ ​លួច​បើក​ច្រក​របៀង​ខាងលិច​កាស៊ីណូ​​ផ្កាយ​ ៥​ ឲ្យ​ទំនិញ​ហួស​ដឺ​ឡេ​នាំ​ចូល​មក​បំផ្លាញ​សុខភាព​ប្រជា​ពលរដ្ឋ​ !

ប៉ោយប៉ែតៈ ដោយមានការចេញផ្សាយ​របស់​កាសែត និង​ក្រុម​គេហទំព័រ​មួយចំនួនខ្លះមក ត្រូវបាន​ក្រុមអាជីវករ​ត្អូញត្អែរ​ខ្សឹប​តាម​ទូរស័ព្ទ​ផ្តល់ឱ្យ​ការិយាល័យ​របស់​យើង​ដឹងថា វរៈ ៩១១ របស់លោក សូ ចាន់ណា​រី លួច​បើក​បង្ហូរ​ទំនិញ​គេច​ពន្ធ និង​លោតឆ័ត្រ​គ្រប់​ប្រភេទ​ចូល​តាម​ច្រករបៀង​ខាងលិច​ជាប់​កាស៊ីណូ​ផ្កាយ ៥ យ៉ាង​មមាញឹក​បំផុត​មិន​ខ្លាច​ការព្រមាន​របស់​ឧត្តមសេនីយ៍ ខេង សុមេធ ឡើយ ។​

​សកម្មភាព​នាំ​ចូល​ទំនិញ​ទាំងនោះ ចាប់ពី​ម៉ោង ១០ ​យប់ រហូតដល់​ទាបភ្លឺ ដែល​នាំចូល​នូវ​ទំនិញ​ហួស​ដឺ​ឡេ និងមិន​ល្អ​គ្រប់​ប្រភេទដែល​មានដូចជា ​បន្លែ បង្កា គ្រឿងទេស​អីវ៉ាន់​ចាប់ហួយ ពង​មាន់ ពង​ទា ជង្គង់​មាន់ ស៊ុត​មាន់ ប្រហិត (​ដែល​ជា​ទំនិញ​ហាមឃាត់​)​គ្រប់​ប្រភេទ ។ នាំ​ចូល​ក្នុង ១​យប់ៗ រាប់សិប​តោន​យកទៅ​ចែកចាយ​ក្នុង​ទីផ្សារ​ប៉ោយប៉ែត និង​ហួស ទៅ​កាន់​ទីផ្សារ​ទី​រួម​ខេត្ត សេរី​សោភ័ណ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ ។     ​

​គួររំលឹកថា មុន​ការព្រមាន​របស់​ឧត្តមសេនីយ៍ ខេង សុមេធ គ្រប់​ទំនិញ​នាំចូល​តម្លៃ​ធម្មតា គិត​ជា​គីប​កា​រ៉ុង​រទេះ ឬ​១​ជើង ២០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ការព្រមាន​របស់​អគ្គរ​ង ខេង សុមេធ ដែល​ជា​នាយ​អគ្គស្នងការ​រង​នោះ បែរជា​ធ្វើ​ឱ្យ​ច្រក សូ ចាន់ណា​រី តែ​ម្នាក់​រឹតតែ​ត្រូវប៉ាន់ និង​ក្រុម​ឈ្មួញ​តូចធំ រត់ទៅរក​នាំ​អីវ៉ាន់​ចូល និង​ចេញ គិត​ជា​គី​ឡូ ១​គីឡូ​ថ្លៃ​ចាប់ពី ៦០​បាត ទៅ ១០០​បាត យ៉ាង​ព្រហើន​បំផុត ហើយ​ដែល​សកម្មភាព​នាំ​ចូល​នេះ គឺ​ទាំង​ក្រុម​ឈ្មួញ តូច​ធំ​ជៀស​មិន​ផុត​ពី​ការនាំចេញ​នាំចូល​ជា​តម្រូវការ​ក្រពះ និង​តម្រូវកា​រកា​ម៉ង់​ពី​ទីផ្សារ​នានា​ជា​ម៉ួ​យ​នៅ​ថៃ និង​ខ្មែរ ។​

​តាម​មធ្យោបាយ​នាំចូល និង​ចេញ​របស់​ក្រុម​ឈ្មួញ​ថៃ​-​ខ្មែរ ១​យប់ៗ​ចាប់ពី ៥០-៦០​តោន​នេះ តាម​រយៈ​រថយន្ត​កាម​រី ប៉ា​សេ​រ៉ូ (​ឡាន​កាត់​ទ្រុង​)​ហុក​ឡ និង​តាម​ការ​អូសរ​ទេះ​របស់​កម្មក​រ ។ ឯ​សម្រាប់​ច្រករបៀង​មាន​ពលករ​សម្រុកចូល​ថៃ និង​នាំចូល​ម៉ូតូ​ក្តៅម៉ូតូ​គេចពន្ធ និង​រថយន្ត​ក្តៅ ហ្គាស​គេចពន្ធ យ៉ាង​គគ្រឹកគគ្រេង​នោះ គឺជា​ច្រករបៀង​ដើម​ស្នួល និង​ព្រៃ​គប់​នោះ​ឯង ដែល​គេ​ថា លោក ​សូ ចាន់ណា​រី កំពុងផ្គើនទៅនឹងបទបញ្ជារបស់លោកអគ្គស្នងការរង ខេង សុមេធ ហើយលោក សូ ចាន់ណារី ​កំពុង​ត្រូវប៉ាន់​បំផុតពីច្រករបៀងទាំងនោះ ។ ពាក់ពន្ធ័បញ្ហាដែលលោក សូ ចាន់ណារី លួចឲ្យទំនិញហួសដឺឡេនឹងទំនិញមិនល្អគ្រប់ប្រភេទហូរចូលមកបំផ្លាញសុខភាពប្រជាពលរដ្ឋកម្ពុជានោះមិនគួរអគ្គស្នងការមើលរំលងឡើយបើសង្ឃឹមលើស្នងការខេត្ត លោក អាត់ ខែម គាត់ងាប់ត្រគាកស្នូកមិនខ្ចីខ្វល់ ដោយខ្លាច​​ខ្នងបង្អែករបស់លោក សូ ចាន់ ណារី គឺ ​ឧត្តមសេនី​យ៍ សំ ជិត ដែល​គេ​ហៅថា ជា​បុរស​ផ្កា​រីក​គ្រប់​រដូវ ។​

a

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com