0

CNRP ទាមទារ​ការបង្កើត​រដ្ឋាភិបាល​ស្រមោល ដើម្បី​ឲ្យមាន​ការទទួល​ស្គាល់​ពី​តួនាទី​របស់​ខ្លួន​​

សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ចេញ​សេចក្តីសម្រេច ដោយ​ទាមទារ​ឲ្យមាន​ការបង្កើត​រាជរដ្ឋាភិបា​ល​ស្រមោល ដើម្បី​ឲ្យ​គណបក្ស​កាន់អំណា​ចទ​ទួល​ស្គាល់​តួនាទី​គណបក្ស​ប្រឆាំង និង​ឲ្យមាន​តុល្យភាព​អំណាច​នៅ​រដុ្ឋ​សភា​។​

​ការទាមទារ​នេះ​ធ្វើឡើង នៅក្នុង​សេចក្តីសម្រេច​របស់​សមា​ជ​មហាជន កាលពី​ថ្ងៃ​ទី​០៦ ខែតុលា នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដែល​មាន​ប្រជាពលរដ្ឋ​ជិត​មួយ​ម៉ឺន​នាក់​ចូលរួម​។ ការទាមទារ​នេះ ក៏​ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូ​រ​តាមរយៈ​កំណែទម្រង់​គោលនយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ធានា​ការពារ​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ផង​ដែរ​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាននិយាយ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ស្រមោល ជា​កញ្ចក់​មួយ​សម្រាប់​ឆ្លុះបញ្ចាំង ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ឲ្យស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​​ ៖ ​

​ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តំណាងរាស្ត្រ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប យល់​ថា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ពី​ព្រោះ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនបាន​ចែង​ពី​ចំណុច​នេះ​ទេ ​៖ ​

 ​អ្នកវិភាគ​នយោបាយ លោក សុខ ទូច ក៏​យល់​ដូច​ លោក ជាម យៀប​ ដែរ​ថា រដ្ឋធម្មនុញ្ញ​មិន​មានចែង​ពី​បង្កើត​រាជរដ្ឋាភិបាល​ស្រមោល​ទេ​។ ប៉ុន្តែ លោក គិតថា រដ្ឋាភិបាល​ស្រមោល​​អាច​ត្រូវបាន​បង្កើត​ទ្បើង បើ​មាន​ការចរចា​ផ្នែក​នយោបាយ​។ លោក បញ្ជាក់ថា ការទាមទារ​បង្កើត​រដ្ឋាភិបាល​ស្រមោល ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​មន្ត្រី​មួយចំនួនឲ្យ​មាន​បទ​​ពិសោធន៍​សម្រាប់​ដឹកនាំ​ប្រទេសជាតិ នៅពេល​អនាគត​ផង​ដែរ​ ៖ ​

​លោក បន្តថា រដ្ឋាភិបាល​ស្រមោល​មិន​មាន​កងកម្លាំងប្រដាប់អាវុធ​ទេ​។ តួនាទី​របស់​រដ្ឋាភិបាល​ស្រមោល គឺ​តាមដាន និង​ត្រួតពិនិត្យ​ការងារ​ ​នៅតាម​ក្រសួង និង​ស្ថាប័នរដ្ឋ​នានា​។

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com