0

ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញមិន​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​​ទល់​តែ​សោះ​

​ភ្នំពេញ ៖ យោង​តាម គោល​ន​យោ​បាយ ភូមិ​​-​ស​ង្កាត់ មាន​​សុ​វត្ថិ​ភាព គេ​​ស​ង្កេត​ឃើញ ស​មត្ថ​កិច្ច​​បាន​​ចុះ​ប​ង្ក្រាប និង​​ឃាត់​ខ្លួន​​មេ​​ឆ្នោត ជា​​ហូរ​ហែ​​ដោយ​ខ្លះ ត្រូវ​ប​ញ្ជូន​​ទៅ​កាន់​​តុ​លា​ការ ហើយ​​ខ្លះ​ទៀត ត្រូវ​​ស​មត្ថ​កិច្ច​​ចាប់​​គោះ​​លុយប៉ុន្ដែ​ទីតាំង​ទទួល ចាក់​កន្ទុយលេខ​ដ៏​ធំ​ជាច្រើន​កន្លែង ឬ​កូនកញ្ច្រែង​តាម​ផ្សារ តុ​កាហ្វេ និង​តាម​ផ្ទះល្វែង នៅ​ទូទាំង រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង ឬ​ឡើង​ឲ្យ​លោក​ឧកញ៉ា អ៊ូ ឆាយ បែរជា​សមត្ថកិច្ច​ពាក់​ព័ន្ធ មិនមាន​វិធានការ​បង្ក្រាប នាំ​ឲ្យ​មានការ​រិះគន់ យ៉ាង​សម្បើម​។​

​អ្នក​កត់​កន្ទុយលេខ បាន​អះអាងថា លោក​ឧកញ៉ា អ៊ូ ឆាយ គឺជា​អ្នកប្រមូល ស៊ីសង​សម្រាប់​ការលក់​កន្ទុយលេខ ទាំង​តូច​ទាំង​ធំ នៅ​រាជធានី​ភ្នំពេញ មិនដឹង​ជា គាត់​មាន ច្បាប់​អនុញ្ញាត ឬ​អត់​ច្បាប់​នោះទេ ប៉ុន្តែ​ជាទូទៅ​សមត្ថកិច្ច រួមទាំង​តុលាការ ផងដែរ ពុំដែល​បង្ក្រាប ហាក់ដូចជា​ទុក​ឱកាស ឲ្យ​លោក​ឧកញ៉ា អ៊ូ ឆាយ បើក​ស៊ីសង ល្បែង​កន្ទុយលេខ មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​។ ដែល​គេ​ចាត់ទុកថា លោក​ឧកញ៉ា អ៊ូ ឆាយ សប្បាយ​កើប​លុយ ជា​ញើស​ឈាម របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងនាម​ជា​មេ​កន្ទុយលេខ ដោយ​បំពាន​យ៉ាងធ្ងន់ធ្ងរ ទៅលើ​គោលនយោបាយ ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​។​

​អ្នក​កត់​កន្ទុយ​ក​លេខ​មួយចំនួន បាន​ឲ្យ​ដឹងថា ទីតាំង​ប្រមូល ស៊ីសង​កន្ទុយលេខ​ដ៏​ធំ របស់ លោក​ឧកញ៉ា អ៊ូ ឆាយ ដែល​ស្ថិតនៅ​ខាងក្រោយ ស្ថានីយ​ប្រេង​ស៊ី​គី​ម៉ិច និង​តាម​ច្រកចូល ភូមិ​កោះនរា សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ បើកទទួល​យក​ជា​ចំហ ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​នោះទេ ព្រោះ​ចាប់ពី​ម៉ោង​ជិ​ង ៤​រសៀល មាន​អ្នក​ឡើង​លុយ ដ៏​ប្រ​សេក​ប្រសាច​។ អាច​បញ្ជាក់បាន​ថា អ្វីដែល​លោក​ឧកញ៉ា អ៊ូ ឆាយ កំពុង​សប្បាយ​កើប​លុយ គឺ​ប្រឆាំង​ទៅនឹង គោលការណ៍ ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព ដែល​ក្រសួងមហាផ្ទៃ កំពុង​ខិតខំ​អនុវត្ត នាពេល​បច្ចុប្បន្ននេះ​។​

​បន​ល្បែងស៊ីសង​កន្ទុយលេខ ដ៏​ធំជាងគេ តាំងនៅ​សង្កាត់​ច្បារអំពៅ​១ និង​ច្បារអំពៅ​២ ខណ្ឌមានជ័យ ដែល​នៅ​ទីនោះ មាន​កន្លែង​កត់ ភ្នាល់​កន្ទុយលេខ ស្ទើរ​គ្រប់កន្លែង ហើយ​កូនកញ្ច្រែង​ដែល​កត់​កន្ទុយលេខ តាម​ភូមិ​បាន​យកទៅ​ឲ្យ មេ​ធំ​របស់ខ្លួន គឺ​លោក​ឧកញ៉ា អ៊ូ ឆាយ ដែលមាន​ទីតាំង នៅផ្ទះ​លេខ​៥៦០A-B ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ មានការ​បញ្ជាក់ថា លោក​ឧកញ៉ា អ៊ូ ឆាយ ដែលជា អតីត​មេ​ឆ្នោត​មេក​ណាំ បានដាក់​ភាគហ៊ុន ជាមួយ​អ្នកមាន ៥ នាក់​ទៀត បើក​ល្បែង​ឆ្នោត​កន្ទុយលេខ ដោយ​គ្មាន​ខ្លាចញញើត​នឹង​បទបញ្ជា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឡើយ​។​

​សូម​បញ្ចា​ក់ថា រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ គោលការណ៍​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដើម្បី​ឲ្យ​អាជ្ញាធរ ឃុំ​-​សង្កាត់ នៅក្នុង​ទូទាំងប្រទេស ចូលរួម​ក្នុង​ចលនា ប្រលងប្រណាំង​ដណ្តើម​ស្នាដៃ លើ​ខ្លឹមសារ ៩​ចំណុច ដែល​ក្នុងនោះ បញ្ហា​កើតមាន ល្បែងស៊ីសង​គ្រប់​ប្រភេទ ក៏​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ ក្នុង​ចលនា​ប្រលងប្រណាំង​នេះដែរ​។ ប៉ុន្តែ​យោងតាម របាយការណ៍​ថ្មី​នេះៗ បង្ហាញ​ឲ្យ​ដឹងថា ល្បែង​ស៊ី​លង​គ្រប់​ប្រភេទ បានកើត​មាន ស្ទើរ​គ្រប់​ទីកន្លែង ក្នុង​រាជធានី​ភ្នំពេញ​ដូចជា ល្បែង​បៀរ អាប៉ោង ល្បែងភ្នាល់​បាល់ ល្បែងភ្នាល់​កន្ទុយលេខ ល្បែង​ហ្គេម​កុំព្យូទ័រ មិនសូវមាន​ការបង្ក្រាប​ទេ​៕

images

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, សុខភាព
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com