0

មេប៉ុស្តិ៍​ច្រកទ្វារទ្វេ​ភាគី​ណាំ​លៀឈ្មោះ ​ផន ណា​វី ឃុប​ឃិតជា​មូយ​បទ​ល្មើស​ដឹកឈើ​ប្រណីត​ទៅស្រុក​យួនដោ​យសេរី

សមត្ថកិច្ច​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ ជាអ្នក​កាង​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​យក​ទីតាំង​លំនៅ​ដ្ឋាន​របស់ខ្លួន​ធ្វើជា​កន្លែង​ទិញ​ឈើ​និង​ស្តុក​ឈើ​ទុក​ដឹកជញ្ជូន​ចេញ​តាម​ច្រក​ណាំ​លៀ ។ ឈ្មួញ​រកស៊ី​ឈើ​មានឈ្មោះ​ដូចជា យូ សុធា ជា​នាយប៉ុស្តិ៍​ច្រកទ្វារ​ដាក់​ដាំ បាន​បើកដៃ​ឲ្យ​ប្រពន្ធ​និង​ប្អូនថ្លៃ​ជា​អ្នកប្រមូល​ទិញ​ឈើ​នៅ​ស្រុក​ពេ​ជ្រា​ដា​។

មេ​ប៉ុស្តិ៍​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀឈ្មោះ​ផន ណាវី ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​នេះ​រិះគន់ថា​ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​និង​កូនចៅ​ក្រោម​ឱវាទ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាងអាណាធិបេត្យ ​។

​ចំណែក​ឈ្មោះ លី និង​ឈ្មោះ ជឿ​ង មាន​ទីលំនៅ​ក្នុងភូមិ​វ៉ា​រិ​យោង ស្រុក​ពេ​ជ្រា​ដា ហើយ​ឈ្មោះ វង្ស តារា​សុផល ជា​នាយរង​ប៉ុស្តិ៍​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ​ក៏​ជា​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួនម៉ាសេរី។ ឈ្មួញ​ដូច​រៀបរាប់​ឈ្មោះ​ខាងលើនេះ​បាន​ដឹកឈើ​ប្រណីត​ចេញ​តាម​ច្រករបៀង​នៅ​ខាងជើង​ច្រក​ទ្វេភាគី​ណាំ​លៀ​មាន​ចម្ងាយ​ប្រមាណ​៦០០​ម៉ែត្រ​ជាប់​ថ្នាល​បណ្តុះ​កូនឈើ​របស់​ក្រុមហ៊ុន​កូ​វី​តា​មា​។​ការដែល​ឈ្មួញ​អាចធ្វើ​សកម្មភាព​យ៉ាង​ពេញបន្ទុក​គឺមាន​ការបើក​ដៃ​ពី​លោក ផន ណាវី មេ​ប៉ុស្តិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ ព្រោះ​លោក ផន ណាវី គិតគូរ​តែ​រឿង​ប្រ​មូ​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។​

​ឈ្មួញ​រកស៊ី​ឈើ​មួយចំនួន​បាន​ឲ្យ​ដឹងថា​ការដឹកឈើ​ចេញ​តាម​ច្រក​ណាំ​លៀ ពួកគេ​ត្រូវ​បង់លុយ​ជូន​លោក ផន ណាវី តាម​ការកំណត់​គឺ​រថយន្ត​ធុន​តូច​ត្រូវ​បង់​១០០​ដុល្លារ រីឯ​រថយន្ត​ហាយ​ទ្បែ​ន​ឌ័​រ​និង​ទ្ប​ង់​គ្រី​ស័​រ​ជាដើម ត្រូវ​បង់​២០០​ទៅ ៣០០​ដុល្លារ​តាម​ប្រភេទ​ឈើ​ប្រណីត​ឬ​ឈើ​ប្រភេទ​លេខ​១​។ លោក ផន ណាវី និង​លោក វង្ស តារា​សុផល មិន​ត្រឹមតែ​អង្គុយចាំ​រាប់​ក្បាល​ទ្បាន​ដឹកឈើ​យកលុយ​ច្រក​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ឆ្លៀត​ដឹកឈើ​ដោយ​ខ្លួនឯង​យ៉ាង​គឃ្លើន​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក ផន ណាវី និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​ស្វែងរក​ផលប្រយោជន៍​តាម​អំពើ​ចិត្ត​តទៅទៀត​៕

IMG_1416

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com