0

ព្រះរា​ជអាជ្ញា​ខេត្ត​​សៀម​រាបគ្មា​នវិធាន​ការទប់​ស្កាត់ ​ទៅលើ​ឈ្មួញរ​កស៊ីបទ​ល្មើស​ព្រៃ​ឈើខុស​ច្បាប់

ខេត្តសៀម​រាប៖ប្រភព​ព័ត៌មាន ​បានរាយការណ៍​ថា ឈ្មួញដឹក​ឈើទាំងតូ​ច ទាំងធំដែល ដឹកចូល​ខេត្តសៀមរាប ​និងឆ្លងកា​ ត់ខេត្តសៀមរាប​ គឺសុទ្ធតែ បាន​បង់លុយ ជូន​មន្រ្តីជំនាញ ​និងសមត្ថកិច្ច គ្រ​ប់ស្ថាប័នអស់ហើយ ​បានជាមិន  ​មានអ្នកបង្ក្រាបដូច្នេះ ​ពលរដ្ឋខេត្តសៀមរាប ​គឺមានតែ​សង្ឃឹម ទៅលើ​ស្ថាប័ន​តុលាការ  តែប៉ុណ្ណោះ​ដែលជា​   ជម្រើសចុង​  ក្រោយក្នុង​ការបង្ក្រាប  ក្រុម​ឈ្មួញទុច្ចរិត ទាំងនោះប៉ុន្តែឥឡូវ សូម្បីតែស្ថាប័នតុលារ ការក៏លែង រវីរវល់ ជាមួយរឿង  បង្រ្កាបបទល្មើស ព្រៃឈើទេហើយដែល នេះជាហេតុធ្វើមហា ជនឆ្ងល់ថាមិន ដឹងមកពី  មូលហេតុអ្វី?ព្រោះ កាលពីលោក កើតវណ្ណរ៉េតឡើងជា ព្រះរាជអាជ្ញាដំបូងជំនួស លោកទីសុវិនថាល់គេ  សង្កេតឃើញថា  ហាក់មាន ការបង្រ្កាប  យ៉ាងក្តៅគគុកមិនថា  បទល្មើសតូចឬធំនោះទេ។

ការដឹកជញ្ជួនឈើខុសច្បាប់ពីបណ្តារខេត្តនានាឆ្លងកាត់ខេត្តសៀមរាបនៅតែជាបញ្ហា ក្តៅគគុកជារៀងរាល់ថ្ងៃតែមេព្រៃនៅខេត្តសៀមរាបពីលើដល់ក្រោមគ្មានការបង្ក្រាបមិនតែប៉ុណ្ណោះសូម្បី តែស្ថាប័នតុលាការដែលមានលោកកើតវណ្ណរ៉េតជាព្រះរាជអាជ្ញាក៏ហាក់ដូចជាមានការប្រងើយកន្តើយ ក្នុងការចូលរួមបង្ក្រាបបទល្មើសទាំងនេះផងដែរដែលធ្វើអោយមតិមហាជនរិះគន់ថាព្រះរាជអាជ្ញាថ្មីនេះ ធ្វើការបានតែមួយ ចំអិនកំពិសដំបូងតែប៉ុណ្ណោះ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៤កន្លងទៅនេះមានរថយន្តសាន់យ៉ុងដឹកឈើប្រណិត ខុសច្បាប់២គ្រឿងដែលគេស្គាល់ថាជារបស់ចែញ៉ច(ឈ្មោះហៅក្រៅ)ប្រពន្ធលោកមិនចន្ថាអធិការ ស្រុកប្រាសាទបាគងបានដឹកឈើអត់ច្បាប់ពីស្រុកស្រយ៉ងខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើមក កាន់ក្រុងសៀមរាបលុះដល់ចំណុចស្រុកប្រាសាទបាគងខេត្តសៀមរាប រហូតចូលទំលាក់ឈើអោយមេ ឈ្មួញទិញឈើនៅក្រោយសណ្ឋាគារអង្គរអេរា ដែលគេស្គាល់ថា ជាសណ្ឋាគាររបស់អ្នកធំម្នាក់។

តាំងពីស្រុកប្រាសាទបាគងរហូតដល់ក្រុងសៀមរាប អ្នកយកព័ត៌មានយើង បានព្យាយាមរាយការណ៍ ជូន លោក ទាគឹមសុទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តតែទូរមិនចូលបន្ទាប់មកបានខលទូរស័ព្ទទៅលោកឯមមុន្នី អធិការខាងជើងបឹងទន្លេសាបជាច្រើនដងតែលោកមិនលើកទូរសព្ទសោះ។អ្នកយកព័ត៌មាន យើងបានរាយការណ៍ជូនលោកកើតវណ្ណរ៉េតព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបអំពីរថយន្តដឹក ឈើខាងលើភ្លាមនោះលោកថាចាំលោកបញ្ជាអោយខាងមេព្រៃគេចុះធ្វើការបន្ទាប់ប្រហែល១៥នាទី ក្រោយមកលោកព្រះរាជអាជ្ញាប្រាប់តាមទូរស័ព្ទថាខលមេព្រៃមិនចូលប្រហែល១៥នាទីក្រោយមកទៀត លោកព្រះរាជអាជ្ញាលែងលើកទូរស័ព្ទរហូតទោះខលទៅជាច្រើនដងទៀតក៏ដោយរហូតដល់រថយន្ត ដឹកឈើទំលាក់ឈើអស់ពីរថយន្តបើកចេញទៅបាត់ដោយគ្មានការអន្តរាគមន៍ឬបង្រ្កាបរថយន្តដឹកឈើ ខាងលើនេះទេ។

អ្នកយកព័ត៌មានយើងបានអោយដឹងថាបន្ទាប់ពីចែញ៉ចទំលាក់ឈើនៅក្រោយសណ្ឋាគារអេរារួចបើក រថយន្តចេញក៏បានខលទូរស័ព្ទសុំជួបអ្នកយកព័ត៌មានយើងសុំធ្វើការសម្របសម្រួលចែកលុយកាក់ថ្លៃបាយទឹក តែអ្នកយកព័ត៌មានយើងមិនបានទទួលយកសំណើរនោះទេព្រោះករណីនេះវាជាអំពើពុករលួយ ឃុបឃិតជាមួយអ្នករកស៊ីខុសច្បាប់ស៊ីសំណូកសូកប៉ាន់។គួររំលឹកផងដែរថាកាលពីវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ថ្ងៃទី២៦ខែសីហាឆ្នាំ២០១៤រថយន្តដឹកឈើអត់ច្បាប់របស់ចែញ៉ចនេះត្រូវបាន អ្នកកាសែតម្នាក់រាយការណ៍ទៅលោកឯមមុន្នីអធិការខាងជើងបឹងទន្លេសាបនិងលោកកើតវណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបអោយចាប់ទាំងរថយន្តទាំងឈើពេញរថយន្តដាក់ទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ ម្តងរួចទៅហើយ ខណៈរថយន្តនេះ កំពុងបែកកង់ នៅក្បែរសង្កាត់ ខាងលើនេះ។

តែមិនបានប៉ុន្មានថ្ងៃផងស្រាប់តែមេព្រៃបានដោះលែងរថយន្តធូរីសដឹកឈើអត់ច្បាប់របស់ចែញ៉ចនេះ អោយទៅគាត់វិញដែលបណ្តាលអោយចែញ៉ចបានរថយន្តមកដឹកឈើបន្តទៀតហើយថែមទាំងទិញ រថយន្តថែមមួយគ្រឿងទៀតដឹកកាន់តែច្រើនជាងមុនដើម្បីស្រង់ដើម។ពាក់ព័ន្ធករណីខាងលើនេះយើង ពុំទាន់អាចសុំការពន្យល់អំពីលោកកើតវណ្ណរ៉េព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបបានទេព្រោះ ទូរស័ព្ទមិនចូល។ ចំណែកឯ ចែញ៉ច ក៏ពុំអាចសុំការបកស្រាយបានដែរ ព្រោះទូរស័ព្ទនៅក្រៅតំបន់សេវា៕

kms2232

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com