0

បែកធ្លាយគ្រឿងញៀនកំពុងចរាចរយ៉ាងជិះសេះលែងដៃដោយសារមេគុកខេត្តក្រចេះ !

បែកធ្លាយ​អំពើ​ស្អុយរលួយ​យ៉ាង​គក្រុក​ចេញ​ពី​មេ​គុក​ខេត្តក្រចេះ​ថា គ្រឿងញៀន​កំពុង​តែ​ចរាចរ​យ៉ាង​ជិះ សេះ​លែងដៃ​យ៉ាង​ពេញបន្ទុក​ព្រម​ទាំង​អំពើ​អមនុស្សធម៌ ស្ទើរ ​គ្រប់​បែបយ៉ាង​បាន​កើត​មាន​ទៅលើ​ក្រុម​អ្នកទោស ដែល​ក្រុម សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា និង​មេ​គុក​ថ្នាក់ជាតិ គួ​យ ប៊ុនសន មិន​គួរ​មើលរំលង​បញ្ហា​អសមត្ថភាព និង ​កំពូល​ពុក រលួយ​របស់​មេ​គុក​ខេត្ត​ក្រចេះ ខ្វា​ម សារ៉ន ឡើយ ។

​មិនតែប៉ុណ្ណោះ​ភាពមិនប្រក្រតី​ជាច្រើន​ត្រូវបាន​បែកធ្លាយ​យ៉ាង​អសកម្ម​ជាច្រើន​ចំណុច​ដូចជា​ ៖

១-​ឱ្យ​អ្នកទោស​ប្រើប្រាស់ គ្រឿងញៀន​យ៉ាង​អបាយមុខ ដើម្បី​បាន​ថ្នូរ​ជា​លុយកាក់ ។

២-​បាន​ឃុបឃិត​ឱ្យ​អ្នកទោស​ប្រើ ទូរស័ព្ទ​ដល់​ទៅ​ប្រមាណ ៨០% ក្នុងចំណោម​ជាប់គុក​ជាង ២០០​នាក់ ។

៣-​ក្រុម​ឆ្មាំ​គុក​ដូច​មាន​ឈ្មោះ​នាយ​ទិត្យ និង​នាយ​ឆាយ គឺជា​ជន​នាំ​ភ្លើង​ទិញ​ទូរស័ព្ទ ទំនើប និង​មធ្យម​អន់ និង​គ្រឿងញៀន​នាំ​ចូល​ទៅ​ឱ្យ ក្រុម​​​អ្នកទោស​លក់ ចរាចរ​យ៉ាង ​ពេញ​ទាំង ១៤​បន្ទប់​រួម (​បន្ទប់​ប្រុស ១២)​និង​បន្ទប់​ស្រី ២​។

៤-​មេក្លោង​ជា​មន្ត្រី​ប៉ូលិស​ទណ្ឌិត ហៅថា ជា​ឆ្មាំ​គុក ឬ​នាយ​គុក នាយ​ទិត្យ និង​នាយ​ឆាយ នោះ​គឺជា​មេក្លោង​នាំចូល​គ្រឿងញៀន​ពី​ខាងក្រៅ​មកឱ្យ​មេ​គ្រឿង ញៀន ៣​នាក់  ក្នុង​គុក​ជា​អ្នក​លក់​បន្ត​។​

៥-​មេ​គ្រឿងញៀន ៣​នាក់​ធំៗ ដែល​គេ​ហៅថា ជា​មេក្លោង​ជា​អ្នកទទួល គ្រឿងញៀន​ពី​មន្ត្រីប៉ូលិស ជា​នាយ​គុក​នោះ មានឈ្មោះ ណែ​ម​, សុ​នា​, ឈ្មោះ សៀម ធាន និង ឈ្មោះ ហាក់ សុធិ ។​

៦-​មេ​គ្រឿងញៀន​ទាំង ៣​នេះ មាន​កូនជឹង (​កូន​កញ្ច្រែង​)​ចែកចាយ​គ្រឿងញៀន​លក់​បន្ត និង​ប្រមូល​លុយ ពី​អ្នក​ជក់​គ្រឿងញៀន​ទាំង ១៤​បន្ទប់​នេះ មានឈ្មោះ គង់ រិទ្ធ​,  ឃុត សុខ​ឃ្លី​, សយ ថា និង​ក្រូច សូ ។​

​ដូចជា ៧-​ចំណោម​អ្នក​ជក់​គ្រឿងញៀន​ជាង ១០០​នាក់ ស្មើ​ឱ្យ ៨០% អ្នក​គុក​នោះ​ស្នើ​នឹង (​អ្នកទោស​)​ចំនួន​ជាង ២០០​នាក់ នោះ​បាន​ចំណាយលុយ​ជក់ គ្រឿងញៀន ​ក្រោមលេស​ធ្វើ​ទារុណកម្ម​ឱ្យ​ទិញ​ជក់​គ្រឿងញៀន ( អ្នក​អត់​ទិញ​ត្រូវគេ​យក លេស​វាយតប់​រាល់ថ្ងៃ​)​ហើយ​ឯ​អ្នកទិញ​វិញ​រួចខ្លួន ត្រូវ​ចំណាយ​ទឹក​លុយ ១០០០-២០០០​ដុល្លារ ជា​មធ្យម ។​

៨-​ការ​ចំណាយលុយ​ទិញ​គ្រឿងញៀន និង​ការចំណាយ​លុយ​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​ចេញ​ក្រៅ (​ទិញ​ទូរ ស័ព្ទ​ពី​នាយ​គុក​ហើយ​)​គេ​ប៉ាន់ប្រមាណ​អ្នក​គុក​ចំណាយ​លុយ ស្រស់ៗ​ដូច​បោះ​លុយ​ចោល​ចាប់ពី ២០០០-៤០០០​ដុលារ ក្នុង​១​ថ្ងៃ ។​

៩-​ដូចជា ទារុណកម្ម​កើតចេញពី​ជម្លោះ​ឆ្មាំ​គុក​ញុះញង់​បញ្ជា និង​នូវ​ពីក្រោយ និង​បង្កជម្លោះ​ឱ្យ​អ្នកទោស​មាន​ក្រ​ឈ្លោះ​គ្នា​នោះ កើតមាន​រាល់ថ្ងៃ នៅ​ក្នុង​គុក​នោះ​ដែល​គេ ហៅថា ជាទី​តាំង​កែប្រែ នោះ ត្រូវបាន​អ្នកទោស​ហៅថា “​ជាទី​តាំង​ឧក្រិដ្ឋ បង្ហាត់បង្ហាញ​តែ​អំពើ​ឃាតកម្ម​វាយ​ទាត់​ធាក់​និទណ្ឌភាព​យ៉ាងខ្មៅ ងងឹត​” ដូច​ជំរុំ​ចោរព្រៃ​គ្មាន ​ច្បាប់ទម្លាប់ និង​ប្រទេស ជាតិ​គ្រប់គ្រង​សោះ ។​

១០-​ជា​ញឹកញាប់ គឺ នាយ​ទិត្យ និង នាយ​ឆាយ គឺជា​មេក្លោង​អុជអាល​នាំអាទិ៍ និង​ចង្អុលបង្ហាញ​ឱ្យ​ក្រុម​បងធំ​ញៀន​គ្រឿងញៀន​ជាប់គុក​យូរ​ឆ្នាំ​ឡើង​ដុះ​ស្លែ​គុក (​ហៅ​ថា បងធំ​)​ឱ្យ​វាយ តប់​ធ្វើបាប យ៉ាង​អមនុស្សធម៌​ទៅលើ​ក្រុម​អ្នកទោស​ថ្មី​ចាស់​ដោយ​មិន​រើសមុខ​យ៉ាង​សែន​ទារុណ និង​ឃោរឃៅ​បំផុត ។​

១១-​លោក ខ្វា​ម សារ៉ន ជិះសេះ​លែងដៃ​បង្កើត​បក្ខពួកនិយម​ធ្វើបាប និង​ជញ្ជក់​ឈាម​ក្រុម​អ្នកទោស​យ៉ាង ពេញបន្ទុក​យូរ​ឆ្នាំ​មកនេះ គេ​កោតតែ​គ្មាន​ថ្នាក់លើ​ដឹង​សោះ ។

១២-​ក្រៅពី​បក្ខពួកនិយម និង​ធូ​រលុង​លោក ខ្វា​ម សារ៉ន ក៏​ត្រូវ​ក្រុម​អ្នកទោស​ចង្អុលមុខ​ចោទ​ប្រកាន់​ថា ជា​កំពូល​ជនកំហូច និង​ល្បិច​កំពូល​ពុករលួយ​ទទួល​សំណូក​ពី ក្រុម​ឧក្រិដ្ឋជន គ្រឿងញៀន ជូ​ញ​ដូរ​ផ្លូវភេទ និង​ឈ្មួញ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ធ្វើ​ជា​ខ្នងបង្អែក​កាង​ឱ្យ​បទឧក្រិដ្ឋ​ទាំងនោះ ជា​ថ្នូរ​នឹង​លុយ​ជួល​របស់​ឈ្មួញ​ឱ្យ​ធ្វើ​ទារុណកម្ម​មិន ​រើសមុខ​ទៅ លើ​ក្រុម​អ្នកទោស​ជា​យូរ​ឆ្នាំ​មកហើយ ។​

១៣-​ក្រៅ​ពី​រឿង​ធ្វើ​ទារុណកម្ម​នូវ​ពីក្រោយ​ក្រុម​ឧក្រិដ្ឋ​លោក ខ្វា​ម សារ៉ន ក៏​ត្រូវប៉ាន់​ពី​ការ​កាន់​បញ្ជី​បញ្ចោ​ញ​បញ្ចូល​ឈ្មោះ អ្នកទោស​យ៉ាង​ត្រូវបាន់​បំផុត​តាមរយៈ ការបន្ធូរបន្ថយ​ទោស​ទណ្ឌ ទៅលើ​ក្រុម​ទណ្ឌិត​មាន ៣​ខែ ៦​ខែ គ្រួសារ​អ្នក ទោស​ត្រូវ​ដាក់​លុយ​ចាប់ពី ១៥០-២០០​ដុល្លារ​, ៩​ខែ ២៥០-៤០០​ដុល្លារ​, ១​ឆ្នាំ ៧៥០-១០០០​ដុល្លារ សម្រាប់​បន្ធូរបន្ថយ​អ្នក​ទេ​សា​តាម​កាលៈទេសៈ​បុណ្យទាន​ចំរើន​ព្រះជន្ម ៘​របស់​ព្រះមហាក្សត្រ និង​ទឹក​លុយ របស់​គ្រួសារ​អ្នកទោស​ដែល​ដាក់​សូកប៉ាន់នោះ ហើយ​បើ​គ្មានទេ ជាប់​យូរ​ឆ្នាំ​តាម​យថាកម្ម​ទៅ ឬ​ងាប់​ចោល​ឆ្អឹង​ក្នុង គុក​តែ​ម្តង​ក៏​គ្មាន​ឈឺ​ក្បាល​លោក ខ្វា​ម សារ៉ន ដែរ ។​

១៤-​លោក ខ្វា​ម សារ៉ន ល្បីល្បាញ​ហុតឈាម​ក្រុម​ទណ្ឌិត​អ្នកទោស​ហើយ បែរ​ជា​បែកធ្លាយ​រឿង​កឹបកេង លុយ​អាហារ​បឋម​ប្រចាំថ្ងៃ និង​ថ្នាំពេទ្យ​អ្នកទោស​ជា​យូរ​ឆ្នាំ​ទៀត ព្រោះ​អ្នកទោស​ភាគច្រើន​មិន​ធ្លាប់​លំបាក និង​ការធ្វើ ទារុណកម្ម​ដ៏​ធ្ងន់ធ្ងរ​នោះ មិន​អាច​ទទួល​អាហារ​ប្រចាំថ្ងៃ​របស់​គាត់​បាន​ទេ ដាក់ចូល​ពោះ​ភ្លាម​ក្អួតចង្អោរ ភ្លាម ព្រោះថា មានតែ​ក្លិនឆ្អាប​ស្អុយ​ដូចជា គម្រង់​។​

១៥-​ជាក់ស្តែង​ដែល​លោក ខ្វា​ម សារ៉ន មិន​អាច​ដោះ​សារបាន​ថា នូវ​ពីក្រោម​បទល្មើស​គ្រឿងញៀន និង​ការ​នាំចូល​ទូរស័ព្ទ​ឱ្យ​អ្នកទោស​ប្រើ​ពេញ​គុក នូវ​ពីក្រោយ​នាយ ឆាយ និង​នាយ​ទិត្យ ធ្វើ​អំពើ​អនាចារ​ធ្វើបាប​អ្នក ទោស​តាមតែ​ទំនើងចិត្ត​នោះ គឺ​មាន​ឆ្មាំទ្វារ​ចាំ​ត្រួត​ពិនិត្យិ​ការនាំចូល តាម​ទ្វារ​ដល់​ទៅ​ពីរ​ជាន់​សឹង​ថា រុយ​១​ក្បាល ក៏​មិន អាច​ហើរ​រំលង​ឆ្មាំទ្វារ​គុក​បានឡើយ ។ ហេតុម្តេច​ក៏​មាន​លុយខ្មៅ និង​គ្រឿងញៀន​ទូរស័ព្ទ​គ្រប់​ប្រភេទ​យកទៅ ឱ្យ​ក្រុម​អ្នកទោស​ប្រើប្រាស់​យ៉ាង​សេរី​បង្ក​វិច្ឆេទកម្ម​ក្នុង​គុក ទៅ​កើត ។​

១៦-​ក្រុម​អ្នកទោស​ឈ​ឈឺ​ល្មមៗ​ជិត​ដាច់ខ្យល់​ឱ្យ​តែ​គ្មាន​លុយ ឬ​គ្មាន​ការឧបត្ថម្ភ​ពី​ខាងក្រៅ​នោះ គឺ​លោក ខ្វា​ម សារ៉ន មិន​ខ្វល់​យកទៅ​ព្យាបាល​ទេ គឺ​ទុក​ឱ្យ​ដាច់ខ្យល់ ស្លាប់​ទើប​បញ្ជូន​ចេញពី​គុក​ហើយ​ទៅ​ឃុបឃិត ធ្វើ​កោសល្យវិច្ច័យ​ជាមួយ​ក្រុម​គ្រូពេទ្យ Lobby ថា គាំងបេះដូង ឬ​ស្លាប់​ដោយ​រោគា ៘ សែន​អយុត្តិធម៌​ខ្លាំង ណាស់  ។​    ​

១៧-​អំពើ​អយុត្តិធម៌​នៃ​ការធ្វើ​ទារុណកម្ម​នេះ គឺ​កើត​ចេញពី​សំណូក​ពុករលួយ​ជួល​ពី​ខាងក្រៅ​វាយតប់​ទៅ លើ​ក្រុម​ទណ្ឌិត​ដោយ​គ្មាន​ការជួយ​ឈឺឆ្អាល និង​មាន​វិធានការ ណាមួយ ទៅ​ពី​អ្នកទោស​ដៃដល់​បណ្តាលឱ្យ​ជន​រង គ្រោះ​នោះឡើយ ។ ហើយ​ជនរងគ្រោះ ត្រូវស្លាប់​ដោយសារ​ការ​គ្រាំគ្រា​ក្អក​ក្អួត​ឈាម ៧-៨​នាក់ ត្រឹម​ចូលមកក្នុង ​ពន្ធនាគារ​ខេត្ត​ក្រចេះ​នោះ មិន​លើ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ ។​

១៨-​ក្រុម​អ្នកទោស​ដែល​ស្លាប់​ដោយ​អំពើ​មិន​ប្រក្រតី​ដូច​ឃាតកម្ម​នៃ​ការធ្វើ​ទារុណកម្ម​ជាង​សត្វ​ដូចជា ការ​ស្អប់​ពី​មេ​គុក និង​ឆ្មាំទ្វារ​ជួល​ឬ​ក៏​ទទួល​សំណូក​ឱ្យធ្វើ​ទារុណ​ពី ខាងក្រៅ​នោះ ចាប់ពី​ឆ្នាំ​២០០៨ មកដល់​ឆ្នាំ​២០១៤ នេះ​មាន ១៣​នាក់ ហើយ​ត្រឹម​លោក ខ្វា​ម សារ៉ន Lobby ជាមួយ​ក្រុម​ពេទ្យ​ខូច​ថា ឈឺ​ស្លាប់​ដោយ​រោគា​ប៉ុណ្ណោះ តែ ​គ្រួសារ ជនរងគ្រោះ និង​ទណ្ឌិត​ស្រែកថា មហា​សែន​អយុត្តិធម៌​ណាស់ និង បាន​សូម​អំពាវនាវ​ដល់​ក្រុម​សិទ្ធិ​មនុស្ស ទាំង​គ្រប់​ផ្នែក និង​រដ្ឋាភិបាល​គួរ​មាន​វិធានការ​ចុះ ​ពិនិត្យ​មើល​ភាព​អសកម្ម​របស់​មេ​គុក​ខេត្តក្រចេះ​របស់ ខ្វា​ម សារ៉ន នេះ​ជា​បន្ទាន់​ផង ព្រោះថា មេ​គុក​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​មានបាន​ពីលើ​ញើស​ឈាម​របស់​ទណ្ឌិត​យ៉ាង ​ឃោរឃៅ​ខ្លាំង ណាស់​យូរ​ឆ្នាំ​មកហើយ មិន​អាច​ឱ្យ​ទទួលយក​បាន​ទេ ! ។​

១៩-​រាល់​ទណ្ឌិត​ដែល​រួច​ទុក្ខទោស​ត្រូវបាន​ដោះលែង គឺ​តែងតែ​បង់​ទៅឱ្យ​គាត់​មេ​គុក ខ្វា​ម សារ៉ន ក្នុង​ម្នាក់ៗ ៥០-១០០ និង​អ្នក​កាន់​ត្រា​កំពូល​មុខលុយ​ម្នាក់ៗ ៥០០០០-១០​ម៉ឺន​រៀល​ផងដែរ ។

២០-​ថ្មីៗ​នេះ​កាលពី​ថ្ងៃអាទិត្យ ទី ៧ ខែ​ធ្នូ ឆ្នាំ​២០១៤ មកនេះ ដោយ​ទប់​អារម្មណ៍ និង​នាយ​ទិត្យ នាយ​ឆាយ​ឆ្មាំ​គុក​នោះ មិន​បាន​នោះ គឺ​មេ​គ្រឿងញៀន​មួយរូប​ឈ្មោះ ហាក់ សុធិ (​ហៅ ម៉ី​នោះ​)​ក៏​បាន​ស្ទុះ ប្រវាយប្រតប់​ជាមួយ​ឆ្មាំ​គុក​យ៉ាង​គួរឱ្យ​ញាក់សាច់ ហើយ​ក៏​ត្រូវបាន​លោក​នាយ​ទិត្យ ឆ្មាំទ្វារ​គុក​នោះ​ឱ្យ​ជើងកាង​ព្រួត វាយតប់​ស្ទើរ​ស្លាប់ ​ថែមទាំង​ដកហូត​យក​ទូរស័ព្ទ​១ រយៈ​ក្រោយមក​នាយ​ទិត្យ​នោះ ក៏​ប៉ះ​សេ​ឱ្យ​ទូរស័ព្ទ​នេះ​ទៅ​ឈ្មោះ សុធិ វិញ​ជា​ថ្នូរ​និង​លុយ ១០​ដុល្លារ​-១០​ម៉ឺន​រៀល ។

២១-​ដូច​កាលពី​ថ្ងៃ ១១ ដូច​ជា​ល្បែង Lobby លេង​ដឹង​ក្រោយ ពេល​បន្ធូរ​យក​ទូរស័ព្ទ​មក​ឱ្យ​ទណ្ឌិត​ប្រើ​ហើយ​នោះ បែរ​ជា​ឃើញ​ក្រុម​នាយ​គុក​ចុះ​ចាប់​ប្រមូល​ទូរស័ព្ទ​ពី អ្នកទោស​បាន ដល់​ទៅ​ជិត ១០០​គ្រឿង ហើយ​ល្បែង​នោះ​ក៏​ឱ្យមក​អ្នកទោស​វិញ ព្រោះថា នេះ​ជា​ការធ្វើ​អាជីវកម្ម​ជម្រិត​លើ​ខ្នង អ្នកទោស​អាច​ឱ្យ​ក្រុម​មេ​គុក និង​បក្ខពួក ​ងាយស្រួល​ធ្វើ​មាន​បាន​លើ​ញើស​ឈាម​អ្នកទោស​យ៉ាង​ក្រអឺតក្រទម​បំផុត (​មិន​គួរ​មើលរំលង​នោះទេ​) ។​

​ព្រឹក​ម៉ិញ​នេះដែរ សេចក្តីរាយការណ៍​តាម​ទូរស័ព្ទ​ចេញពី​មន្ត្រី​អនុរក្ស​គុក​ឱ្យដឹងថា គឺ​ឈ្មោះ សុធិ ដែល​ជា​មេ គ្រឿងញៀន​ក្នុង​គុក​នោះបាន​ជួល​ឈ្មោះ សាយ ថា ដែល​ជា កូនជឹង​អ្នកទោស​ឱ្យទៅ​វាយតប់​លើ​អ្នកទោស​ឈ្មោះ ហាក់ លី​ឆេង ទក់​សាច់​ដូច​ឆ្កែ ឡើង​សន្លប់​រឿង​គំនុំ​បទ​សង​លុយ​ទិញ​គ្រឿងញៀន​ជក់​ក្នុង​គុក​នោះ ។ អ៊ីចឹង​ហើយ ​បាន ជា​សម្លេង​អ្នកទោស​ថ្កោលទោស​លោក ខ្វា​ម សារ៉ន ថា ការ​ចរាចរ​គ្រឿងញៀន​លក់​យ៉ាង​សេរី​ក្នុង​គុក​បាន​នោះ ក៏​ដោយសារ​មេ​គុក​នោះឯង ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ការិយាល័យ​របស់​យើង​បាន​ព្យាយាម​ជួប​លោក​នាយៗ​ឆ្មាំ​គុក​តាម​ទូរស័ព្ទ​សុទ្ធតែ​មិន អាច​ទំនាក់ទំនង​បាន​ឯ​លោក​មេ​គុក​ដ៏​មហិមា ខ្វា​ម សារ៉ន វិញ ពេល​ទទួល​ទូរស័ព្ទ​សូរ​នាំ​ជុំវិញ​ព័ត៌មាន​អាស្រូវ​នេះ គាត់​ឆ្លើយ​កំបុតៗ​ថា ជាប់​កាច់​ចង្កូត​រថយន្ត ជាមួយ និង​ចំរៀង​ដ៏​ត្រជាក់ចិត្ត​បំផុត ៕

2

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com