0

លោក ថ្លាង ភិរន្ទ ស្នងការខេត្តកំពត ត្រូវកូនចៅបណ្តឹងពីរឿងបក្ខពួកនិយមនិងប្រព្រឹត្តអំពើពុករលួយ!

កំពត ៖ ក្នុងរយៈពេលថ្មីៗនេះ មានលិខិតជាច្រើន ត្រូវបានគេចែកចាយ នៅខេត្ដកំពត ព្រមទាំងមានការ ចុះផ្សាយ ខ្លះ នៅលើបណ្ដាញសារព័ត៌មាន ដោយមន្ដ្រីនគរបាល ចំណុះឱ្យស្នងការដ្ឋាននគរបាល ខេត្ដ កំពត បានប្ដឹងទៅ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ និងដាក់ទៅលោកទេសរដ្ឋមន្ដ្រី ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំង​អំពើពុករលួយ ដែលពាក្យបណ្ដឹង នេះបានចោទប្រកាន់ លោកស្នងការនគរបាលខេត្ដកំពត ឧត្ដមសេនីយ៍ ថ្លាង ភិរិន ពីរឿងបក្ខពួកនិយម និង គ្រួសារនិយម ។ នៅក្នុងពាក្យបណ្ដឹងនេះ មន្ដ្រីនគរបាល ដែលមិនបង្ហាញអត្ដសញ្ញាណរបស់ខ្លួន បានចោទលោកស្នងការ ខេត្ដកំពតថា យកសាច់ញាតិដូចជា កូនស្រី និងប្អូនខ្លួនឯងបង្កើត តែងតាំងជាអធិការនិងថ្នាក់ដឹកនាំ នៅ ការិយាល័យត្រូវប៉ាន់ ក្នុងស្នងការដ្ឋាននគរបាលខេត្ដ។

មន្ដ្រីនគរបាលមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបឱ្យដឹងថា លោក ថ្លាង ភិរិន បានតែងតាំងកូនខ្លួនឯង មួយឆ្នាំឡើងតួនា​ទី​បី​បួន​ដង ដោយឡែកប្អូនរបស់ខ្លួនឯងវិញ ក៏ដូច្នោះ ពោល សព្វថ្ងៃជាអធិការនគរបាលស្រុកកំពង់ត្រាច និងជាអ្នកកាងឈើខុសច្បាប់ ដល់ឈ្មួញ​ដឹកជញ្ជូនចូលតាម ច្រកតន់ហន់ទៀតផង ។ មន្ដ្រីនគរបាលរូបនេះ បានលើកឡើងថា មន្ដ្រីនគរបាលនៅក្រោមឱវាទ មិនហ៊ានធ្វើការប្ដឹងផ្ដល់ និងតវ៉ានោះឡើយ ពីព្រោះលោកស្នងការ តែងតែយកថ្នាក់ដឹកនាំមកគំរាមដល់ ពួកគេ ដូចជាលោកឧបនាយករដ្ឋមន្ដ្រី ស ខេង ជាដើម ។

យោងតាមពាក្យបណ្ដឹង របស់មន្ដ្រីនគរបាល ហើយធ្វើការចែកចាយនៅក្នុងខេត្ដកំពត កាលពីពេលថ្មីៗ នេះ បានលើក ឡើងពីរឿងហួសចិត្ដ នៅក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ដល់មន្ដ្រី នគរបាលខេត្ដកំពត កាលពីចុងខែតុលា ឆ្នាំ២០១៤ កន្លងទៅនោះ ក្រោមវត្ដមាននាយឧត្ដមសេនីយ៍ ចាន់ អ៊ាន ពីព្រោះមន្ដ្រីនគរបាលជាច្រើននាក់ ដែលចូលរួមក្នុងពិធីនេះ បានអស់សំណើចនិងហួសចិត្ដ នៅពេល ដែលឮឈ្មោះមន្ដ្រី ទទួលបានស័ក្ដិ និងមុខតំណែងបន្ថែម គឺជា សាច់ញាតិ និងបក្ខពួករបស់លោកស្នងការ ហើយមិនដែលឃើញមុខមកធ្វើការសោះ ។

ពាក្យបណ្ដឹងមួួយច្បាប់នេះ បានបញ្ជាក់ថា ក្នុងនោះឈ្មោះ រិន សុខកញ្ញា ដែលជាកូនស្រីរបស់លោក ថ្លាង ភិរិន ទើបចូលបម្រើការងារជា​មន្ដ្រីនគរបាល ត្រូវបានប្រកាសតែងតាំង ជាអនុប្រធានការិយាល័យ និង ឡើងស័ក្ដិទៀតផង  ទី២ ឈ្មោះ មុត សុខមុនី ដែលទើបចូលបម្រើជាមន្ដ្រីនគរបាល ត្រូវបានតែងតាំង ជាអធិការនគរបាលស្រុក និងត្រូវបំពាក់ស័ក្ដិថែមទៀត ដែលកាលពីមុនមន្ដ្រីនគរបាលរូបនេះ ធ្វើការ ពីរបីកន្លែង សម្រាប់រកផលប្រយោជន៍ ឱ្យបងប្រុសរបស់ខ្លួនដូចជា នៅប៉ុស្ដិ៍អន្ដោប្រវេសន៍ ប៉ុស្ដិ៍សេដ្ឋកិច្ច និងរកស៊ីឈើគ្រញូង ហើយក្រោយមក យកតំណែងជាអនុប្រធានការិយាល័យ រហូតក្លាយជាអធិការ និងទី៣ លោក ឈ ឈយ ជាថៅកែហាង ហេង ឡុង នៅក្រុងកំពត មិនដែលពាក់ឯកសណ្ឋានជា នគរបាល និងមិនដែលចូលមកស្នងការខេត្ដផងនោះ ត្រូវបានតែងតាំងជាអនុប្រធានការិយាល័យ និង ឡើងស័ក្ដិ៤កន្លះ។

នៅក្នុងពាក្យបណ្ដឹងដដែលនេះ បានឱ្យដឹងទៀតថា មន្ដ្រីនគរបាលដែលជាកូនចៅញាតិផៅសន្ដាន និង បក្ខពួកស្នងការខេត្ដកំពត ដែលទទួលបានការតែងតាំង និងបំពាក់ស័ក្ដិខាងលើនេះ មិនបានចូលរួមនៅ ក្នុងកម្មវិធីនោះឡើយ ទំនងជាមានភាពខ្មាសអៀន ចំពោះមន្ដ្រីនគរបាលផ្សេងទៀត។ មន្ដ្រីនគរបាល សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា សម្រាប់មន្ដ្រីខិតខំធ្វើការ មិនដែលទទួលបានការ ដំឡើងស័ក្ដិនិងមុខតំណែងនោះឡើយ ។ យ៉ាងណាក៏ដោយ នេះគឺជាលិខិតលើកឡើងពីបញ្ហាទាំងនេះ ទៅលើស្នងការខេត្ដកំពត ប៉ុន្ដែយ៉ាងណានោះ អង្គភាពសារព័ត៌មានយើង នឹង រង់ចាំការបកស្រាយ ក៏ដូចជាបំភ្លឺពីលោកឧត្ដមសេនីយ៍ ថ្លាង ភិរិន គ្រប់ពេលវេលា៕

ថ្លាង-ភិរិន្ទ-12CH-00876

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com