អ្នកទស្សនារាប់រយនាក់បាននាំគ្នាធ្វើដំណើរទៅមើលផ្កាធំបំផុត និងស្អុយបំផុតដ៏កម្ររីកនៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីលជា រៀងរាល់ថ្ងៃ។ សួនច្បារ Inhotim ដែលមានចម្ងាយ ៤៤៥ គ.ម ពីក្រុង Rio de Janeiro ដែលជាកន្លែងដែលផ្កានេះរីកបានទទួលភ្ញៀវចូលទស្សនា យ៉ាងកកកុញនៅប៉ុន្មានថ្ងៃនេះ។
Titan Arum ដែលគេស្គាល់ឈ្មោះថា “ផ្កាសាកសព” ដោយសារក្លិនអសោចដូចសាច់ស្អុយរលួយបានចាប់ផ្ដើមរីកនៅថ្ងៃ បុណ្យណូអែលហើយពេលនេះកំពុងស្រពោនទៅវិញហើយ។ នេះបើតាមសម្ដីអ្នកមើលថែរុក្ខសាស្ត្រ Patricia Oliveira និយាយប្រាប់ AFP។ អ្នកថែទាំរុក្ខសាស្ត្រដដែលបន្ថែមថា ផ្កាខាងលើមានរីកបានត្រឹម ៧២ ម៉ោង ប៉ុណ្ណោះ។Titan Arum មានឈ្មោះវិទ្យាសាស្ត្រថា Amorphophallus titanum ដែលមានន័យថា លិង្គយក្សស្អុយបំផុត។ ផ្កាប្រភេទនេះមានកំណើតនៅព្រៃទឹកភ្លៀងតំបន់សូម៉ាត្រា។ ផ្កា Titan Arum ពិបាកក្នុងការដាំដុះណាស់ ហើយត្រូវចំណាយពេល ៦ ឆ្នាំទម្រាំអាចលូតធំ។ផ្កាដែលអ្នកទេសចរនាំគ្នាទៅមើលនៅប្រេស៊ីល ខាងលើមានកម្ពស់ ១៦៧ ស.ម ហើយ ហើយវាអាចលូតបានខ្ពស់ជាងនេះទៀតដល់ជាង ៣ ម៉ែត្រ។ នេះជាលើកទី ២ ហើយដែលផ្កាមួយនេះរីក ខណៈការរីកលើកដំបូងរបស់វាគឺ នៅខែធ្នូ ២០១០៕