0

ទីតាំងគយចល័តខ្វះសីលធម៌ចំណុចក្រុងដូនកែវខេត្តតាកែវគាបសង្កត់យកលុយប្រជាជនគ្មានក្តីមេត្តា?

ក្រោម​ការដឹកនាំ​ដ៏​ឈ្លាស  វៃ និង​គតិបណ្ឌិត​សណ្តោស  ប្រណី​ដល់​ប្រជាជន​ស្លូតត្រង់ របស់​សម្តេច​តេជោ ហ៊ុន សែន ត្រូវបាន​បង់ ដោយសារ​មន្ត្រី​ពុក រលួយ​និង​មន្ត្រី​ខ្វះ​សីលធម៌​ខ្លះៗ បាន​បង្ក​ដូចជា នៅ​កុល​ត្រូល  គយ​ចល័ត​ក្រុង​ដូន​កែវ ខេត្ត  តាកែវ ។​

​ប្រជាពលរដ្ឋ​រកស៊ី​បន្តិច  បន្តួច​ដឹក​បន្លែបង្កា​មាន ត្រសក់​,  សណ្តែក​គួ​, ម្នា​ស់ និង​ឪឡឹក​…  ៘​ត្រូវ​មន្ត្រី​គយ​ខ្វះ​សីលធម៌ ចំណុច​ក្រុង​ដូន​កែវ ខេត្តតាកែវ  ប្រើ​ពាក្យសំដី​មិន​សមគួរ​អ​សុរ ស​បំផុត ដែល​មិន​សម​ទាល់តែ  សោះ​ដែល​ខ្លួន​បាន​សិក្សា​រៀន សូត្រ​មិនតិច​ឆ្នាំ​ទេ​ទម្រាំ​បានធ្វើ គយ ។ បើសិន​ជា​អ្នក​ធម្មតា​ក៏  ត្រូវ​លក់​ស្រែ​-​លក់​ដី និង​អ្វីៗ  ផ្សេងទៀត ដើម្បី​ធ្វើ​មន្ត្រី គយ  ចុះ​ហេតុម្តេច​បានជា​មន្ត្រី​គយ  ចល័ត​ចំណុច​ក្រុង​ដូន​កែវ ខេត្ត តាកែវ​មាន​អត្ត​ចរិក​មិន​ត្រឹមត្រូវ   គ្មាន​ក្រមសីលធម៌​ក្នុង​ខ្លួន​អ្វី​បន្តិច សោះ គំរោះគំរើយ សំឡុត គំរាមកំហែង​ទៅលើ​ប្រជាជន ស្លូតត្រង់​ដែល​គ្នា​ដឹក​ផ្លែឈើ បន្តិចបន្តួច​ទាមទារ​ដាច់ខាត មួយ​ឡាន តូ​រី​ស បង់ ៥០០០០  រៀល សុំ​ចុះ​តែ​មួយ​ពាន់​ក៏​មិន បានដែរ ។

​តាម​ការរាយការណ៍​ពី  ប្រជាជន​ដែល​គាត់​ដឹក​បន្លែ​និង ទំនិញ​ផ្សេងៗ ព្រម​ទាំង​ម្ចាស់ រថយន្ត​បាន​រាយការណ៍​ជូន​អ្នក សារព័ត៌មាន​យើង​ដែល​បាន​ចុះ ផ្ទាល់​ទៅ​នឹង​កន្លែង​គយ​ចល័ត នោះ​ថា ពាក្យពេចន៍​ដែល​ពួក គាត់​អង្វរក​សុំ​ចុះ​តម្លៃ​បន្តិច បន្តួច​ពី​សេវា ៥​ម៉ឺន​រៀល ក្នុង ១​ឡាន​នោះ ពពួក​មន្ត្រី​គយ​ខ្វះ  សីលធម៌​តែងតែ​គម្រាម​ពួក គាត់​ថា​ច្បាប់​គេ​ឥឡូវ​តឹងតែង ណាស់​មិន​អាច​ចុះ​បាន​ទេ​សួរថា  មានច្បាប់​ឯណា​.. ? ទៅ​គំរាម  ប្រជាពលរដ្ឋ​ហើយ​សំឡុត​ប្រជា ពលរដ្ឋ​ដើម្បី​កើប​យកលុយ​ដាក់ ហោប៉ៅ​ខ្លួន​និង​គ្រួសារ​ខ្លួន​ចំណូល បង់​ទៅ​ពន្ធ​រដ្ឋ​ប្រហែល​មិនឱ្យ ធ្វើ​អញ្ចឹង​ទេ ។ ដូច្នេះ សូម  ឯកឧត្តម អស់លោក ជា​មន្ត្រី គយ​ខេត្តតាកែវ​និង​ថ្នាក់លើ មេត្តា​ពិនិត្យ​មន្ត្រី​គយ​ខ្វះ​សីល ធម៌​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ  ផង​ទាន​កុំឱ្យ​ខូច​ដល់​មន្ត្រី​គយ ល្អៗ នៅតាម​បណ្តា​ខេត្ត​នានា  និង​ជា​ពិសេស​ទៅទៀត​មួយ រយៈកាល​កន្លង​មក​សន្លឹកឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា  យើង​ត្រូវ​ខាតបង់​និង​ចុះ​អន់ ថយ​ជា​ច្រើន ដោយសារ​មន្ត្រី   ពុករលួយ​មន្ត្រី​ជិះជាន់​ប្រជាជន ធ្វើបាប​ប្រជាជន ធ្វើឱ្យ​ប្រជាជន  បោះឆ្នោត​ឱ្យ​គណបក្ស​ផ្សេង ទៅវិញ ពពួក​អស់លោក​ទាំង  អស់​ត្រូវ​អាណិត​ដល់​សម្តេច​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​ខំ​កសាង​ទឹកដី​បំរើ ជាតិ សាសនា ព្រះមហាក្សត្រ  បាន​រីកចំរើន​រហូត​ដល់​សព្វថ្ងៃ នេះ បើ​អស់លោក​មិន​ជួយ​ចូក  មិន​ជួយ​ចែវ​កុំ​យក​ជើង​រា​ទឹក​ឱ្យ សោះ ៕
​ដោយ​ ៖ វិរៈជ័យ

2014_10_vrc1-13 2014_10_vrc1-12

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com