ខេត្តព្រះសីហនុ៖ល្បែងស៊ីសសងគ្រប់ប្រភេទដូចជាល្បែងកន្ទុយលេខ បៀរ អាប៉ោង ជល់មាន់និង គ្រឿងញៀន បច្ចុប្បន្នបាន បែកពេញបន្ទុក នៅក្នុង ក្រុងព្រះសីហនុខេត្តព្រះសីហនុ គេពុំទាន់ឃើញ មានមន្ត្រីនគរបាល ឬសមត្ថកិច្ច ពាក់ព័ន្ធចេញបង្ក្រាប ឲ្យមាន ប្រសិទ្ឋភាពម្តងណាឡើយ ។ បៀអាប៉ោងជាពិសេសល្បែងជល់មាន់និងគ្រឿងញៀនលេងយ៉ាងកក្រើកក្នុងខេត្តព្រះសីហនុនាបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថាគឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយភូមិ. ឃុំមានសុវត្ថិភាពមន្ត្រីនគរបាលគឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់និងផ្សព្វផ្សាយគោលនយោបាយនេះ ។
ប្រជាពលរដ្ឋនៅក្នុងទីប្រជុំ ជនក្រុងព្រះសីហនុបានបន្តឲ្យដឹងថា ថ្នាំញៀន គឺជាអាវុធបំផ្លាញយុវភាពរបស់យុវជន គ្រប់រូបអោយធ្លាក់ចូលទៅក្នុងរណ្តៅអំពើអបាយមុខ ពាលាអាវ៉ាសែ ធ្វើអោយមនុស្សបាត់បង់ សតិសម្បជញ្ញៈលែង ស្គាល់ខុសនិងត្រូវ។ ថ្នាំញៀនត្រូវបានគេចរាចរណ៍ លក់ យ៉ាង កក្រើកកដល់ក្នុងស្រទាប់ យុវវ័យជាពិសេសកូនៗ របស់ពួកគាត់ដែលកំពុងសិក្សារៀនសូត្រ ។
ករណីនេះធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងដោយសារតែភាពកំសោយរបស់អភិបាលខេត្តនិងសមត្ថកិច្ចពាក់ព័ន្ឋ។ជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងលោកឧត្ដមសេនីយ៏ស្នងការនគរបាលខេត្តព្រះសីហនុនេះតែម្ដងមិនត្រឹមតែគ្រប់គ្រងដ៏មហាអន់ប៉ុណ្ណោះទេ ថែមទាំងធូររលុងក្នុងការបណ្តោយឲ្យពួកជនសង្គ មងងឹតឈ្មោះពៅបើកល្បែងស៊ីសងយ៉ាងគឃ្លើន ប្រឆាំងទៅនឹងប្រមុខរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនជា នាយករដ្ឋមន្រ្តី ។គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលមាន ៩ ចំណុច គួរអាជ្ញាធរ ខេត្តគ្រប់លំដាប់ថ្នាក់ គោរពគោលការណ៍នេះឲ្យមានប្រសិទ្ធភាពខ្ពស់ ។
គេសង្ឃឹមថាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ស្នងការនគរបាលខេត្ត និងចាត់វិធានការលើល្បែងស៊ីសងពិសេសល្បែងជល់មាន់និងគ្រឿងញៀន ដែលជាអំពើអសកម្មក្នុងសង្គមបង្កឲ្យមានកើតចោរកម្មច្របូកច្របល់ប៉ះពាល់ដល់អារម្មណ៏ប្រជាពលរដ្ឋមានការភយ័ខ្លាចជារៀងរាល់ថ្ងៃ។
ទីតាំងដែលជនសង្គមងងឹតបើកល្បែងជល់មាន់និងគ្រឿងញៀនហើយធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោតក្តៅក្រហាយ នេះស្ថិតនៅចំណុចចំការមួយកន្លែងទល់មុខមន្ទីរឧស្សាហកម្មខេត្តព្រះសីហនុដែលមានម្ចាស់ឈ្មោះពៅក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ប្រភពបានទម្លាយឲ្យដឹងថាការបើកលែ្បងស៊ីសងនិងចរាចរណ៏គ្រឿងញៀនបានយ៉ាងរលួនបែបេនះគឺត្រូវបានជនសង្គមងងឹតឈ្មោះពៅទិញក្បាលអាជ្ញាធរពាក់ព័ន្ឋដូចជាលោកឈិតសុខុនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុលោកអធិការភុលភស្តានិងស្នងការស៊ាងកុសលខេត្តតែម្តងជាថ្នូរនឹងការបើកល្បែងយ៉ាងរលូន។
សេចក្ដីរាយការណ៏បានបន្តថា ពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ ពេលរាត្រីចូលសម្រាក គឺពួក គាត់យប់ព្រលប់ណាក៏ព្រលឹងចុងសក់រាល់ថ្ងៃ ដោយសារតែមានល្បែងស៊ីសងគ្រប់ប្រភេទខាងលើនេះឯង ។
បើអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការជាបន្ទាន់ក្នុងការទប់ស្កាត់ និងបង្រ្កាបពួកចៃសង្គមបើកល្បែងស៊ីសងទាំងនោះ ឲ្យទាន់ពេលវេលានោះទេ អាចធ្វើឲ្យ ពលរដ្ឋខេត្តព្រះសីហនុទាំងអស់ក្តៅក្រហាយដល់ថ្នាក់ដឹកនាំ។សារពត៌មានយើងមិនអាចទាក់ទងបំភ្លឺពីលោកឈិតសុខុនលោកអធិការហ៊ុលភស្តានិងស្នងការស៊ាងកុសលខេត្តព្រះសីហនុបានទេ៕