0

លោក​ អ៊ុក​ គឹម​សាន​ នាយក​ចំការ​កៅស៊ូ ​បឹង​ទន្លេ​ម្រេច​ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ ខេត្ត​ព្រះ​វិហារ​ ជា​មេ​ខ្លោង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ កំពុង​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​CPP​ចាញ់​ដាច់​នៅ​អាណត្តិ​ក្រោយ

ខេត្តព្រះវិហារ ៖ សកម្មភាពកាប់បំផ្លាញ ឈើប្រណីត នៅចំណុចព្រៃឡង់ ព្រៃព្រះរការ ឬព្រៃអភិរក្ស តំបន់ការពារប្រាសាទ និងព្រៃអភិរក្សជីវៈចម្រុះ ត្រីកោណមរកត និងការដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ របស់ក្រុមហ៊ុនទ្រីភាព យកមកស្តុកទុកនៅក្នុង ក្រុមហ៊ុនចំការកៅស៊ូ បឹងទន្លេម្រេច ដែលមានទីតាំងនៅចំណុចអូរពោធិ ស្រុករវៀង ខេត្តព្រះវិហារ សមត្ថកិច្ចជំនាញ គ្រប់ស្ថាប័ន មិនហ៊ានឃាត់សួរនាំឡើយ បើទោះបីជាសកម្មភាព កាប់ឈើប្រណិត គ្រប់ប្រភេទ ពេញមួយឆ្នាំ២០១៤ បង្កើតឲ្យមាន វិនាសកម្មព្រៃឈើ គួរឲ្យសោកស្តាយ បែបណាក៏ដោយ។

មន្ត្រីសហគមន៍ការពារព្រៃឈើ បានឲ្យដឹងថា មេការក្រុមហ៊ុន ទ្រីភាព គ្រុប បានចលនា ឲ្យមានការកាប់បំផ្លាញឈើប្រណិត រលាយគ្មានសល់ នៅពាក់កណ្ដាលឆ្នាំ២០១៤ ហើយក្នុងនោះ មានការដឹកជញ្ជូន ប្រភេទឈើលេខ១ និងលេខ២ ចេញពីចំណុច ព្រៃអភិវឌ្ឍន៍អានសេះ ដោយមិនបាន បង់ពន្ធជូនរដ្ធត្រឹមត្រូវ តាមគោលការណ៍នោះឡើយ ។ មេខ្លោងធំក្នុងការបំផ្លាញព្រៃឈើ ក្នុងខេត្តព្រះវិហារ ត្រូវគេស្គាល់ឈ្មោះ អ៊ុក គឹមសាន ជានាយកក្រុមហ៊ុន ចំការកៅស៊ូ បឹងទន្លេម្រេច និងមានតួនាទី ជាសមាជឹកក្រុមប្រឹក្សា ខេត្តព្រះវិហារ ផងដែរ គ្មាននរណាហ៊ានក្អកជាមួយទេ។

ពាក់ព័ន្ធបញ្ហាដ៏រសើបនេះ លោក ភឿង វាសនា ជាមេការក្រុមហ៊ុន ទ្រីភាព ទទួលបន្ទុក ប្រធានផ្នែកដឹកជញ្ជូន មិនអាចសុំការ បកស្រាយបំភ្លឺបានទេ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ បានចោទប្រកាន់ សមត្ថកិច្ច និងមន្ត្រីជំនាញថា មានការឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ ក្នុងការកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ ពោលគឺលោក អ៊ុក គឹមសាន នាយកចំការកៅស៊ូ បឹងទន្លេម្រេច និងជាសមាជឹកក្រុមប្រឹក្សា ខេត្តព្រះវិហារ ជាមេខ្លោងបំផ្លាញព្រៃឈើ ប្រចាំខេត្តព្រះវិហារ សមត្ថកិច្ចជំនាញ គ្រប់ស្ថាប័ន មិនហ៊ានឃាត់សួរនាំឡើយ ព្រោះគ្រប់ៗគ្នា សុទ្ធតែទទួលបានរបបប្រចាំខែ និងប្រចាំជើង៕

១ ២

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com