0

មេឈ្មួញ លឹម សុខឃាង នាំចូលប្រេងសាំងគេចពន្ធដោយអាងខ្នង លី យ៉ុងផាត់

​ប្រភពពី​អាជីវករ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក លឹម សុខឃាង ​អគ្គនាយករង​ម្នាក់​នៃ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ បាន​នាំចូល​ប្រេង​គេចពន្ធ​ចូល​ស្រុក​ខ្មែរ​យ៉ាងសកម្ម​ក្នុង​មួយខែៗ​រាប់សែន​តោន ហើយ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ទ្បើ​យ​។ ឈ្មួញ​ម្នាក់​នោះ​មាន​ឈ្មួញ លឹម សុខ​ឃាង ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ បច្ចុប្បន្ន​ច្រក​ដែនសមុទ្រ​ក្នុង​ខេត្តកោះកុង គឺជា​ទីកន្លែង​ដែល​ឈ្មួញ​នាំចូល​ប្រេងសាំង​និង​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ ដោយសារតែ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​គិតតែ​រឿង​ផលប្រយោជន៍​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

តាម​ប្រភពដដែលពី​ក្រុមអាជីវករ​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ លឹម សុខ​ឃាង គឺជា​មនុស្ស​ជំនិត​របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ ហើយ​ឈ្មួញ​រូបនេះ​បាន​ប្រើ​ទូក​និង​សា​ទ្ប​ង់​ធំៗ​ដឹក​ប្រេង​គេចពន្ធ​មក​ចែកចាយ​លើ​លំហ​សមុទ្រ ​យ៉ាង​អនាធិបតេយ្យ​។ មិនតែប៉ុណ្ណោះ​គេ​នាំ​ប្រេង​គេច​ពន្ធ​មក​លក់​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់ ក្រុមហ៊ុន​អគ្គិសនី​ចិន​និង​ទូក​នេសាទ​ក្នុង​លំហ​សមុទ្រ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​ព្រោះ​មាន​មេ​ឈ្មួញ លី យ៉ុង​ផាត់ នៅ​ពី​ក្រោយខ្នង​។ បើ​និយាយ​ពី​សមត្ថកិច្ច​គយ​មិន​ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ លឹម សុខ​ឃាង ទេ ព្រោះ​ពួកគេ​ដឹងថា​ឈ្មួញ​រូបនេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​។​

សកម្មភាព​នាំ​ប្រេង​គេចពន្ធ​ពី​ប្រទេស​សៀម​មក​ចែកចាយ​លើ​លំហ​សមុទ្រ​ដោយ​រលូន​ដូច​សព្វ​ថ្ងៃនេះ​គឺ​មេ​ឈ្មួញ លឹម សុខ​ឃាង បាន​ប្រើប្រាស់​មន្ត្រីនគរបាល​ម្នាក់​ដែលជា​នាយផ្នែក​នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ឈ្មោះ សៀង បូរី ឲ្យ​រត់ការ​ទាក់ទង​ជាមួយ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នៅលើ​ផ្ទៃសមុទ្រ​។ ទំហំ​នៃ​ការ​នាំចូល​ប្រេង​គេចពន្ធ​របស់​មេ​ឈ្មួញ លឹម សុខ​ឃាង មាន​​ទំហំធំធេង​ណាស់​គឺអាច​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​រាប់សិប​លាន​ដុល្លារ​ក្នុង​១​ខែៗ​។ បញ្ហា​​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​ការដែល​មេ​ឈ្មួញ​លឹម សុខ​ឃាង ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​រដ្ឋាករ​៕

8bb6a2ac-4069-4c04-b579-c856a562921c

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com