0

លោកអធិការ ភុល ភស្តា និង លោកស្នងការ ស៊ាងកុសល ខេត្តព្រះសីហនុ ជាអ្នកកាង បនល្បែងស៊ីសងអត់ច្បាប់ របស់​ជន​សង្គម​ងងឹត​ ឈ្មោះ​ ពៅ​?

ព្រះសីហនុៈ ល្បែងស៊ីសសងគ្រ​​​ប់ប្រភេ​ទ​ដូចជាល្បែ​​ងកន្ទុយលេខ បៀរ អាប៉ោង ជល់មាន់និង គ្រឿងញៀន បច្ចុប្បន្នបាន បើកពេញបន្ទុក នៅក្នុង​ ក្រុងព្រះ​សីហនុខេត្ត​ព្រះសីហនុ ​គេពុំទាន់ឃើញ មានមន្ត្រីនគរបាល ឬសមត្ថកិច្ច ពាក់ព័ន្ធចេញបង្ក្រាប ឲ្យមាន ប្រសិ​ទ្ឋ​ភាពម្ត​ង​ណា​ឡើ​យ ។ ដូចជាបៀរ ​អាប៉ោង ជាពិសេស ល្បែងជល់មាន់ និ​ងគ្រឿងញៀនលេងយ៉ាងកក្រើកក្នុងខេត្តព្រះ​សីហ​ នុនាបច្ចុប្បន្ន​នេះ​ត្រូវបានគេមើលឃើញថាគឺជាការប៉ះ​ពាល់យ៉ាង​ ធ្ងន់ធ្ងរដល់គោលនយោបាយភូមិ ​ឃុំមាន​សុវ​ត្ថិភា​ពម​ន្ត្រីនគរបាលគឺជាអ្នកដើរតួយ៉ាង​សំខាន់ក្នុងការ​ទប់​ ស្កាត់និងផ្សព្វផ្សាយគោលនយោ​បាយនេះ​ ។​

ប្រជា​ព​លរដ្ឋនៅក្នុងទីប្រជុំ ជនក្រុងព្រះសីហនុបានបន្តឲ្យដឹងថា ថ្នាំញៀន គឺជាអាវុធបំផ្លាញយុវភាពរបស់យុ​វជន គ្រ​​ប់រូ​បអោយ​ធ្លាក់ចូលទៅក្នុងរណ្តៅអំពើអបាយមុខ ពាលាអាវ៉ាសែ ធ្វើអោយមនុស្សបាត់បង់ សតិសម្ប​ជញ្ញៈ​លែ​ង ស្គា​ល់​ខុសនិងត្រូវ។ ថ្នាំញៀនត្រូវបានគេចរាចរណ៍ លក់ យ៉ាង កក្រើកកដល់ក្នុងស្រទាប់ យុវវ័យជា​ពិសេ​ស​កូនៗ ​រប​ស់ពួកគាត់ដែលកំពុងសិក្សារៀនសូត្រ ។

ករណីនេះធ្វើឲ្យមហាជនរិះគន់យ៉ាង​ខ្លាំង ​ដោ​យសា​តែ​ភាព កំសោយ របស់អភិបាលខេត្ត និង ​សមត្ថកិច្ចពាក់ព័ន្ឋ​។ ជាពិសេសលោកឧត្ដមសេនីយ៏ស្នង​ការន​គរ​បាលខេ​ត្ត​ ព្រះសីហនុនេះតែម្ដងមិនត្រឹមតែគ្រប់គ្រងដ៏មហាអន់ប៉ុ​ណ្ណោះទេ ថែមទាំងធូររលុងក្នុង​ការ​បណ្តោយ​ឲ្យ​ពួក​ជ​នសង្គ​ម​ងងឹតបើកល្បែងស៊ីសងយ៉ាង​គ​ឃ្លើន​ ប្រឆាំ​ង​ទៅ​នឹងប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេ​ចតេ​​ជោហ៊ុន ​សែនជា នាយករដ្ឋ​មន្រ្តី និងបទបញ្ជា គោល​នយោ​​បាយភូមិ ឃុំមានសុវត្ថិភាព ដែល​មាន ៩ ចំណុច គួរអាជ្ញាធរ ខេត្តគ្រប់​​លំដា​ប់ថ្នា​ក់ គោរពគោ​លការណ៍​នេះ​ឲ្យ​មានប្រសិទ្ធភាពខ្ពស់ ។ គេសង្ឃឹមថាអភិ​បាល​នៃគណៈ​អភិបាល​ខេត្ត​ព្រះសី​ហនុ ស្នងការនគរបាលខេត្ត និងចាត់វិធា​នការលើ​ល្បែង​ស៊ី​សងពិសេសល្បែង ជល់មាន់និ​ងគ្រឿង​​ញៀន ដែល​ជាអំពើអ​ស​កម្មក្នុងសង្គមបង្ក ឲ្យ​មានកើតចោរកម្ម​ច្របូក​ច្របល់ប៉ះពាល់ដល់អារម្មណ៏ប្រ​ជាពល​រដ្ឋមា​នការ​ភយ័ខ្លាចជារៀ​ងរាល់ថ្ងៃ។ ​ ទីតាំងដែលជនសង្គម​ងងឹតបើកល្បែងជល់មាន់និងគ្រឿងញៀ​នហើយធ្វើ​ឲ្យពលរដ្ឋ​ ម្ចាស់ឆ្នោតក្តៅក្រហា​យ ​នេះស្ថិតនៅចំណុចចំការមួយកន្លែង ទល់​មុខមន្ទីរឧ​ស្សាហកម្ មខេត្តព្រះសីហនុ ដែលមានម្ចាស់ឈ្មោះ​ពៅក្នុងសង្កាត់លេខ១

ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ ប្រភព​បាន​ ទម្លាយឲ្យដឹងថាអ្នកកាងលែ្បងស៊ីសងនិងគ្រឿងញៀន​ឲ្យជនសង្គមងងឹតដែលមានឈ្មោះ​ពៅ​គឺ ​លោក​អធិការ ភុល ភស្តា និង លោក ស្នងការ ស៊ាងកុសលខេ​ត្តព្រះសីហនុតែម្តង។

បើអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការ​​ជា​​​បន្ទាន់ក្នុងកា​រទប់ស្កាត់ និង បង្រ្កាប ពួកចៃសង្គមបើកល្បែង​ស៊ី​សង​ទាំងនោះ​ឲ្យ​ទាន់​ពេលវេលានោះទេ អាចធ្វើ​​ឲ្យ​​ ពលរដ្ឋខេត្ត​ព្រះសីហនុទាំងអស់ក្តៅ​ក្រ​ហាយ​ដល់​ថ្នាក់​ដឹកនាំ។ សារពត៌មានយើងមិនអាចទាក់ទងបំភ្លឺពីលោ​ក​ អធិការ ភុល ភស្តានិងស្នងការស៊ាងកុសលខេត្តបានទេ ៕

gambling_prasihanuk

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com