0

លោក ប៊ូ សំអុល មេប៉ុស្តិ៍នគរបាលច្រករបៀងស្រុកកែវសីមាកើបលុយយ៉ាងសប្បាយពីបទល្មើសនាំឈើប្រណីតទៅស្រុកយួន

មណ្ឌលគិរីៈ លោក ប៊ូ សំអុល ហៅ​សាន ជា​មេ​ប៉ុស្តិ៍​តំបន់​ព្រំដែន​ដែល​គ្រប់គ្រង​ច្រករបៀង​ចំនួន​៣​កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ត្រជាក់ចិត្ត​។ លោក ប៊ូ សំអុល ហៅ​សាន កំពុង​អនុវត្តន៍​តាម​មេរៀន​របស់លោក សេង ប៉ូ មេ​ប៉ុស្តិ៍​ចាស់​ដែល​ត្រូវ​ ដកហូត​ចេញពី​តំណែង ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​ អំពាវនាវ​ឲ្យ​អភិបាលខេត្ត​មណ្ឌលគិរី​លោក អេង ប៊ុន​ហៀ​ង និង​ស្នងការ​នគរបាល​ខេត្ត​នេះ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​លោក ប៊ូ សំអុល ហៅ​សាន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ នេះគីជាសេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​អង្គភាពសារព័ត៌ដឹងយ៉ាងដូចេ្នះ។​

តាមការបញ្ជាក់ចេញពីប្រភពដដែល បាន​ឲ្យ​ដឹងថា​ លោក ប៊ូ សំអុល ហៅ​សាន ជា​អ្នកគ្រប់គ្រង​ច្រករបៀង​ចំនួន​៣​គឺ​ច្រក​ងុំាដី ច្រក​បា​វ៉េ និង​ច្រក​​០៣ ហៅ​ច្រក​បា​ទ្បា​ង ព្រមទាំង​ច្រករបៀង​មួយទៀត​ហៅ​ងុំ​ា​យូ​និ​ត​នៅជាប់​ក្បែរ​ច្រក​បា​ទ្បា​ខេ​ជា​ច្រក​សំខាន់​ក្នុង​ការនាំ​ឈើ​ប្រណី​តទៅ​ស្រុក​យួន​។ តាមរយៈ​ច្រករបៀង​ដូច​រៀបរាប់​ខាងលើនេះ​ឈ្មួញ​អាច​នាំ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​រថយន្ត​និង​ម៉ូតូ​យ៉ាង​គគ្រឹក​គគ្រេង​​ព្រោះ​លោក ប៊ូ សំអុល ហៅ​សាន មិនដែល​យកចិត្តទុកដាក់​បង្ក្រាប​ម្តងណា​ទ្បើ​យ​។ ផ្ទុយទៅវិញ​ឲ្យ​តែ​ក្រុម​ឈ្មួញ​បង់លុយ​ប្រចាំថ្ងៃ​​ឬ​ប្រចាំខែ​ឲ្យ​លោក ប៊ូ សំអុល ហៅ​សាន បាន​ទៀងទាត់​គឺ​ពួកគេ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តនៅក្នុងខេត្តមណ្ឌលគិរីទៅ​ស្រុក​យួន​ខ្លាំងក្លា​ជាងគេ គឺ​នៅ​ច្រក​ងុំាដី និង​ច្រក​បា​ទ្បា​ង ធ្វើ​ឲ្យ​លោក ប៊ូ សំអុល ហៅ​សាន ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​កាក់កប​បំផុត​។ ប្រជាពលរដ្ឋ​សង្ស័យថា​មួយផ្នែក​ដែល​បានមកពី​ការបើក​ដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នោះ​លោក ប៊ូ សំអុល ហៅ​សាន បាន​បង់​ទៅ​ឲ្យ​មេ​កើយ​នៅ​ខាងលើ​ជាប្រចាំ​ទើប​ថ្នាក់លើ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក ប៊ូ សំអុល ហៅ​សាន ក្លាយជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ឈើ​ប្រណី​តទៅ​ស្រុក​យួន​តាម​ច្រករបៀង​​ក្នុងស្រុក​កែវ​សីមា​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​៕soksamnang

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com