មណ្ឌលគិរី៖ មេបញ្ជាការសឹករង ស្រុកកែវសីមា លោក ហ៊ួត រ័ត្ន បានទទួលស្គាល់ថា ភរិយារបស់ខ្លួនរកស៊ីជំនូញ ឈើប្រណីត តែរកគ្រាន់តែដូរបាយហូបប៉ុណ្ណោះ។ ការឆ្លើយរបស់លោក ហួត រ័ត្ន បានធ្វើឡើងបន្ទាប់ពីមាន សេចក្តីរាយការណ៍ជាច្រើនថា រូបលោកបានយកតួនាទី ទៅកាងភរិយាឲ្យរកស៊ីដឹកជញ្ជួនឈើប្រណីត ទៅលក់ នៅប្រទេសវៀតណាម។
លោក ហួត រ័ត្ន បានឆ្លើយជាមួយអ្នកព័ត៌មានយ៉ាងដូច្នេះ «បទល្មើសកើតពេញបន្ទុកក្នុងឃុំស្រែឈូក នឹងឃុំស្រែ ព្រះក្នុងស្រុកកែវសីមា មិនទៅចាប់ចុះផ្សាយពត័មាន ចង់ចុះផ្សាយអីប្រព័ន្ធគាត់រកដូរបាយហូបនឹង»។
ប្រជាពលរដ្ឋរស់នៅស្រុកកែវសីមាបាននិយាយពីមាត់មួយទៅមាត់មួយថា លោក ហ៊ួត រ័ត្ន មេបញ្ជាកាសឹករង ស្រុកកែវសីមា បានយកតួនាទីទៅកាងការដឹកជញ្ជូនឈើប្រណីតឆ្លងទៅប្រទសវៀតណាម តាមច្រករបៀងង៉ាំដី ស្ថិតនៅភូមិ ឆ្នែង ឃុំស្រែខ្ទម ស្រុកកែវសីមា មួយយប់ៗពី ៥ ទៅ៦រថយន្តទៅលក់នៅបច្រករបៀងង៉ាំដី។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា សមត្ថកិច្ច ដែលប្រចាំការនៅតាមច្រករបៀងខាងលើ កំពុងសប្បាយប្រមូល លុយដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ត តាមរយៈការបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន តាមច្រកង៉ាំដីទាំងយប់ទាំងថ្ងៃ។
បញ្ហានេះកំពុងតែធ្វើឲ្យព្រៃអភិរក្ស និងដែនជំរកសត្វព្រៃក្នុងស្រុកកែវសីមា អាចប្រឈមនឹងការបាត់បង់ ក្នុងពេលឆាប់ៗខាងមុខដ៏ខ្លី។
ប្រធានប៉ុស្គិ៍គ្រប់គ្រង់ច្រករបៀងទាំង៣នៅស្រុកកែវសីមា លោក ប៊ូ សំអុល បា្រប់ឲ្យដឹងថា នៅតាមច្រករបៀង នេះពិតជាមានរថយន្តដឹកឈើឆ្លងកាត់មែន។ តែមានចំនួនតិចតួច មិនមានច្រើនដូចមុនទេ កូនចៅធ្វើ ដើម្បីដោះ ដូរថ្លៃម្ហូបប្រចាំថ្ងៃប៉ុណ្ណុះ៕