បន្ទាយមានជ័យ ៖ បទល្មើសឈើគ្រញូងកំពុងតែលោតឆ័ត ទាំងយប់ទាំងថ្ងៃ យ៉ាងអានាធិបតេយ្យ ចេញពីព្រំដែនកម្ពុជា-ថៃ ក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍ត្រី សំ ជិត ធ្វើមិនដឹងមិនឮចំពោះរាល់បទល្មើស ចរាចរឆ្លងកាត់ទាំងនោះ ក៏ព្រោះតែរាល់ចំណូលបទល្មើសទាំងនោះ គឺជាឆ្នាំងបាយដ៏យូរឆ្នាំរបស់គាត់ សូម្បីតែបទល្មើសតូចមួយក៏មិនអាចគេច ផុតពីភ្នែក របស់លោកជំនាញព្រំដែនជំនាញភូមិសាស្ត្របទល្មើសសេដ្ឋកិច្ច សំ ជិត ឡើយ ។
ពាក់ព័ន្ធនឹងបញ្ហាបទល្មើសនូវតែហ៊ានផ្គើនក្រោមការឃុបឃិតពីសំណាក់ មន្ត្រីតាមប៉ុស្តិ៍ព្រំដែនគោលដៅ មិនខ្លាចការព្រមានរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ មកនេះ ។ ឯមន្ត្រីជំនាញគ្រប់ផ្នែក ហាក់ដូចជា ដេកលក់ ស្កប់ស្កល់បានល្អណាស់ ហើយក៏មានមន្ត្រីពាក់ព័ន្ធខ្លះ នាំគ្នាជិះរថយន្តស្ទើរដាច់កង់ទៅយកលុយ កុងឃ្យូង ពីឈ្មួញ ឈើបើទោះជាក្នុងកំរិត ល្បឿនប៉ុណ្ណាក៏ដោយក៏គេមិនខ្វល់ដែរ ធ្វើយ៉ាងណាក៏ដោយឱ្យតែបានលុយឈើគ្រញូងចូល ហោប៉ៅរៀងៗខ្លួនធ្វើមានបាននោះ គឺឥតខ្វល់ ។
គួររំលឹកដែរថា កាលពីចុងខែវិច្ឆិកា រហូតមកដល់ដើមខែធ្នូ ឆ្នាំ២០១៤នេះ គេសម្គាល់ឃើញថា ទាំងប៉ូលិស សេដ្ឋកិច្ចទាំងមន្ត្រីរដ្ឋបាលព្រៃឈើ និងកម្លាំងជំនាញក្រោមការគ្រប់គ្រងរបស់លោក សំ ជិត និងលោក អាត់ ខែម ជាស្នងការខេត្តបន្ទាយមានជ័យ ហាក់ដូចជាមានរាសីឡើងខ្ពស់ត្រដែតខ្លាំងណាស់ ខណៈដែលឈ្មួញថៃ និងឈ្មួញខ្មែរ កំពុងតែសម្រុកនាំឈើគ្រញូងចូលមកលក់បែបអានាធិបតេយ្យ ក្នុងខេត្តបន្ទាយមានជ័យនោះ ហើយមិនត្រូវ បាន ឃើញ អស់លោកមន្ត្រីជំនាញសំខាន់ៗអស់នោះ នាំគ្នាធ្វើសកម្មភាពទប់ស្កាត់រាល់បទលល្មើសខាងលើនោះឡើយ ។
ជាងនេះទៅទៀត បែរជាបង្កឱ្យមានភាពភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ ព្រំដែន កម្ពុជា-ថៃថា មានលឺ សម្លេងរថយន្តតូចធំ ចូលទៅដឹកឈើ ទាំងយប់ទាំងថ្ងៃ រំខានទៅដល់ការដេកពួនរបស់ពួកគាត់ជាប្រចាំទៀតផង។ ហើយដែលមន្ត្រីខ្សឹបថា ករណីនេះ គឺលោកឧត្តមសេនីយ៍ត្រី សំ ជិត ប្រាកដជាដឹងថា នរណាជាអ្នកជួញដូរ និងនរណា ជាមេខ្លោងនោះ ។
មិនតែប៉ុណ្ណោះទាក់ទិន និងករណី ដែលឈ្មួញដឹកឈើគ្រញូង តាមរថយន្តតូចធំ ទាំងយប់ទាំងថ្ងៃនោះ ត្រូវបានប្រជា ពលរដ្ឋរាយការណ៍មកថា ទីតាំងដែលចេញឈើគ្រញូងច្រើនជាងគេនោះ គឺស្ថិតនៅក្នុងតំបន់ ច្រករបៀងចំការគរ ច្រករបៀងបឹងត្រគួន ដែលស្ថិតនៅប៉ែកខាងជើងខេត្តបន្ទាយមានជ័យតែម្តង ដែលទីតាំងខាងលើនោះ ប្រឈមនិងខេត្តស្រះកែវ ប្រទេសថៃ សព្វថ្ងៃនេះក្រោមភូមិសាស្ត្រយ៉ាងណែនក្នុងដៃរបស់លោកផ្កាយ១ សំ ជិត និងស្នងការខេត្តបន្ទាយមានជ័យ អាត់ ខែម នោះ ។
យោងសេចក្តីរាយការណ៍ដ៏ដែលបានបង្ហើបអោយដឹងទៀតថា ទីតាំងកន្លែងកើតហេតុនោះ គឺមានទាហាន ជួរមុខនិងប៉ូលិសវរការពារព្រំដែន គឺជាអ្នកបើកភ្លើងខៀវ អោយបទល្មើសឈើគ្រញូង ចូលមកយ៉ាងគំហុកបែបនេះ ។ ហើយក្រៅពីនោះ ក៏មានមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីប៉ូលិសសេដ្ឋកិច្ច ខេត្ត និងក្រសួងមួយចំនួនទៀតផង ដែលជាអ្នកដឹងឮ និងមានចំណែកពុករលួយ ។ ហើយឯលោក សំ ជិត បាំងភ្នែកស្រស់ ធ្វើជាងងឹតថា កាសែតចុះខុស បង្ហោះវេបសាយមិនត្រូវ ។ ហើយឯលោកអភិបាលខេត្តបន្ទាយមានជ័យ គោ ស៊ុំសារឿត និងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការនគរបាលជាតិដែលទទួលបន្ទុកជាមេបញ្ជាការប្រចាំទិសយោធភូមិ ភាគ ៤ និងយោធភូមិ ភាគ ៥ នោះ តើមានចំណែកបែកចែកលុយខ្មៅបទល្មើសដូចក្រុមជំនាញមន្ត្រីក្រោមឱវាទ ដែរឬអត់ ?
តាមប្រភពពីប្រជាពលរដ្ឋដដែលបានបន្តទៀតថា មានពេលខ្លះ ឈើគ្រញូងត្រូវបានគេដឹក ចេញពីតំបន់ខាងលើ មកតាមផ្លូវជាតិលេខ៥៦ ពីស្រុកស្វាយចេក មកខេត្តបន្ទាយមានជ័យ ហើយក៏មានពេលខ្លះ គេដឹកតាមផ្លូវគ្រួស ក្រហមក្នុងតំបន់ ៥ មកផ្លូវអូរបីជាន់ និងបង្ហួសចូលមកក្នុងខេត្ត ។
ឯចំពោះស្រុកម៉ាឡៃ ក៏មានបទល្មើសហេតុការណ៍ខាងលើនោះផងដែរ ដោយឈ្មួញដឹកចេញពីច្រករបៀង មកតាមផ្លូវជាតិលេខ៥៩ មកក្រុងប៉ោយប៉ែត ដាក់តាមរថយន្តធំ បង្កប់ជាមួយនឹងស៊ីម៉ង់ បង្ហួសមកតាមខេត្តមួយ ចំនួនទៀតផង ចំពោះមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងខេត្តបន្ទាយមានជ័យដែលទទួលបានចំណែកតិចតួចនោះ បានបង្ហើប ឱ្យដឹងថា ក្រុមរបស់ខ្លួនបានខិតខំ ព្យាយាមតាមចាប់បទល្មើសទាំងនេះដែរ តែភាគច្រើនឈ្មួញមានល្បិចខ្លាំងខ្នង បង្អែកធំ ជាងមន្ត្រីជំនាញទៅទៀត ។
ជុំវិញបញ្ហាបទល្មើសកំពង់តែផ្គើនឯក្រុមមន្ត្រីក៏ឌឺឃុបឃិតជាមួយ ក្រុមឈ្មួញបទល្មើសនេះ គួរតែលោកនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ ខេង សុមេធ តាមដាននូវការព្រមានចំពោះក្រុមមន្ត្រី ថ្នាក់ក្រោមរបស់លោក ផង ។