0

មេឈ្មួញាឈើ ចែ កប ដឹកឈើប្រណីតទៅលក់ស្រុកយួនតាមច្រកអូរយ៉ាដាវបានយ៉ាងស្រួល

រតនគិរីៈ សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​អន្តរ​ជាតិ​​អូរ​យ៉ា​ដាវ​ខេត្ត​រតនគិរី​ពុំមាន​ការថយចុះ​នោះទេ បើទោះបី​ទីផ្សារ​ក្នុងប្រទេស​យួន​កំពុង​ប្រឈម​នឹង​បញ្ហា​តម្លៃ​ឈើ​យ៉ាងណាក៏ដោយ​។ ជាក់ស្តែង​ឈ្មួញ​ម្នាក់​ឈ្មោះ ចែ កប កំពុង​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ឈ្មួញ​ផ្សេងៗ​ទៀត ហើយ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ដោយ​រលូន ព្រោះ​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មន្ត្រី​គយ និង​នគរបាល​អន្តោប្រវេសន៍​ជាដើម​។ ហេតុ​នេះ​ហើយ​​ទើប ចែ កប អាច​ប្រើប្រាស់​រថយន្ត​២​គ្រឿង ម៉ាក​សាំ​យ៉ុង​ និង​រថយន្ត​កាមរី​ហើម​ ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០១៤​វេ​លា​ម៉ោង​៦​ព្រឹក​នៅត្រង់ចំណុច​មុខ​បា​រ៉ា​ស់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​នេះ​ត្រៀម​ដឹកឈើ​ចេញទៅ​ស្រុក​យួន​។ សមត្ថកិច្ច​ច្រកទ្វារព្រំដែន​មិន​ធ្វើការ​បង្ក្រាប​នោះទេ​ព្រោះ ចែ កប បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប្រចាំ​ដើម្បី​ឲ្យ​ជួយ​សម្របសម្រួល​មុខរបរ​ខុសច្បាប់​របស់ខ្លួន​។ បើ​និយាយ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​នេះ​ពួកគេ​គិតតែ​រឿង​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ ហើយ​មិន​គិតគូរ​ទប់ស្កាត់​បទល្មើស​នោះទេ​។

​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​ឈ្មោះ ចែ កប បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា​ចង់​ថត​រូបភាព​រថយន្ត​ដឹកឈើ​របស់គាត់​សូម​ថត​តាមចិត្ត​ទៅ​ព្រោះ​គាត់​បាន​បង់លុយ​ឲ្យ​ស្ថាប័ន​មេព្រៃ​រហូតដល់​ថ្នាក់​ខេត្ត បើ​និយាយ​ពី​នគរបាល​វិញ​ចាប់តាំងពី​ថ្នាក់​មេ​ប៉ុស្តិ៍​ដល់​ស្នងការ​នករបាល​ខេត្ត ហើយ​បើ​និយាយ​ពី​សមត្ថកិច្ច​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ​គឺ​បង់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។ ដោយសារតែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ប្រព្រឹត្ត​អំពើពុករលួយ​ទទួលផល​ប្រយោជន៍​ពី ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ​ដូចជា​ ចែ កប បែបនេះហើយ​ទើប​ បទល្មើស​បំផ្លាញ​ព្រៃឈើ ​ក្នុង​ខេត្តរតនគិរី​កំពុង​កើត​ទ្បើង​យ៉ាង​ពេញបន្ទុកជាពិសេស​ នៅ ក្នុង​ឧទ្យាន​ជាតិ​និង ​ដែន​ជម្រក​សត្វ​។អ្នក​ដែល​ជាប់​ពាក់ព័ន្ធ ​និង ​ផលប្រយោជន៍​ខ្លាំងជាងគេ​គឺ​លោក វង្ស សុក​សិរី ដែលជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​តែម្តង​៕S_2014-02-082920140206

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com