0

មេបញ្ជាការរង វរសេនាតូច ៨៩១ លោក ឈៀង នឹង លោក សឿន (ហៅ ៧៩ ) លួចបើកច្រករបៀង នំាទំនិញគេចព័ន្ធចូលពីថៃមិនខ្លាចការព្រមានលោក ខេង សុមេធ

បន្ទាយមានជ័យ ៖ តាមកាលឲ្យដឹង​ថានៅ​ពេល​​​ថ្មីៗ​​នេះ ​តាម​​ប​ន្ទាត់​​ព្រំ​ដែន ក​ម្ពុ​ជា​-​​ថៃ មាន​ការ​​លួច​​ប​ង្កើត ច្រក​​របៀង​​គ្មាន​​ច្បាប់​ទ​ម្លាប់ ចំ​នួន ២​​ក​ន្លែង នៅ​​ចំ​ណុ​ច ភូមិ​ក្បាល​កោះ ស​ង្កាត់​-​​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​ប​ន្ទាយ​មាន​ជ័យ ដែល​​គ្រប់​គ្រង​​ដោយវរ​​សេ​នា​​តូច​ ​ការពារ​ព្រំដែន​គោក លេខ​៨៩១ ពេលដែល​រាជរដ្ឋាភិបាល កំពុង​រឹតបន្តឹង​ការ​លួច​នាំ ទំនិញ​ចេញចូល​តាម​ច្រករបៀង ធ្វើ​ឲ្យ​បាត់បង់ ចំណូល​ថវិកាជាតិ ក្នុង​មួយឆ្នាំៗ រាប់រយ​លាន​រៀល​។​

តាមប្រភពពីប្រជាពលរដ្ឋ រស់នៅ​ជិត​ទីតាំង ច្រករបៀង ដែល​គេ​លួច​បង្កើត​ថ្មីថ្មោង បាន​ឲ្យ​ដឹងថា ច្រករបៀង​ទី​១ បាន​ដឹក​អាចម៍ដី យកមក​ចាក់​លុប រាប់សិប​ឡាន ដើម្បី​ងាយស្រួល នាំយក​ទំនិញគេចពន្ធ ចេញទៅ​ប្រទេស​ថៃ និង​មាន​ហ៊ុំព័ទ្ធ របង​ស​ង្ក័​សី​ពណ៌​ខៀវ មាន​កម្ពស់​ជាង ២​ម៉ែត្រ ដែល​នៅ​ទីនោះ មាន​ការនាំ​ទំនិញ គីប​ចេញ​ផងដែរ​។ ប្រភព​បាន​បន្តថា ច្រក​ខាងលើនេះ គ្រប់​គ្រោង​ដោយ​លោក ឈៀង ជា​មេ​បញ្ជ​ការរង វរ​សេនា​តូច ការពារ​ព្រំដែន​គោក លេខ​៨៩១ ទើបតែ​ឡើង​តំណែង​ថ្មីៗ​។​

​ប្រភព​បាន​បន្ថែមថា ច្រករបៀង​ទី​២ គឺមាន​លួច​នាំចេញ ទំនិញ គីប​ទៅ​ប្រទេស​ថៃ ដោយមាន​ការធ្វើ​ក្បូន បណ្តែត​ទឹក អូស​ទំនិញ​ឆ្លងកាត់ ដោយមាន​ការ យក​ស័ង្កសី​ពណ៌​ស ដែលមាន​កម្ពស់​ជាង ២​ម៉ែត្រ បិតបាំង​កំហុស​ខ្លួន និង​ងាយស្រួល ក្នុង​នាំ​ទំនិញ​ចេញចូល​ផងដែរ ហើយ​ច្រក​នេះ ស្ថិតក្រោម​ការ​គ្រប់​គ្រោង ដោយ​លោក សឿន ហៅ​៧៩ ជា​អនុ​ប៉ុស្តិ៍​ក្បាលស្ពាន ។​សូមបញ្ជាក់ថា ច្រក​ទាំង ២ ខាងលើនេះ នៅក្រោម​ការគ្រប់គ្រង ដោយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ក្បាលស្ពាន ចំណុះ​ឲ្យ​វរ​សេនា​តូច ការពារ​ព្រំដែន​គោក លេខ​៨៩១ ។​

​សូម​រំលឹក​ផង​ថា កាលពីដើមឆ្នាំ​២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ព្រមាន​ដល់​មេ​វរ​ទាំងអស់ ដែល​បា​នប​ង្កើ​ក​ច្រករបៀង និង​មាន​ការធ្វើ​ទូក ធ្វើ​ក្បូន ខ្សែកាប ខ្សែ​រ៉​ត ដើម្បី​ត​ភ្ជាប់ សម្រាប់​ចម្លង​ទំនិញ ត្រូវ​បញ្ឈប់​ជាបន្ទាន់ ដើម្បី​ជួយ​គ្នា​ទប់ស្កាត់ បទល្មើស​ឆ្លងដែន និង​មិន​ចង់ឃើញ ភាព​អសកម្ម​ត្រូវ​ផ្សព្វផ្សាយ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ព័ត៌មាន ទាំង​វេ​ប​សាយ ទាំង​កាសែត ទាំង​វិទ្យុ និង​ទាំង​ទូ​រស​ទ្សន៍​ផងដែរ ហើយ​មួយថ្ងៃ​ក្រោយមក វរ​ការពារ​ព្រំដែន​គោក​ទាំងអស់ នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​រុះរើ មធ្យោបាយ​ចម្លង​ទំនិញ ភ្លាមៗ​ផងដែរ ។​

​រហូតមកដល់​ពេលនេះ ស្រាប់តែ​លោក ឈៀង និង​លោក សឿន ហៅ​៧៩ បាន​លួច​បើក​ច្រករបៀង ចំនួន ២​កន្លែង ស្ថិតក្នុង​ភូមិសាស្ត្រ គ្រប់គ្រង​ដោយ​វរ​សេនា​តូច ការពារ​ព្រំដែន​គោក លេខ​៨៩១ ដោយ​គ្មាន​ក្រែង​ញញើត អ្វី​ទាំងអស់​។ ក្នុងនោះ​លោក សំ ជិត ស្នងការរង ទទួលបន្ទុក​ព្រំដែន បាន​ប្រាប់​អ្នកកាសែត​ថា ចំពោះ​ច្រករបៀង ដែល​គ្រប់គ្រង​ដោយ លោក ឈៀន មេបញ្ជាការរង វរ​សេនា​តូច​ការពារ​ព្រំដែន​គោក លេខ​៨៩១ លោក​ក៏​ធ្លាប់​ហៅ មក​អប់រំ​ម្តង​ដែរ ចំណែកឯ​ការនាំ​ទំនិញ​គីប នោះ ត្រូវបាន​បង់ពន្ធ​ត្រឹមត្រូវ ព្រោះ​ថ្មីៗ​នេះ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត វា​ចង្អៀត​ពេក ហើយ​ការចាក់​អាចម៍ដី នៅ​ចំណុច​ខាងលើនេះ គឺ​លោក​ពុំ​បានដឹង​ច្បាស់​ទេ​។​

​លោក សំ ជិត បាន​បន្តថា ចំពោះ​ច្រក​មួយទៀត ដែល​គ្រប់គ្រង​ដោយ សឿន ហៅ​៧៩ ក៏​លោក​ពុំទាន់​ដឹង​ដែរ ហើយ​លោក​នឹង ចុះមក​ត្រួតពិនិត្យ​ខ្លួនឯង​ផ្ទាល់ តែ​មិនដឹង​មក​មើល​ថ្ងៃ​ណា​នោះទេ​។ ក្នុងនោះ​លោក​សឿន ហៅ​៧៩ ក៏បាន​ប្រាប់​អ្នកកាសែត​ថា កន្លែង​ច្រក​របស់ខ្លួន​ពេលនេះ គឺ​ពុំមាន​ការនាំ​ទំនិញ​ទៀត​ទេ ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ ភាគី​ថៃ​មិន​ហ៊ាន មក​យក​ទំនិញ  ហើយក៏​ធ្លាប់​នាំចេញ ទំនិញ​គីប ៣​ទៅ​៤ ដង​ដែរ ដោយ​ម្តង​មាន​ចំនួន ៧០០​គីឡូក្រាម ទៅ ៨០០​គីឡូក្រាម តែប៉ុណ្ណោះ​។ ចំណែក​លោក ឈៀង មេបញ្ជាការរង វរ​សេនា​តូច​លេខ ៨៩១ ពុំទាន់​អាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ សំរាប់​ទំនាក់ទំនង​៕

Wat-09125 Wat-0912

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com