ខេត្តតាកែវៈ ការដាក់កុងត្រូលតាមដង ផ្លូវតាមបណ្តោយផ្លូវជាតិលេខ ០២ ចាប់ពីច្រកព្រំដែនភ្នំដិន ស្រុកគីរីវង់រហូតដល់ទីរួមខេត្ត តាកែវ ត្រូវបានគេកត់សម្គាល់ ថា ជារឿងធម្មតា ព្រោះពួក គាត់បានសង្កេតឃើញឡើងស៊ាំ ភ្នែកអស់ទៅហើយចំពោះអំពើ ពុករលួយរបស់មន្ត្រីគយកុង ត្រូលតាមដងផ្លូវទាំងនេះ។
គួរបញ្ជាក់ផងដែរថា ចាប់ពីព្រំដែនតាកែវ-វៀតណាមក្នុង ស្រុកគីរីវង់ ដល់ខេត្តតាកែវ បើគេរាប់ត្រួសៗមានទីស្នាក់ ការកុងត្រូលគយចំនួនបីកន្លែង គឺគយនៅត្រង់ចំណុចភ្នំដិនមួយ កន្លែង,គយនៅចំណុចភូមិយួន ក្នុងភូមិសាស្ត្រស្រុកគីរីវង់ដដែល ចំនួន១កន្លែងទៀត និងស្នាក់ ការសាខាគយខេត្តតាកែវចំនួន ១កន្លែងទៀតនេះមិនទាន់រាប់ ចាប់ពីខេត្តតាកែវដល់ភ្នំពេញ ផ្លូវជាតិលេខ២,លេខ ៣ផង។
ប្រជាពលរដ្ឋបានមានមតិ រិះគន់ថា ពួកគាត់គាំទ្រក្នុងការ ត្រួតពិនិត្យទំនិញ គ្រប់ប្រភេទ ដែលឈ្មួញនាំចូលឬនាំចេញ ហើយតម្រូវឱ្យបង់ពន្ធនាំចេញ ចូលត្រឹមត្រូវមានវិក្ក័យបត្រ ច្បាស់លាស់ដើម្បីធានាថាថវិកា ទាំងអស់នេះចូលមកជាថវិកា ជាតិជាប្រយោជន៍រួមក្នុងការ ជួយដល់រដ្ឋាភិបាលសំរាប់ចំណាយផ្សេងៗ ពិសេសប្រាក់ បៀវត្សរ៍មន្ត្រីរាជការជាដើម ប៉ុន្តែអ្វីដែលមន្ត្រីគយទាំងនោះ កំពុងធ្វើគឺអនុវត្តផ្ទុយទៅច្បាប់ ក៏ដូចជាអនុសាសន៍ឬគោលការ ណ៍របស់ប្រមុខរាជរដ្ឋាភិបាល ដោយពួកគេបានឃុបឃិតគ្នាជា មួយឈ្មួញមិនពិនិត្យទំនិញឬ បង់ពន្ធជូនរដ្ឋតាមគោលការណ៍ ច្បាប់នោះទេ គ្រាន់តែឈ្មួញ ឈប់ឡានដើម្បីយកលុយទៅ បង់ឱ្យមន្ត្រីគយទាំងអស់នោះគឺ បានហើយទាំងអស់នេះគឺជា លុយក្រៅផ្លូវការពុំមានវិក្ក័យប ត្រអ្វីទេ ។
មហាជនបានសម្តែងទៀត ថាមន្ត្រីគយទាំងនោះមានទ្រព្យ សម្បត្តិហូរហៀរជិះឡានទំនើប ៗដោយពួកគេទទួលបានចំណូល ក្រៅផ្លូវការរាប់សិបលានក្នុង១ ថ្ងៃៗ ដោយពួកគេពុំបានគិតពី ប្រយោជន៍ជាតិនោះទេ ពួកគេ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនបំផ្លាញចំណូលថវិកាជាតិ ។ ពេល ខ្លះទំនិញដែលត្រូវបង់ពន្ធ១០០ភាគរយ ពួកគេឱ្យបង់ត្រឹមតែ ៣០ភាគរយ ជាថ្នូរនិងលាភ សក្ការៈផ្ទាល់ខ្លួនរឿងបែបនេះ ប្រជានុរាស្ត្របានដឹងស្ទើរគ្រប់ៗ គ្នារួចស្រាប់ទៅហើយ ។
គួររំលឹកផងដែរថាមេគយ ប្រចាំខេត្តតាកែវត្រូវបានគេល្បី ឈ្មោះនោះគឺលោក អេន សំអុន ដែលជាអ្នកចាត់តាំងមន្ត្រីគយ របស់ខ្លួនជាច្រើននាក់បង្កើតកុង ត្រូលជជុះទាំងផ្លូវទឹក និងផ្លូវ គោកដើម្បីប្រមូលលុយចូល ហោប៉ៅធ្វើមានធ្វើបានយ៉ាង សុខស្រួល ៕