0

​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ប្រកាសអាសន្ន​ទឹកជំនន់​​

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ឲ្យដឹង​នៅ​រសៀល​ថ្ងៃច​ន្ទ​នេះ​ថា ទឹកស្ទឹង​បាន​ជ្រៀល​ចូលដល់​ខេត្ត​ពោធិ៍សាត់ ហើយ​កម្រិត​ទឹក កំពុងតែ​កើន​ឡើង​​ជា​បន្តបន្ទាប់ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។

​អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ​យ សុខា បាននិយាយ​ថា ស្ថានភាព​ទឹក​នៅ​ខេត្ត​ពោធិ៍សាត់ កំពុង​តែ​កើនឡើង​ខ្លាំង ដល់​ដំណាក់កាល​មួយ ត្រូវ​ប្រកាស​អាសន្ន​ជាបន្ទាន់​។ លោក​បន្តថា ព្រឹក​មិញ​នេះ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក​ លឹម គានហោ បាន​ចុះ​ពិនិត្យ និង​ជូនដំណឹង​ថា នៅ​ខេត្ត​ពោធិ៍សាត់ មាន​សំពាធ​អាកាសធាតុ នៅថ្ងៃនេះ និង​ថ្ងៃស្អែក​។

​លោក ខូ​យ សុខា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ស្រប​ពេល​នេះ​ដែរ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​​ខេត្ត បាន​ចាត់​កម្លាំង​ចម្រុះ ដើម្បី​ជួយ​ប្រជាជន ដែល​នៅ​តំបន់​រងគ្រោះ ។ លោក​បន្ថែមថា រហូតមកដល់​ពេលនេះ ទឹកជំនន់​បាន​ធ្វើឲ្យ​ខូចខាត​ដំណាំ​ស្រូវ​ប្រជាជន ចំនួន​៥​ទៅ​៦​ពាន់​ហិកតា និង​ពលរដ្ឋ​ជាង​៤០០​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ប្រជា​ពល​ដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់ ឲ្យដឹងថា ទឹក​បាន​ចាប់ផ្តើម​កើនឡើង​ខ្លាំង​នៅ​ថ្ងៃទី ០៦ ខែតុលា កាល​ពី​ម្សិលមិញ​។

នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ វី ឲ្យដឹងថា រហូតមកដល់​ថ្ងៃ​ចន្ទ​នេះ ខេត្ត​ចំនួន​៤ កំពុង​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ ខេត្ត​ទាំងនោះ រួមមាន បាត់ដំបង សៀមរាប បន្ទាយមានជ័យ និង​ប៉ៃលិន​៕

image

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com