កំពតៈការកាប់បំផ្លាញព្រៃឈើ ដើម្បីទន្រ្ទានយកដី មកធ្វើជាកម្មសិទ្ធិឯកជន គឺជាអំពើរល្មើសច្បាប់ ដែលមិនអាចអត់ឪនឲ បានឡើយ។ជាក់ស្តែងកាលពីថ្ងៃ ទី១១ខែធ្នូឆ្នាំ២០១៤ថ្មីៗនេះ មានអង្គការក្រៅ រដ្នាភិបាលចំនួន ៣បានចុះ ទៅឃ្លាំមើលបទល្មើសព្រៃឈើ នៅឃុំស្ទឹងកែវ និង ឃុំត្រពាំងភ្លាំង ក្នុងស្រុក ទឹកឈូ និង ស្រុកឈូក ខេត្តកំពត។ យោងតាមសេចក្តីរាយការណ៍ ពីមន្ត្រីអង្គការបានឲដឹងថា ពេលចុះទៅដល់កន្លែងកើតហេតុ គឺពួកលោក បានឃើញបទល្មើស កាប់ព្រៃឈើ រុករានទន្រ្ទានយកដី ប្រជាពលរដ្នជាអ្នកកាប់ព្រៃឈើ យកដីលក់ឲមេ ឈ្មួញធំៗ។
លោក ហ៊ុនសុខា ប្រធានអង្គការអភិរក្សព្រៃឈើ និង អភិវឌ្ឍន៍ធនធានធម្មជាតិ បានមានប្រសាសន៍ថា រូបលោកផ្ទាល់ក៏ដូចជា លោក ទូច ណូរ៉ា ប្រធានអង្គការ ការពារព្រៃឈើ សត្វព្រៃ និងបរិស្ថាន ព្រមទាំង លោក សៀងរដ្នា ប្រធានអង្គការ ការពារបរិស្ថាន និងធនធានធម្មជាតិ បានបង្កើតក្រុមការងារមួយ ដែល មានរូបលោកជាអ្នកដឹកនាំ ចុះទៅឃ្លាំមើលដល់ទីតាំង កើតហេតុអស់រយះពេល ២ថ្ងៃ។
ក្នុងនោះលោកបានបញ្ជាក់ថា រយះពេល២ថ្ងៃនេះ ក្រុមការងារបានជួបប្រជាពលរដ្ន ដោយធ្វើការសាកសួរ ផ្ទាល់មាត់។ប្រជាពលរដ្នបានថ្លែង ថា ពួកគាត់កាប់ព្រៃឈើ រានយកដីបង្កបង្កើនផល គ្រាន់នឹងចិញ្ចឹមជីវិត ប៉ុណ្ណោះ។ប៉ុន្តែមានក្រុមហ៊ុនចេះ តែមកសំឡុតសុំទិញដីនោះ ពីពួកគាត់ដែលធ្វើឲ ពួកគាត់ពិបាករស់នៅ។
ប្រជាពលរដ្នបានរៀបរាប់ទៀតថា ប្រការដែលពួកគាត់ធ្វើបែបនេះ ដោយសារពួកគាត់ ខ្វះដីបង្កបង្កើនផល គ្រាន់នឹងចិញ្ចឹមជីវិត។មន្ត្រីអង្គការក្រៅរដ្នាភិបាល ដដែលនេះនៅបានអធិប្បាយ ឲដឹងថាការកាប់រុករាន ទន្ទ្រានព្រៃឈើយកដី នៅចំណុចឃុំស្ទឹងកែវ និងឃុំត្រពាំងភ្លាំង នោះហាក់ដូចជាមាន ការបើកដៃពី សមត្ថកិច្ច និងអាជ្ញាធរដែនដីទើបពួកអស់ លោកមិនមានវិធានការ អ្វីទាល់តែសោះ។
ពិសេសគឺលោក អ៊ុកឡាយ ចៅហ្វាយស្រុកទឹកឈូ ទំនងជានៅពីក្រោយការ កាប់បំផ្លាញព្រៃឈើ ដើម្បីវាត យកដីធ្វើជាកម្មសិទ្ធិ ហើយមើលទៅជាមួយគ្នានេះដែរ ប្រធានអង្គការក្រៅរដ្នាភិបាល ទាំង៣រូបនៅ បានរកឃើញទៀតថា បទល្មើសព្រៃឈើ នៅសួនឧទ្យានជាតិ ព្រះមុនីវង្សចន្លោះ ព្រំប្រទល់ស្រុកទឹកឈូ ស្រុកឈូកត្រង់ចំណុច ឃុំស្ទឹងកែវ និងឃុំត្រញាំងភ្លាំង មានការដឹកឈើចេញពីភ្នំ ដោយក្នុង១ថ្ងៃមិនក្រោម ពី១០ ទៅ២០រទេះទេ ហើយមន្ត្រីបរិស្ថានជាអ្នក ជួយការពារពីក្រោយ។
លោក ហ៊ុនសុខា ប្រធានអង្គការអិភិរក្សព្រៃឈើ និងអភិវឌ្ឃន៍ធនធានធម្មជាតិ ក៏ដូចជាលោក ទូចណូរ៉ា ប្រធានអង្គការ ការពារព្រៃឈើ សត្វព្រៃ និង បរិស្ថាន និងធនធានធម្មជាតិ បានសំណូមពរដល់ លោកអភិបាល ខេត្តកំពត ជួយមានវិធានការទប់ស្កាត់ផង ព្រោះបទល្មើសនៅទីនេះ កានតែរីករាលដាល ពីមួយថ្ងៃទៅមួយថ្ងៃហើយ។ពិសេសគឺលោករដ្នមន្រ្តីក្រសួងបរិស្ថាន តែម្តងដែលត្រូវតែស៊ើបអង្កេត វែកមុខ មន្ត្រីខិលខូច និងដាក់ទោសតាមច្បាប់ ដោយរួសរាន់បំផុត ទើបជាការប្រសើរ៕