0

លោកសៀងសេងត្រូវបានបញ្ឈប់ពីតួនាទីអនុប្រធានក្រមសីលធម៌”ក.អ.ឯ”ហើយ

លោកសៀងសេង ចាងហ្វាងកាសែត ” មាគ៌ាកម្ពុជា” ត្រូវបានសមាជិកស្ថាបនិក និង គណៈកម្មាធិការនាយក ក្លឹបអ្នកកាសែតឯករាជ្យ(ក.អ.ឯ) ប្រជុំសម្រេចជាឯកច្ឆ័ន្ទ ក្នុងការបញ្ឈប់លោកពីតួនាទីអនុប្រធាន ក្រម សីល ធម៌ ហើយ។

ការបញ្ឈប់លោក សៀងសេង ពីតួនាទីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃ ទី២៦ខែវិច្ឆិកាឆ្នាំ២០១៤ វេលាម៉ោង ១៤និង៣០នាទីរសៀល នៅទីស្នាក់ការក្លឹបអ្នកកាសែតឯករាជ្យ។

យោងតាមការលើកឡើង របស់សមាជិកស្ថាបនិកក្នុងឪកាសនោះ បានឲដឹងថាលោកសៀងសេង បានប្រ ព្រឹត្តខុសលក្ខនិ្តកៈ និង ក្រមសីលធម៌ “ក.អ.ឯ” តាមរបៀបអត្តនោម័ត និង ជាចំហតែម្តង។ការប្រព្រឹត្តខុស ពីលក្ខន្តិកៈ និង ក្រមសីលធម៌ “ក.អ.ឯ” នេះត្រូវបានអង្គប្រជុំទាំងមូល ធ្វើការឆ្លុះបញ្ចាំងនូវទង្វើ មិនគប្បី របស់ លោកសៀងសេង ដូចមានបញ្ជាក់ជូនខាងក្រោមនេះ

១ លោកសៀងសេង តែងតែយករឿងមិនសប្បាយចិត្ត នៅក្នុងក្លឹបអ្នកកាសែតឯករាជ្យ ទៅនិយាយនៅ ខាងក្រៅដោយពុំបានឲតម្លៃ ដល់ថ្នាក់ដឹកនាំ “ក.អ.ឯ” ឡើយ។

២ លោកសៀងសេង នៅបានព្យាយាមទិញទឹកចិត្ត ចាងហ្វាងកាសែតក្នុង “ក.អ.ឯ” ឲចុះផ្សាយវាយប្រហារ ថ្នាក់ដឹកនាំ ជាថ្នូរនឹងលុយកាក់ (តែមិនបានសម្រេច)។

៣ លោកសៀងសេង បានចុះផ្សាយវាយប្រហារថ្នាក់ដឹកនាំ “ក.អ.ឯ” តាមទំព័រកាសែត “មាគ៌ាកម្ពុជា” ដោយពុំមានការពិភាក្សាស្វែង រកដំណោះស្រាយនៅក្នុង “ក.អ.ឯ” ជាមុនឡើយ។

យោងតាមចំណុចសំខាន់ៗទាំង ៣ ខាងលើនេះ ហើយទើបសមាជិកស្ថាបនិក និង គណៈកម្មាធិការនាយក

“ក.អ.ឯ” នោះប្រជុំពិភាក្សាជាបន្ទាន់ព្រមទាំងសម្រេច បញ្ឈប់លោក សៀងសេង ពីតួនាទីអនុប្រធានក្រម សីលធម៌ចាប់ពីពេលនោះតទៅ៕

1014073_512752968836912_3163971672706735840_n(2)

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com