0

លោក ឡុង ស្រេង បង្កើត​ក្រុមប៉ូលិស​​សេដ្ឋកិច្ច​សម្ងាត់​មិន​បម្រើ​ឧត្តម​​ប្រយោជន៍​ជាតិ

ប៉ូលិស​បង្ក្រាប បទល្មើស​សេដ្ឋកិច្ច បាន​កំពុង​តែ​ពង្រីក សក្តា​នុពល របស់ខ្លួន ដោយ បង្កើត ឱ្យមាន​ក្រុម​សម្ងាត់ ដើម្បីដើរ​ឈ្លប​យក​ការ​ពីទីតាំង​ដែល​មាន​ផលិតផល​ក្លែងក្លាយ និងឃ្លាំង ស្តុកទំនិញ​គេចពន្ធ​នានា ដើម្បី​ធ្វើការ​បង្ក្រាប និងគាប ឱ្យឈ្មួញ​រកស៊ី​ល្មើស​ច្បាប់ ទាំងអស់ នោះ បង់​ប្រាក់​ប្រចាំខែ​ទៅ​ឱ្យ​លោក ឡុង ស្រេង ជា​ថ្នូរ​ទៅ​នឹង​ការ​ឈប់ បង្ក្រាប ។

ប្រភពពីប៉ូលិសបង្ក្រាបបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថា នៅពេលដែលក្រុម CID របស់លោក ផ្កាយ មួយ ឡុង ស្រេង រកឃើញលោកបានដឹកនាំកម្លាំងរបស់ខ្លួនចុះទៅធ្វើការឆែកឆេរ និងចាប់រឹបអូស យក ឥវ៉ាន់ទាំងអស់នោះ មិនបាន ដឹក ជញ្ជូនទៅក្រសួងមហាផ្ទៃនោះទេ ។

ប្រការដែលលោក ឡុង ស្រេង មិនដឹកទំនិញខុសច្បាប់ទៅ ក្រសួងមហាផ្ទៃនោះ គឺធ្វើឱ្យមានប្រយោជន៍ ដល់លោកផ្កាយមួយរូបនេះ គឺត្រូវបានម្ចាស់ទំនិញធ្វើការចចារ ដោយបង់ថ្លៃជូនលោក ឡុង ស្រេង ជា ថ្នូរទៅនឹងការ មិនចាប់រឹប អូស យក ទំនិញ ទាំងអស់នោះ ដោយទទួលផល មកវិញ ជាមួយប្រាក់រាប់ ម៉ឺនដុល្លារ ហើយម្ចាស់ទំនិញនឹងព្រមទទួលយកការបង់ប្រាក់ខែជូនទៅលោក ឡុង ស្រេង ក្នុងមួយខែៗ រាប់ម៉ឺនដុល្លារអាមេរិក ថែមទៀតផង ។

ប្រភពពីក្រុមប៉ូលិសដដែលបានឱ្យដឹងទៀតថា ទីតាំងនានាដែលលោក ឡុង ស្រេង ធ្លាប់បានបង្ក្រាប កន្លង មកនេះបានបើកដំណើរការឡើងវិញ បន្ទាប់ពីឈ្មួញទាំងអស់នោះ បង់ប្រាក់រាប់ម៉ឺនដុល្លារ ជូន ទៅលោកផ្កាយមួយ ឡុង ស្រេង ហើយឈ្មួញទាំងអស់នោះ ហើយឈ្មួញតែងតែ យក ប្រាក់ ខែទៅជូន លោក ឡុង ស្រេង ទៅដល់ផ្ទះ ឬក៏នៅហាងគុយ ទាវ ដែលលោកផ្កាយមួយធ្លាប់ចេញចូលរាល់ថ្ងៃ ។

ប្រាក់ចំណូលប្រាក់ខែរបស់លោក ឡុង ស្រេង នៅពេលនេះ សូម្បីតែលោក ជា សុមេធី ជាប្រធាន នាយកដ្ឋានក៏ពុំបានដឹងថា មួយខែៗលោក ឡុង ស្រេង មានប្រាក់ចំណូលប៉ុន្មាន ហើយទទួល បានពី ប្រភពណាមកឡើយ ។ យោងតាមសេចក្តីរាយការណ៍ពីក្រុមប៉ូលិសបង្ក្រាបបទល្មើសសេដ្ឋកិច្ច ដែល ពុំមានការពេញចិត្តទៅនឹងលោក ឡុង ស្រេង នោះបាន និយាយ ឱ្យ ដឹងកាលពីពេលថ្មីៗនេះថា លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដែលមាន ឋានៈ ជាឧត្តមសេនីយ៍ត្រី បានលបលួចបង្កើតក្រុមប៉ូលិស ប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលហៅថា ជាក្រុមសម្ងាត់ CID ដើម្បីដើរឈ្លប ស៊ីបការពីទីតាំង ផលិត ឬក៏ស្តុកទំនិញ ដែលខុសច្បាប់ ដើម្បីធ្វើ ការបង្ក្រាប ។

ប្រភពដដែលបានឱ្យដឹងទៀតថា ការបង្កើតក្រុមប៉ូលិសសម្ងាត់របស់លោកផ្កាយមួយ ឡុង ស្រេង នេះគឺ ទទួលបានផលប្រយោជន៍មកវិញនោះ គឺការបង្ក្រាបរួចប្រមូលប្រាក់ជាថ្នូរ ទៅនឹងការរឹបអូសយក ទ្រព្យ សម្បត្តិ និងការកំណត់ប្រាក់ខែជាប្រចាំ ។ ដោយសារតែមុខរបរ ទទួលយក ប្រាក់ ខែ ពីឈ្មួញរកស៊ី ល្មើសច្បាប់នេះហើយ ទើបធ្វើឱ្យលោក ឡុង ស្រេង ស្ទើយក្លាយជាសេដ្ឋីលំដាប់លេខមួយក្នុងរាជធានីភ្នំពេញទៅហើយ ។

ប្រភពដដែល បានបន្តឱ្យដឹងទៀតថា មិនថាតែលោក ជា សុមេធី ជាប្រធ្រានលោកផ្កាយមួយ ឡុង ស្រេង ទេ សូម្បីតែ ប្រពន្ធលោក ឡុង ស្រេង ពាក់រហូតទៅដល់ផ្កាយ ៦ ហើយនោះក៏ពុំបានដឹងពីចំណូលរបស់លោកផ្កាយ មួយដែល ទទួល បានមក ពីអំពើគាបជម្រិតឈ្មួញ រកស៊ីល្មើស ច្បាប់ ជាអំពើពុករលួយជាប្រព័ន្ធនោះដែរ ពីព្រោះអ្នកដែលយក ប្រាក់ទៅដល់ផ្ទះ និងកន្លែងធ្វើការនោះមានតិចតួចស្តូចស្តើងបំផុត ដែលភាគ ច្រើន គឺយកទៅជូនលោក នៅហាងគុយ ទាវ ទើបគ្មានអ្នកណាដឹងនោះ។

គួររំលឹកផងដែរថា លោក ឡុង ស្រេង ប្រើប្រាស់វិធីនេះតែងតែទទួលបានជោគជ័យច្រើនកន្លែង រួចមក ហើយ ដូចជា ការ បង្ក្រាប ការផលិត ស្រា ក្លែងក្លាយ ការបង្ក្រាប ការផលិតគ្រឿងសំអាងក្លែងក្លាយ និងការបង្ក្រាប ឃ្លាំងស្តុកទំនិញ គេចពន្ធជាច្រើនកន្លែងទៀតនៅរាជធានីភ្នំពេញ ដែល ធ្វើឱ្យឈ្មួញរកស៊ីល្មើសច្បាប់ទាំងអស់នោះ ត្រូវតែលត់ជង្គង់ជា មួយលោក ឡុង ស្រេង រហូតមកទល់នឹងពេលនេះ ៕

163-300x248

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com