0

លោក ហ៊ុន សុខា ប្រធាន ក្លឹបអ្នកកាសែតឯករាជ្យ ជួយឧបត្ថម្ភដល់លោក ជា ម៉ាប់ ដែលមានការរងទុក្ខលំបាក

កាលពីថ្ងៃទី​២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤ វេលាម៉ោង ៤. ៣០ រសៀល នៅឯទីស្នាក់ការក្លឹបអ្នកកាសែតឯករាជ្យដឹកនាំដោយលោក ប្រធាន ហ៊ុន សុខា នឹង គណៈកម្មាធិការនាយក បានរៀបចំធ្វើពិធីជួយឧបត្ថម្ភលុយជូនដល់លោក ជា ម៉ាប់ អ្នកយកព័ត៌មាន ឲ្យសមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា ចំនួន ៣០០​ ដុល្លា សំរាប់យកទៅជួយផ្គត់ផ្តង់ជីវភាពគ្រួសារក្រោយពី លោក​ ជា ម៉ាប់ ត្រូវអាជ្ញាធរខេត្តក្រចេះបានដោះលែង ពីការចោទប្រកាន់នឹងទំលាក់កំហុសពីសមត្ថកិច្ចរកស៊ីកាងបទល្មើសព្រៃឈើក្នុងស្រុកស្នូលខេត្តក្រចេះ ហើយត្រូវជួបប្រទះ នូវ ការរងទុក្ខលំបាកវេទនា ក្នុងក្រុមគ្រួសារ។

លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ តែងតែមានទឹកចិត្តសន្តាសប្រណីមេត្តាជួយដល់អ្នកដែលជួបការរងទុក្ខលំបាក នឹងរងនូវអំពើអយុត្តិធម៌ក្នុងសង្គមផ្សេងៗ លោកប្រធាន តែងតែចុះជួយដល់ប្រជាពលរដ្ឋក្រីក្រលំបាកលំបិន ជួយសាងសង់ផ្ទះជូនដល់អ្នកក្រីក្រ ចាស់ជរា នឹងជួយចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលផងដែរ។

លោក ជា ម៉ាប់ មានទឹកចិត្តរំភើបនឹងសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីបាន ទទួលអំណាយជួយឧបត្ថម្ភ ពី លោកប្រធានក្លឹបអ្នកកាសែតឯករាជ្យហើយគាត់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកប្រធាន ដែលមានទឹកចិត្តស្រឡាញ់អាណិតមេត្តាដល់គ្រួសារ របស់គាត់ ដែលកំពុងជួបការលំបាកនេះ។​

1621686_758308040916911_6109994139551446814_n

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com