គិតត្រឹមថ្ងៃទី៧ ខែតុលា នេះ មានមនុស្ស ៨៣នាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់នៅទូទាំងប្រទេស និងប៉ះពាល់ប្រជាពលរដ្ឋ ៨សែននាក់ ហើយដីស្រែរបស់ពលរដ្ឋ ១២ម៉ឺនហិកតារ ត្រូវបានជន់លិច។
លោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយ ថា រាជធានីខេត្តចំនួន១៥ កំពុងរងគ្រោះដោយសារទឹកជំនន់ ដែលធ្វើឲ្យមនុស្ស ៨៣នាក់ស្លាប់ ក្នុងនោះមានកុមារចំនួន ៣៦នាក់។
លោកបន្តថា ផ្ទះរបស់ពលរដ្ឋជាង ១០ម៉ឺនខ្នងប៉ះពាល់ ក្នុងនោះមាន ៦០ ទៅ ៧០ខ្នងខូចខាតទាំងស្រុង។ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៏បានប៉ះពាល់ដែរ រួមមានសាលារៀន ៧៦០កន្លែង វត្តចំនួន៣៥០ មណ្ឌលសុខភាពចំនួន ៥០កន្លែង ត្រូវបានជន់លិច។
លោកបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គ និងទន្លេសាប ហាក់ធូរស្រាលបន្តិច។ ប៉ុន្តែ ទឹកជំនន់ទឹកភ្លៀងកំពុងតែបន្តជះឥទ្ធិពលនៅតាមបណ្ដាខេត្តមួយចំនួន នៃភាគខាងលិចនៃប្រទេស។
កាលពីឆ្នាំ២០១២ ទឹកជំនន់បានសម្លាប់មនុស្ស ១៤នាក់ ហើយឆ្នាំ២០១១ ទឹកជំនន់ក៏បានសម្លាប់មនុស្សអស់ចំនួន ២៥០នាក់ ព្រមទាំងធ្វើឲ្យខាតបង់