0

មេឃុំ​ពាម​បាង ឈ្មោះ ផាន់ ផាន និង​មន្ត្រីរដ្ឋបាល​ជលផល​បើក​ដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​កើត​ទ្បើង​យ៉ាង​អនាធិបតេយ្យ​

ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ជាប់​បឹង​ទន្លេសាប​បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​សព្វថ្ងៃ​មាន​បទល្មើស​នេសាទ​កើត​ទ្បើង​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ជល​ផ​លឃុ​ប​ឃិត​គ្នា​ប្រមូល​ផលប្រយោជន៍​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេឃុំ​ពាម​បាង​ឈ្មោះ ផាន់ ផាន បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​ជនជាតិ​យួន​ម្នាក់​ឈ្មោះ​ទ្បាំ រត់ការ​សូក​លុយ​​គ្រប់ផ្នែក​ក្នុង​មួយកន្លែងៗ​ជាង​១០​លាន​រៀល ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​បទល្មើស​នេសាទ​។ ដោយសារតែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទទួល​សំណូក​ពី​ជនល្មើស​បែបនេះ ហើយទើប​បទ ល្មើស​នេសាទ​ ​ប្រើ​ឧបករណ៍​ខុសច្បាប់ ​ក្នុង​មូលដ្ឋាន ​ឃុំ ​ពាម​បាង ​នៅតែ​កើត​ទ្បើង ​យ៉ាង ​អនា​ធិប​តេយ្យ​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង​និង​លោក យ៉ាន់ វី​សាក់ ហៅ​សែ នាយផ្នែក​ក្តាប់​៤​សង្កាត់រដ្ឋបាល​ជលផល​ ក្នុងស្រុក​ស្ទោងគឺជា​អ្នក​ជាប់​ពាក់ព័ន្ធ ​នឹង ​អំពើពុករលួយ​ទទួល​សំណូក​ពី​ជនជាតិ​យួន​ទើប​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​។ បញ្ហា​នេះ​លោក ណៅ ធួ​ក ដែលជា​មេ​រដ្ឋបាល​ជលផល​ត្រូវ​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ទាំងនោះ​ជាបន្ទាន់​បំផុត​ព្រោះ​សព្វថ្ងៃនេះ​បទល្មើស​នេសាទ​ក្នុង ​ឃុំ​ពាម​បាង​កំពុង​កើត​ ទ្បើង​យ៉ាង​ពេញបន្ទុក​។ នៅពេល​ជនជាតិខ្មែរ​ ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​តិចតួច​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​យ៉ាង​កំរោល ប៉ុន្តែ​នៅពេលដែល​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​ឲ្យ​រលត់រលាយ បែរជា​គ្មាន​សមត្ថកិច្ច​ណា​អើពើ​ទាល់តែសោះ​។

​ប្រជាពលរដ្ឋ​បាន​លាតត្រដាង​ថា មេឃុំ​ពាម​បាង​ឈ្មោះ ផាន់ ផាន និង​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​តំបន់​នេះ​ជា​អ្នក​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​ឥតឈប់ឈរ ហើយ​បទល្មើស​នេសាទ​ ប្រើ​ឧបករណ៍​ឆ្នុក​កំពុង​កើត​ទ្បើង​ រាប់រយ​កន្លែង​ដោយ​អាច​ប្រមូល​ត្រី​បាន​ពី​២០​ទៅ​៣០​តោន​ក្នុង​មួយ​យប់​។ ចំណែក​លោក ប៉ែន វណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិនដែល​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នោះទេ គឺ​គិតគូរ​តែ​រឿង​ប្រមូល​ផលប្រយោជន៍​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ត្រជាក់ចិត្ត​បំផុត​៕

369

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com